ភាគទី២៩

804 57 1
                                    

បន្ទាប់ពីនិយាយគ្នាចប់ពួកគេបំបែក
ផ្លូវគ្នារៀងៗខ្លួន ថេយ៉ុុងក៏ត្រឡប់ទៅក្រុមហ៊ុនបន្តការងារគេវិញ។

#ជុងហ្គុក

ជុងហ្គុកដឹងខ្លួននៅលើពូកទន់ស្ដើងដែលអាចដឹងថាម្ចាស់ពូកជាអ្នកណា រាងតូចក្រោកឡើងទាំងលំបាកព្រោះឈឺផ្នែកខាងក្រោម គេឈានជើងចុះពីលើគ្រែថ្នមៗព្រមទាំងយកដៃខ្ទប់ពោះដែលកំពុងឈឺ ជើងចាប់ផ្ដើមបោះជំហានទៅមុខយឺតជាមួយនឹងដំណើរធីងធោងសឹងតែទប់លំនឹងមិនបាន

ជុងហ្គុក<អូយ!!!!>ទីបំផុតគេមិនអាចទប់ការឈឺចាប់បានក៏ថ្ងូរមកតិចៗ ដៃទាំង២ខ្ទប់ពោះដែលកំពុងតែធ្វើទុក្ខ

រាងតូចសម្រូតខ្លួនអង្គុយលើការ៉ូដោយមិនអាចបន្តដំណើរទៅមុខបាន

ជុងហ្គុក<អូយ!!!ឈឺ!!!ឈឺណាស់!!
ហឹុកៗ!!!ហឹុក.....ហឹុកៗ> គេស្រែកយំខ្លាំងទៅៗ ដោយទ្រាំមិនបាន

អ្នកបម្រើដែលកំពុងតែរៀបអាហារសម្រាប់ជុងហ្គុកតាមបញ្ជាថេយ៉ុងពេលមិនទាន់ឃើញគេចុះមកក៏ឡើងទៅគោះទ្វារទាំងបារម្ភ

តុកៗតុកៗ!!!!

គាត់គោះប៉ុន្មានដងហើយនៅតែមិនមានការឆ្លើយតបទើបខំយកត្រចៀកទៅផ្អឹបនឹងទ្វារព្រោះឮសម្លេងល្វើយៗពីខាងក្នុង

<ក្មេងតូច~~ក្មេងតូចកើតអី?~~ឮអ៊ុំហៅទេ??>គាត់មិនរង់ចាំយូរក៏ខលទៅរកថេយ៉ុងព្រោះគ្មានសោរសម្រាប់ចាក់ចូលនោះទេ

<ចាហ្វាយ!!!>

ថេយ៉ុង<មានការអីម៉ែដោះ?>

<ខ្ញុំមិនដឹងថាក្មេងនោះមានរឿងអីទេ គិតតែពីស្រែកយំហើយថាឈឺតែមិនថាឈឺអីទេ>គ្រាន់តែម៉ែដោះនិយាយចប់ថេយ៉ុងដាក់ទូរស័ព្ទចុះភ្លាម

ថេយ៉ុង<ម៉ាកទៅចាក់សោរបន្ទប់នាំអាក្មេងនោះទៅពេទ្យទៅ>គេបញ្ជារួចហើយក៏ធ្វើការបន្ត ដោយគ្រាន់តែគិតថាគេឈឺធម្មតា

ម៉ាកក៏ទៅធ្វើតាមបញ្ជារបស់ចាហ្វាយខ្លួនយ៉ាងប្រញាប់

ម៉ាកបើកទ្វារមកឃើញរាងកាយដែលកំពុងដេកនឹងការ៉េស្រែកយំឥតឈប់

ម៉ាក<អាល្អិត!!!អាល្អិត!!>ម៉ាកក៏លើកបីគេចេញទៅដាក់ឡានហើយបើកលឿនស្លេវទៅមន្ទីរពេទ្យ

You'll also like

          

# បន្ទប់ពិគ្រោះជម្ងឺ

ម៉ាកអង្គុយស្ដាប់គ្រូពេទ្យដែលពិនិត្យជុងហ្គុក

គ្រូពេទ្យ<អ្នកជម្ងឺញាំុអាហារមិនទៀងទាត់ធ្វើឲ្យឈឺក្រពះ និងអស់កម្លាំង  នេះយកទៅបើកថ្នាំហើយឲ្យគេញាំុឲ្យបានទៀងទាត់ផង>គ្រូពេទ្យញញឹមហើយម៉ាកក៏ចេញទៅបើកថ្នាំរួចនាំជុងហ្គុកត្រឡប់មកវិញ

ម៉ាក<ចាហ្វាយពេលនេះរួចរាល់ហើយ គ្រាន់តែឈឺក្រពះប៉ុណ្ណឹងឯង>ម៉ាកកំពុងតែនៅតាមផ្លូវទៅក្រុមហ៊ុន ក៏ឆ្លៀតប្រាប់ចាហ្វាយហើយ

ថេយ៉ុង<អឺ...>ថេយ៉ុងតបមួយម៉ាត់ហើយក៏បិទទូរស័ព្ទតែម្ដង

មកដល់ក្រុមហ៊ុន ម៉ាកហុចឯកសារ២ច្បាប់ឲ្យថេយ៉ុងរួចចាកចេញទៅបាត់ទៅ

ថេយ៉ុងអង្គុយគងទាក់ខ្លាមើលឯកសារទាំងនោះយ៉ាងពេញចិត្ត មុននឹងទាញទូរស័ព្ទខលទៅនរណាម្នាក់

ថេយ៉ុង<បងប្រុស!ពេលនេះរួចរាល់ហើយ ខ្ញុំនឹងឲ្យមនុស្សយកឯកសារនេះទៅឲ្យបងបន្តិចទៀត>

ស៊ុកជីន<ល្អណាស់ បងរង់ចាំ> ......

________________________________

នៅក្នុងក្រុមហ៊ុនរបស់ជីមីនពេលនេះកំពុងតែទៅមុខបានយ៉ាងល្អតែបើក្រឡេកមើលទៅការងារធំៗរបស់លោកប៉ាវិញកំពុងដាំដូងចុះ~~

ជីមីនព្យាយាមប្រាប់លោកប៉ារបស់គេឲ្យដកកិច្ចសន្យានោះចោលវិញ គេសុខចិត្តចំណាយលុយលើកិច្ចសន្យានោះយ៉ាងណាមិនឲ្យលោកប៉ាគេធ្លាក់ក្នុងអន្ទាក់អ្នកផ្សេងដាច់ខាត

ជីមីន<លោកប៉ាកូនបាននិយាយហើយពួកគេគ្មានបំណងល្អលើអ្នកណានោះទេ>រាងក្រាស់ទម្លាក់គូទអង្គុយចុះនៅក្បែរលោកប៉ាខ្លួន

លោកផាក<គេនិយាយហើយថាគេមិនឲ្យយើងខាតទេ ណាមួយបើចង់លុបកិច្ចសន្យាយើងត្រូវប្រគល់ក្រុមហ៊ុនឲ្យគេដោយគ្មានសំណង>

ជីមីន<នេះហើយជាអ្វីដែលកូនចង់និយាយ>គេដកដង្ហើមធំដោយមិនសប្បាយចិត្ត

លោកផាក<កូនមើលការងាររបស់កូនទៅរឿងប៉ាប៉ារ៉ាប់រងតែឯកឯក>លោកផាកមានអារម្មណ៍ថាស្ដាយក្រោយបន្តិចតែលោកនៅតែជឿជាក់លើយេហីុ។

⌛មហិច្ឆតាត្រកូលគីម⏳Where stories live. Discover now