part 9 : [A]

252 28 0
                                    

" ឯងទៅផ្សារទំនើបហៃ "Jake

" អើយើងថាចង់ទិញខោអាវដែលតោះចឹង អាមីន ទៅអត់ហា៎ " taehyung

" អើៗទៅក្រែលោបានដើរលេងជាមួយពួកឯងទៀត " jimin

" អើតោះចឹង "និយាយចប់ទើបពួកគេទាំងបី Call ប្រាប់នាក់បើកឡានរៀងៗខ្លួន ឯ Jake គេ Call ប្រាប់ប៉ាម៉ាក់គេរួចហើយ។ បន្ទាប់មកទើបពួកគេហៅតាក់សុីដើម្បីជិះទៅផ្សារទំនើប។

#ផ្សារទំនើប

បន្ទាប់ពីចុះពីតាក់សុីពួកគេទាំងបីក៏ដើរកៀក.ក.គ្នាចូលផ្សារទំនើបជាមួយគ្នា មើលទៅដូចបងប្អូនបង្កើតនិងគ្នាយ៉ាងចឹងមើលចោះមាឌឡើងបុិនៗគ្នាតែម្ដង បើមិនប្រាប់ថាមិត្តទេប្រហែលជាពួកគេគិតថាកំលោះតូចទាំងបីនេះជាបងប្អូននិងគ្នាជាមិនខានឡើយ។ រីឯនាក់នៅក្នុងផ្សារទំនើបនោះវិញម្នាក់ៗមើលមកកំលោះតូចយើងទាំងបីសឹងគ្រប់គ្នា មិនអោយគេមើលយ៉ាងមិចបើកំលោះតូចយើងទាំងបីនេះស្អាតៗចឹងនោះស្អាតណាមិនមែនសង្ហា។ សូម្បីតែស្លៀកខោអាវសិស្សក៏ដោយក៏សម្រស់របស់ពួកគេវ៉ាដាច់ពួកស្រីមួយចំនួនដែលនៅក្នុងផ្សារទំនើបទៀតផង។បន្ទាប់ពួកគេទាំងបីក៏ទៅហាងលក់ខោអាវ

" ឯងថាមួយនេះយ៉ាងមិចដែរ" Taehyung យកអាវមួយមកបង្ហាញមិត្តគេទាំងពីរ

" អើមានអីស្អាតតើ " jake

" ចឹងយើងយកអាមួយនិងហើយ"taehyung បន្ទាប់ពីយកអាវដាកក្នុងកន្ត្រកហើយពួកគេក៏ដើររកមើលខោអាវផ្សេងទៀត។

" អេ៎នោះសិស្សច្បង Jungkook មែនទេ!!"Jake នៅពេលកំពុងចេញពីក្នុងហាង នាយតូចបានក្រឡេកទៅឃើញសិស្សច្បងសង្ហារបស់មិត្តគេ។ ឯ taehyung គ្រាន់តែឮឈ្មោះសិស្សច្បងសង្ហារបស់គេភ្លាមងាកភ្លែតចង់បាក់ក។

" Aww!! សិស្សច្បងសង្ហាមែនតើ " taehyung និយាយរត់ព្រុចទៅរក jungkook បាត់

" ណែ៎! ចាំយើងផង " jake/jimin រត់តាមលោកមិត្តឃើញប្រុសមិនបាន។ តែឃើញតែម្នាក់និងទេមិនបានបើអ្នកផ្សេងពើមរត់តាម😂

" សិស្សច្បងសង្ហាបាទ " taehyung រត់មកដល់ភ្លាមហៅភ្លែត។ ឯងកំលោះទាំងបីឯណោះវិញកំពុងតែដើរចូលក្នុងហាងអាហារមួយ ហើយពេលបានឮសម្លេងសាំត្រចៀកភ្លាមដឹងបាត់ទៅគ្មាននាក់ណាក្រៅពីសិស្សប្អូនកំពូលរំខានរបស់សិស្សច្បងសង្ហាjungkookនោះទេ។ ហេតុអីផែនដីចង្អៀតយ៉ាងនេះមនុស្សកំពុងតែមិនចង់ជួបផងហេតុអីក៏មកជួបទៅវិញហឺយ។

" អេ៎!! Taehyung មកដើរលេងដែលហេស " Yoongi ពេលឮសម្លេងក៏ងាកមក

" បាទ☺️" Taehyung

" មកតែម្នាក់ឯងទេហ៎ " Eunwoo

" គឺខ្ញុំមកជាមួយ jake និង jimin "taehyung

" ចោះឯណាពួកគេទាំងពីរ " yoongi

" គឺនៅក្រោយ " taehyung និយាយហើយក៏ក្រឡេកទៅមើលមិត្តទាំងពីររបស់គេកំពុងតែដើរមករកគេ។

" សួស្តីសិស្សច្បង " jake jimin នៅពេលមកដល់កន្លែងដែលពួកគេកំពុងឈរពីនាក់នោះឱនក្បាលបន្ដិចដើម្បីជាការសួស្ដីទៅកាន់សិស្សច្បង

" នៅឈរដល់ណាទៀតយើងឃ្លានហើយ " jungkook ដែលឈរស្ងាត់នោះក៏បើកមាត់និយាយ។តាមមើលបើមិនឃ្លានប្រហែលមិនបើកមាត់និយាយនោះទេ

" តោះចឹងចូលទាំងអស់គ្នាតែម្ដងទៅ"eunwoo

" ចឹងតោះ " taehyung ក៏អូសដៃមិត្តទាំងពីររបស់គេចូលទៅក្នុងហាង

" ចង់កម្មង់អីកម្មង់ទៅថ្ងៃនេះបងប៉ាវ " eunwoo នៅពេលចូលមកដល់កន្លែងអង្គុយ eunwoo ស្នើខ្លួនជានាក់ចេញលុយ

" មករាល់ដងយើងមិនដែលឃើញឯងចិត្តល្អប៉ាវយើងម្ដងណាសោះ រាល់ដងសុទ្ធតែចេញលុយរៀងខ្លួន" Yoongi

" លើកនេះមិនមែនមោតែ3នាក់ឯណា នៅថែមប្រុសស្អាតបីនាក់ទៀត " eunwoo

" មិនអីទេសិស្សច្បងពួកយើងចេញលុយខ្លួនឯងបាន " Jake និយាយទាំងក្រែងចិត្ត។ មិនអោយក្រែងចិត្តយ៉ាងមិចបើញុាំអារហារជាមួយលើកដំបូងគាត់ចេញលុយនោះយ៉ាងណាក៏ក៏ត្រូវចេញពាក់កណ្ដាលម្នាក់ដែល

" ចាត់ទុកថាពួកយើងមកជប់លៀងពួកបងលេងបាល់ឈ្នះទៅចោះ " eunwoo

" ពិតមែនហើយ " yoongi

" Okay ចឹងក៏បានដែលសិស្សច្បង " jake

" ចឹងខ្ញុំមិនក្រែងចិត្តទេណា៎ " Taehyung

" តាមសប្បាយ " eunwoo

បន្ទាប់មកបុគ្គលិកបានលើកអាហារជាច្រើនដែលពួកគេទាំងប្រាំមួយនាក់បានកម្មង់។

" Oho គួរអោយចង់ចង់ញុាំទាំងអស់តែម្ដងហើយ " Taehyung មើលចោះអាហារច្រើនដល់ហើយត្រូវនិង Taehyung ពូកែញុាំផងនោះធានាថាមិនអោយសល់ទេ។ប៉ុន្ដែនៅមុខ Crush គេត្រូវរៀបឬកបន្តិចហើយ

" ចឹងពួកយើងចាប់ផ្ដើមញុាំទៅ " បន្ទាប់ពីរញុាំអាហារហើយពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមញុាំ


តាមស្នេហ៍សុភាពបុរសWhere stories live. Discover now