ភាគ26:លោកនាយកមុខសង្ហារ

1K 69 1
                                    

#lobbie New York University

<<ព្រាះអើយ!សាលានេះធំណាស់ ហើយបរិយាកាសគឺពោរពេញដោយធម្មជាតិទៀតផង>>ជីមីនលាន់មាត់

<<ហ្នឹងហើយ!បរិយាកាសសាលាល្អណាស់ តែខាងក្នុងមិនប្រាកដទេ!>>ថេយ៉ុង

<<កុំបារម្ភអីថេយ៍ ឯងភ្លេចហើយឬថាមានយើងនៅជាមួយឯង>>ជីមីន

<<យើងដឹងតែថាយើងមិនចង់អោយឯងមានរឿងដោយសារយើងទេណា នេះជាសហរដ្ឋអាមេរិកមិនមែនកូរ៉េ បើយើងធ្វើខុសនោះ គេអាចបញ្ចូនយើងទៅកូរ៉េវិញក៏ថាបាន!>>ថេយ៉ុងនិយាយព្រោះបារម្ភខ្លាចមិត្តមានបញ្ហា

<<អ្នកណាហ៊ានដេញយើងចេញទៅ!ស្តាប់យើងថាថេយ៍ ប៉ាយើងមានខ្សែនឹងនាយកសាលានេះ ដូច្នេះហើយឯងឈប់បារម្ភទៀតទៅទោះយើងធ្វើអ្វីខុសក៏គ្មានបញ្ហាដែរ!>>ជីមីននិយាយទាំងមានជំនឿចិត្ត

<<ក៏បានៗយើងដឹងហើយថាគ្មានអ្នកអាចធ្វើស្អីឯងបានទេ!តែពេលនេះយើងអាចយឺតហើយណា ប្រញាប់ចូលបន្ទប់រៀនទៅជាថ្ងែដំបូងផង>>បញ្ចប់ត្រឹមនេះអ្នកទាំងពីរបានបណ្តើរគ្នាចូលក្នុងថ្នាក់

#ពេលចេញលេង

<<តោះពួកយើងឆាប់ទៅញាំបាយសិនទៅណ៎ថេយ៍?>>ជីមីន

<<ល្អណាស់កំពុងតែឃ្លានផង>>ថេយ៉ុងយល់ស្របហើយពួកគេក៏ដើរចេញទៅ តែមិនទាន់បានប៉ុន្មានជំហានផងមានបុរសម្នាក់មុខរលូងដូចពងមាន់បក សម្បុរសខ្ចីជាងមនុស្សស្រីទៀតតែគួរអោយស្តាយណាស់បុរសម្នាក់នេះមុខមិនរីក

<<អ្នកទាំងមកofficeរបស់ខ្ញុំមក>>Yoongi

<<គេជាអ្នកទៅថេយ៍?>>ជីមីនសួរទៅថេយ៍

<<គាត់ជានាយកសាលានេះណាជីមីន!>>ថេយ៍

<<សង្ហារម្លេះ!>>ពិតណាស់គេដឹងថាប៉ារបស់គេស្គាល់នាយកសាលានៅទីនេះតែមិនមែនគេទេ គេមិនដឹងសោះថានាយកម្នាក់នេះក្មេងក៏ក្មេង សង្ហារក៏សង្ហារ

<<ឯងនិយាយស្អីជីមីនគេជានាយកសាលាពួកយើងណា!>>ថេយ៍ហួសចិត្តនឹងចរិតដ៏រលាមរបស់គេ

<<គ្មានច្បាប់ណាហាមមិនអោយយើងស្រឡាញ់នាយកសាលាយើងទេថេយ៍ យើងមិនខ្វល់យើងត្រូវតែចាប់គេអោយបាន>>ប្រាកដណាស់អ្វីដែលជីមីនចង់បានហើយគឺត្រូវតែបាន ថេយ៍ឮបែបនេះក៏ខ្ជិលប្រកែកទៀតដែរក៏នាំគ្នាដើរចូលតែម្តងទៅ

មនុស្សសម្ងាត់(ចប់)Where stories live. Discover now