Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង

2K 215 17
                                    

មនុស្សមាឌល្អិតដែលធ្លាប់តែខិលខូច បែរមកត្រូវប្រឈមមុខជាមួយនឹងមនុស្សចាស់កំពូលល្បិច មានអីបើកភ្នែកភ្លឹសៗសម្លឹងដាក់គ្នា និយាយរងូវៗទារអោយរាងក្រាស់ជូនដើរលេង ត្បិតថាពួកគេទ្រាំនឹងបរិយាកាសនេះលែងបានទៀតហើយ ។

«ណា...លោកពូសង្ហារ...»Fyfy

«ពួកខ្ញុំចង់ទៅខាងក្រៅ!!»Fyn

«ក៏បាន ប៉ុន្តែត្រូវមានអ្វីដោះដូរ!!»
«ទៀតហើយហេស៎ អោយដោយមិនបាច់សងមិនបានទេឬលោកពូ»Fyn
«សម្រេចថាចង់ដើរលេងឬអត់?»
«ចង់!!!»
«ល្អ ជាដំបូងអ្នកទាំងពីរត្រូវស្ដាប់ខ្ញុំ យល់ទេ?»
«យល់»Fy/Fyn ងក់ក្បាលផ្ងក់ៗ មិនហ៊ានប្រឆាំងខ្លាចគេប្ដូរចិត្តវិញ ។

«ហើយ...ត្រូវ...ឈប់សិន ពូសួរមួយ ឯងធ្លាប់ស្គាល់លោកប៉ារបស់ឯងឬអត់?»

«លោកប៉ា? ស្គាល់តើ ឈ្មោះ Kim Taehyung នោះអី!!»Fyfy ធ្វើមុខឆ្ងល់មុននឹងរកនឹកចម្លើយផ្ដល់អោយ Jungkook ។

«ដឹងហើយ ចុះអ្នកផ្សេងក្រៅពី Tae? អ្នកទាំងពីររស់នៅជាមួយអ្នកណា កុំប្រាប់ថាស្គាល់តែ Taehyung ម្នាក់!!»Jungkook ចាប់ជម្រិតក្មេងតូចសួររកចម្លើយ ទាំងដែលមិនព្រមទៅសុើបដោយខ្លួនឯងសុខចិត្តយកក្មេងធ្វើជាបណ្ដាញសម្ងាត់ មិនហ៊ាននិយាយចេញខ្លាចគេដឹង ។

«ពួកយើងនៅជាមួយលោកតា លោកយាយនិង appa Tae»Fyn

«ចុះអាមុខសេះ?»
«ហឹម?សេះអី? ជាអ្នកណាគេ...»Fy ជ្រួញចិញ្ចើមសួរបកទៅវិញ
«គឺ...Jay-Jayden នោះអី គេត្រូវជាអីនឹង Tae»Jungkook សួរទាំងស្ទាក់ស្ទើ ដូចជាចេះដឹងរឿងគេជ្រុលពេកទេដឹង ។

«អ៎...គាត់ជាមិត្ត appa »ចម្លើយដ៏មានខ្លឹមសារ ជាហេតុអោយអ្នកខ្លះលួចញញឹមចេញមក ។

«ពិតមែន? ពូស្មានថាជាប៉ាម្នាក់ទៀតរបស់ពួកឯងហើយតើ»

«អត់ទេ ពួកយើងមិនដែលជួប daddy ទេ»Fyfy

«សួរ appa ពេលណា ក៏លោកតាមិនអោយប្រាប់ដែរ គាត់និយាយរឿងផ្សេងរហូត»Fyn

«ដឹងថាហេតុអីទេ?»Jungkook នឹកចម្លែកក្នុងចិត្ត គិតមិនយល់ពីបញ្ហាដ៏អាថ៌កំបាំងមួយនេះ តើពួកគេពិតជាកូនរបស់ Tae? ចុះដៃគូម្នាក់ទៀតរបស់គេនោះជាអ្នកណា?

The slay of love / ប្រមាញ់ស្នេហ៍ (ចប់✓)Where stories live. Discover now