EP:17កុំសម្តែងខ្ញុំមិនចូលចិត្តចរិកពីរទេ

754 36 0
                                    

1ខែក្រោយមក:

រយៈពេលមួយខែមកនេះជុងហ្គុកនិងថេយ៉ុងស្រឡាញ់គ្នាខ្លាំងណាស់សឹងតែបាត់មុខមិនបានទេ។

<<លោកប្តីហ៎ានៅក្រុមហ៊ុនបងនាងមកទៀតទេ>>

<<មួយខែមកនេះមិនឃើញមកទេ>>

<<អឹម..អូនចង់ទៅលេងផ្ទះម៉ាក់បងបានទេយកនំនេះអោយគាត់ផង>>ថេយ៉ុងថ្ងៃនេះចម្លែកណាស់ចង់ទៅផ្ទះម៉ាក់ក្មេក។

<<អោយតែអូនចង់បងនាំទៅ..អញ្ចឹងពួកយើងទៅអីលូវនេះទៅ>>

<<បាត>>ពួកគេក៏បើកឡានទៅផ្ទះលោកចន

HOME MRR JEON:

<<បងហ៎ាតាំងពីប្រពន្ធជុងហ្គុកវៃអ៊ែនណានាងលែងនៅផ្ទះយើងបែបនេះស្ងាត់ណាស់>>ប្តីប្រពន្ធកំពុងតែនិយាយគ្នារឿងអ៊ែនណា

<<បងឮកូនចៅនៅក្រុមហ៊ុនជុងហ្គុកថានាងបានដកលុយក្នុងបញ្ចីហើយចោទ បុគ្គលិក>>

<<ចប់ហើយ..ស្មានតែល្អស្អាតស្អំតាមពិតក្អែកសោះ>>

<<អូននិងហើយចង់បាននោះ..មើលប្រពន្ធជុងហ្គុកអីលូវគេបើកហាងនំហាងផ្កាទៀតហើយ>>

<<បងកុំបន្ទោសតែខ្ញុំក្រែងដំបូងបងក៏ស្អប់ប្រពន្ធជុងហ្គុកដែរមិនអញ្ចឹង>>ពីរនាក់ប្តីប្រពន្ធអង្គុយបន្ទោសគ្នារឿងកូនប្រសារ។

<<អឺៗ..វាបានហួសទៅហើយ..>>

<<ឡាន..ជុងហ្គុក..នេះឡានជុងហ្គុកមកពិតមែន>>អ្នកស្រីចនគ្រាន់តែឃើញឡានជុងហ្គុកគាត់ក៏រំភើបខុសពីមុន។

<<នាំប្រពន្ធមកទៀត..>>លោកចន

<<អឺ..ជុងហ្គុកមកលេងម៉ាក់មែនទេកូន>>អ្នកស្រីចនដើរទៅទទួលកូនប្រុសចិត្តមួយចង់ប៉ះពាល់ថេយ៉ុងតែមិនហាន។

<<អត់ទេ..ប្រពន្ធខ្ញុំចង់មកលេងទេ>>ចម្លើយរបស់ជុងហ្គុកធ្វើអោយអ្នកស្រីចនភ្ញាក់ផ្អើលហើយក៏អស់សង្ឃឹមព្រោះកូនគាត់នៅខឹងគាត់។

<<នេះបាតនំខ្ញុំយកមកផ្ញើរមីងនិងពូ>>ថេយ៉ុងក៏ហៅគាត់ថាមីងព្រោះគាត់មិនទាន់ទទួលស្គាល់គេជាកូនប្រសារទេ។

រឿង✨ស្នេហ៍ប្រុសពិការ💕Where stories live. Discover now