ភាគទី ០៧

359 50 1
                                    

" ម៉ាក់! " ចននី និងជេននី ដើរមកទទួលម្ដាយពេលដែលគាត់ចូលមក
" យ៉ាងមិចម៉ាក់មិននៅពួកឯងមានបង្ករឿងទេ " ក្លររ៉ាចាប់ឱបកូនទាំងពីរ
" កូនធ្វើជាកូនស្រីល្អណាស់ តែបងចនវិញហុឹស... ទុកចិត្តមិនបានទេ " ជេននីសម្លក់អ្នកជាបង
" នែ! នាងច្រម៉ក់ កុំមកបង្ខូចបង " ចននី ថាឲ្យប្អូនវិញមិនខ្លាចអ្នកណាសោះ

" កូនៗរបស់នាងគួរឲ្យស្រលាញ់ដល់ហើយ " សំលេងក្រលរដើរចូលមកក្នុងផ្ទះរបស់ក្លររ៉ា ធ្វើឲ្យសកម្មភាពខាំគ្នារបស់ចននីនិងជេននីត្រូវបានបញ្ឈប់

" ជំរាបសួរអ៊ុំទៅកូន " ក្លររ៉ា ប្រាប់កូនទាំងពីរឲ្យជំរាបសួរបុរសដែលពាក់វេនតាខ្មៅរុំកន្សែងជុំវិញមុខ ក្មេងទាំងពីរមើលមុខគ្នាបន្ដិចមុននឹងនិយាយសួស្ដី

" ជំរាបសួរអ៊ុំ "
" ល្អហើយ "

" ម្នាក់នោះជាអ្នកណា? " ជេហុីដែលពួននៅលើរបងមានដើមឈើធំមួយជួយបាំងគេប្រើកែវយឺតឆ្លុះមើលសកម្មភាពក្នុងផ្ទះ
" ម្នាក់ណា? " ថេន
" បុរសដែលឈរបែរខ្នងដាក់យើងនោះអី មើលទៅគ្រួសារនោះដូចជាគោរពកោតខ្លាចគេណាស់ "

" យើងដឹងមកថាគ្រួសារឌីនកានេះមានអ្នកជំនួញធំនៅពីក្រោយ "
" អាចជាម្នាក់នឹងទេ? "
" មិនច្បាស់ដែលព្រោះម្នាក់នេះអាថ៌កំបាំងណាស់ "

" ហេ! ពួកគេចូលទៅក្នុងហើយ ខ្ញុំចង់ឃើញមុខគេ " មិនគិតច្រើនជេហុីក៏ផ្លោះរបងរត់លបៗចូលទៅក្នុង
" នែ! នេះ.... ហុីយ! " ថេនរកឃាត់មិនទាន់តែក៏មិនអាចទុកនាងចោលមានតែទៅតាម

" ពួកកូនទៅគេងចុះម៉ាក់មានការនិយាយជាមួយអ៊ុំបន្ដិច "
" បាទ/ចាស " ចននី និងជេនីក៏ឱនលាទៅបន្ទប់រាងខ្លួន ក្លររ៉ានាំបុរសម្នាក់នោះមកបន្ទប់ធ្វើការរបស់នាង

" ជេហុី! គ្រោះថ្នាក់ណាស់ " ថេនចាប់ដៃនាងមិនឲ្យចូលទៅទៀតនេះគេមកកៀកជញ្ជាំងផ្ទះហើយ
" យើងចង់ដឹងពួកគេនិយាយអី "
" តែនោះជាមាត់ទ្វារចូលទៅកៀកទៀតមិនបានទេ មានអ្នកយាមច្រើនណាស់ពួកយើងត្រូវគេចាប់បានមិនខានទេ "

" ឯងនិយាយក៏ត្រូវដែរ តែចូលតាមទ្វារក្រោយប្រហែលជា
បានន៎ " មិននិយាយតែមាត់នាងក៏ដើរសំដៅទៅក្រោយផ្ទះ
" ហុីយ! មិចមិនស្ដាប់យើងសោះចឹង " ថេនមិនដឹងធ្វើយ៉ាងមិចមានតែទៅតាមនឹងហើយ

ចំណងស្នេហ៍កូនភ្លោះ (SS3) ចប់✔️Where stories live. Discover now