🔥ថ្នាំសម្រេីប🔥Ep_4

3.9K 146 3
                                    

ពន្លឺព្រះអាទិត្យស្រឿងនាពេលព្រឹកប្រលឹមជះមកលេីភពផែនដី ចូលទៅក្នុង បន្ទាប់សណ្ឋាគាមួយកន្លែងដែលអោយយេីងឃេីញថា មានមនុស្សប្រុសស្រី2នាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតនៅលេីគ្រែ។

«ហឹម....»អាជុងហ្គូ លេីកដៃបាំងភ្នែកនៅពេលដែលព្រះអាទិត្យជះពន្លឺចំ នាយបេីកភ្នែកតិចៗសម្លឹងមេីលមនុស្សស្រីម្នាក់ដែលកំពុងតែគេងអោបនាយយ៉ាងមានក្ដីសុខ នាយលេីកដៃទៅអង្អែលថ្ពាល់នាងតិចៗ។

«កុំបារម្ភអីបងនិងទទូលខុសត្រូវលេីអូន...ថេយ៉ាង.» នាយរឹតបន្ទឹងដៃអោបនាងអោយណែនជាងមុន មិនថាថ្ងៃខាងមុខទៅជាយ៉ាងណានោះទេនាយសន្យាថាមិនមិនប្រលែងនាងចេញពីទ្រូងរបស់នាយឡេីយ។

ឆ្ងល់មែនទេថាមិចក៏មានរឿងបែបនេះតោះត្រឡប់ទៅបេីករឿងរាវកាលពីយប់មិញបន្តិច..

រាងក្រាស់នាំថេយ៉ាងមកលេងខាងក្រៅទៅញុាំអីតាមសួនកម្សាន្តមួយកន្លែង

« យ៉ាងៗ កុំរត់អីប្រយ័ត្នដួល »រាងក្រាស់អាជុងហ្គូ កំពុងតែជាប់ជេីងស្មេដេញតាមនាងស្អិតថេយ៉ាងមេីលចុះខ្លួនស្រីទេតែរត់លឿនដូចព្យុះ ។

« តាមចាប់មក ជុងហ្គូ...អាក៎.» នាងរត់ទៅហេីយនៅឆ្លៀតបែក្រោយលាអណ្ដាតឌឺនាយទៀត ធ្វេីអោយនាយក្រាស់ខ្នាញ់សឹងស្លាប់ទៅហេីយ

« កុំអោយបងចាប់បានណា...» នាយប្រញាប់ដេញតាមថេយ៉ាងបន្ត ថេយ៉ាងរត់បានបន្តិចក៏ហត់ទេីបឈប់

«ហុឺយហត់ណាស់...» នាយឈប់សម្រាកក្រោមដេីមឈឺទាំងហត់នឿយ ភ្លាមនោះស្រាប់តែមានក្មេងម្នាក់ដេីមករកនាង

«មីងៗ...ជួយទិញទឹកអូនផងបានទេ » ក្មេងប្រុសម្នាក់នោះដេីមករកនាងទាំងក្នុងដៃកាន់ទឹកសុទ្ធិ ឃេីញបែបនេះដោយហត់ផងនាយក៏ទិញយក2ដបទៅទុកអោយអាជុងហ្គូមួយផង

«អោយមីង2មក នេះលុយមិនបាច់អាប់ទេ » ក្រោយពីបានលុយហេីយក្មេងម្នាក់នោះក៏រត់ចេញទៅបាត់ ។

« ពូៗ អូនយកទឹកអោយអ្នកមីងខាងនោះរួចហេីយ ឯណាការ៉ែមអូន »ក្មេងប្រុសលក់ទឹកនោះកំពុងតែឈរនិយាយជាមួយបុរសម្នាក់ដែលនៅទីងងឹត

🔥ប្អូនគូដណ្ដឹង🔥💢(ចប់)Where stories live. Discover now