part22

133 6 0
                                    

កាលកន្លងទៅអស់រយៈពេលជាច្រើនខែពោះរបស់hobiក៏កាន់តែធំឡើងៗពីមួយទៅមួយថ្ងៃ គេគ្រប់ខែហើយ ចាំតែថ្ងៃកើតទេ។ឯjennaក៏បានបង្កើតកូនប្រុសមួយរូបយ៉ាងស្រស់ស្អាតបំផុតឲhoonwonដែលមានឈ្មោះថាsunghoon ក្មេងនេះគួរស្រឡាញ់ណាស់ គេកើតបានរយៈពេលប្រហែល១ខែហើយ មានមនុស្សជាច្រើនស្រឡាញ់ចូលចិត្តក្មេងតូចម្នាក់នេះណាស់ជាពិសេសhobiនឹងម៉ងមកថើប មកលេងរាល់ថ្ងៃទោះបីឪពុកម្តាយគេដេញមិចក៏មិនទៅដែរ។ឥលូវក៏កំពុងដើរអោបពោះមកទៀតហើយ។

(Hello baby )គ្រាន់តែដើរមកដល់មកបន្ទប់ភ្លេតក៏សឹងតែរត់ទៅហើយ ប៉ុន្តែបានត្រឹមតែដើរមកមួយៗប៉ុណ្ណោះព្រោះធ្ងន់ពោះពេក ណាមួយតែរត់ស្តេចមីនដឹងលែងឲចេញពីបន្ទប់ឥលូវហើយ។
(Hoonieនឹកណាស់ៗសឺតៗ)គ្រាន់តែដើរមកដល់គ្រែពេកក៏ដាក់គូទអង្គុយលើគ្រែភ្លេតហើយចាប់ថើបគេយកតែម្តង។
(ន៎ែ រត់លឿនម្ល៉េះហ៎េ ឯងដើរសឹងតែមិនទាន់  ដើរលឿនម្លឹងៗប្តីឯងដឹងស្ដីឱ្យយើងស្លាប់ហើយ)មួយសន្ទុះក្រោយមកhennaនិងeunwooក៏មកតាមក្រោយគេដូចគ្នាមកទាំងរអ៊ូមិនឈប់។
(យី..ដើរយឺតខ្លួនឯងមកបន្ទោសយើង)hobiនិយាយបណ្តើរទះគូទរបស់sunghoonឲគេងបណ្តើរឯម្តាយឪពុករបស់គេអង្គុយញុាំបាយធ្វើមិនដឹងព្រោះក្មេងនេះឲតែបានhobiមកជិតឬប្រឡែងមិនដែលយំរករឿងឡើយ
(យ៉ា..)
(ស្ងាត់ប្រយ័ត្នភ្ញាក់babyរបស់យើង)hobiនិយាយព្រោះsunghoonបានគេងលក់ហើយ
(មើលថយយើងមើលសំណព្វចិត្តម្តងមើល)hennaដើរទៅរកលើកsunghoonមកបីតែគ្រាន់តែលឺសំឡេងរបស់នាងគេយំមុនបាត់ទៅហើយ។
(ង៉ា...ង៉ា..ង៉ា..)
(អុញ..យំបាត់ហើយ រើសអើងយើងណាស់អាប្រុសមុខអាក្រក់ឯងនេះ)ឯhennaឃើញបែបនេះក៏មិនដឹងធ្វើមិចដែរព្រោះថាក្មេងនេះហាក់មិនចូលចិត្តនាងសោះ កុំថាឡើយលឺសំឡេងសូម្បីតែលឺសម្រឹបជើងនាងក៏គេយំដែរ។
(អា..អា..កុំយំ..)ឃើញបែបនេះhobiក៏ប្រញាប់យកគេមកបីរួចទះគូទគេតិចៗដើម្បីឲគេឈប់យំ។
(ស្ងាត់បាត់ហើយ)henna
(អឹម លក់ហើយ)hobiនិយាយរួចក៏ដាក់គេលើគ្រែវិញថ្នមៗ។
(ពិតជាជំនាញមែន ម៉ែដោះ)hennaនិយាយ
(ន៎ែ hennaប្រយ័ត្នយើងវ៉ៃឯង)hobiលើកដៃចង្អុលមុខរបស់hennaរួចនិយាយតិចៗគេខ្លាចsunghoonភ្ញាក់
(បើខ្លាំងហក់.នាងកាប៉ោង ហាសហា)ដោយសារតែឃើញhobiឈមិនចង់ត្រង់ខ្លួនផងមកចង់វ៉ៃគេបែបនេះhennaក៏សើចចេញមកមួយទំហឹងតែម្តង ឯsunghoonក៏យំចេញមកមួយទំហឹងដូចគ្នាដែរ និយាយមែនមិនច្រឡំគេទេ
(ទៀតហើយអញអើយ..)ឯគ្នីគ្នាឃើញបែបនេះបានត្រឹមតែក្រវីក្បាលប៉ុណ្ណោះ
(ចេញៗ កូនខ្ញុំម្ចាស់ប្រហែលជាមិនបានដេកទេថ្ងៃនេះព្រោះតែកញ្ញាឯងនឹង)jennaដែលកំពុងញុំាបាយឃើញបែបនេះក៏ងើបមកដេញhennaចេញ។
(យើងមានបានខុសអី)មើលចុះ ក្មេងស្រែកយំផ្អើលចាបទាំងហ្វូងហើយទៅយកខ្លួនត្រូវទៀត។
(មកនេស..បើមិនចង់សុីស្បែកជើងទេ) eunwoo ឃើញបែបនេះក៏ដោះស្បែកជើងម្ខាងរកវ៉ៃhennaរួចទាញនាងចេញក្រៅបាត់ មនុស្សនេះវ៉ៃខ្លះបានលែងខូច
(ឯង..នាងកាប៉ោងចាំមើលយើងនឹងសងសឹកឯងមិនខាន..អូយ..ឈឺៗបងសុំទោស)eunwooអូសនាងទៅបណ្តើរនាងក៏ឈ្លាតស្រែកមកhobiបណ្តើរដូចគ្នា ចំណែកឯeunwooឃើញបែបនេះក៏ទះគូទនាងពីរបីស្បែកជើងទៅ។
(សងសឹកស្អី ខុសខ្លួនឯងសោះ ទៅបន្ទោសគេទៀត) eunwoo និយាយថា
(បងសុំទោស បងលែងធ្វើទៀតហើយ)hennaនិយាយ
(អើ..ចឹងឈនៅនឹងហើយចាំអូនប្រាប់ឲចូលចាំចូល)ថារួចនាងក៏ដើរចូលក្នុងវិញដោយទុកឲhennaឈលើកជើងមួយម្នាក់ឯងមុខសំណាក់។
មួយសន្ទុះក្រោយមក
អ្នកក្នុងបន្ទប់នាំគ្នានិយាយគ្នាលេងឯអ្នកនៅខាងក្រៅបានត្រឹមពេបមាត់រកយំតែម្នាក់ឯង ពេលចង់និយាយតគេក៏មិនបានទេ ដឹងតែគេសម្លក់ជ្រុះគ្រប់ភ្នែកមិនទាន។
(អ្នកណាយកទីងមាំងមកដាក់កណ្តាលវាលនឹង អា៎hennaទេហ៎)ស្តេចមីនដើរមកឃើញបែបនេះក៏និយាយផ្លែផ្កាឲនាង
(អាយ៉ុង ភឿនសម្លាញ់ចិត្តនិយាយ ជួយនិយាយឲគ្នាបន្តិចមកចុកជើងណាស់)ដោយសារឃើញស្តេចមីនដើរចូលក្នុងបែបនេះhennaក៏ធ្វើជានិយាយល្អៗដើម្បីយកចិត្តស្តេចមីនឲជួយខ្លួន
(អត់ចង់)ស្តេចមីនថារួចក៏លាតអណ្តាតដាក់នាងរួចចេញទៅ
(អាយ៉ុង អាបាបមិត្ត..)
(អញអត់ខ្វល់ថាអីថាទៅ)
(ហុី អាញអើយមើលវាធ្វើ)henneឧទានឡើងទាំងហួសចិត្តពេលឃើញស្តេចមីនដើររ៉ុយមិនខ្វល់អ្វីទាំងអស់
(អូនសម្លាញ់)ពេលទៅក្នុងក៏ឃើញhobiអង្គុយលើពូកជជែកជាមួយនឹងគ្នីគ្នាក៏ដើរទៅអង្គុយជិតគេរួចលើកគេឲអង្គុយលើភ្លៅរបស់ខ្លួន
(ឈឺចង្កេះទៀតទេ)ស្តេចមីនសួរ ព្រោះរាល់ដងhobiតែងតែឈឺចង្កេះរហូតតាំងតែពីមានកូនមក។
(អត់សូវឈឺទេ)hobiក្រវីក្បាល
(ចឹងចាំបងឈ្លីអោយអូន)
(អឹម)
(បងឯងមើលទៅ ធ្វើដូចគ្មានពួកយើងនៅទីនេះចឹងផ្អែមឡើងចង់ខោះកហើយនៀក)ដោយឃើញគេsweetដូចមិនឃើញខ្លួននៅបែបនេះjennaពេកមាត់បន្តិចរួចខ្សឹបhoonwon
(មែនហើយ)
(ន៎ែពីអ្នកថ្មមៗបានហើយយើងលឺ សម្លេងពួកឯងនេះវាលឺជាសម្លេងសើចចង់ជ្រុះករបស់hennaទៀត)ស្តេចមីននិយាយ ខ្សឹបៗស្អីទេលឺជាសម្លេងប៉ារ៉ាម៉ាណូទៀត
(ស្អីក៏យើងដែរ)hennaលឺដូចនេះក៏និយាយ អានាងឈនៅក្រៅហើយនៅខុសទៀត

អាមាត្យតូចរបស់បងWhere stories live. Discover now