វីឡាត្រកូល គីមវីហ្គីឡាស់
នៅបន្ទប់បាយកំពុងតែរៀបចំសំរាប់អាហារពេលល្ងាចចុងសប្ដាហ៍ដឹងស្រាប់ហើយដោយសារតែគ្រប់គ្នាមមារញឹកនឹងការងារលោកនិងលោកស្រីគីមតែងតែមកញាំបាយនៅផ្ទះរបស់ថេយ៉ុងមួយខែម្ដងនៅថ្ងៃចុងខែ។
យូរ៉ា ឈរសិតសក់ឲ្យកូនស្រីនៅមុខកញ្ចក់ដោយទឹកមុខញញឹមស្រស់ តែងាកមកមើលអេរ៉ាវិញទឹកមុខពិបាកមើលណាស់
" កើតអីនឹងកូនមិចមុខមិនរីកសោះចឹង " យូរ៉ាតាមមើលកូនជារឿយៗពេលតុបតែងឲ្យកូនរួចនាងក៏សួរ
" ថ្ងៃនេះត្រូវញាំបាយល្ងាចជុំម៉ែកូនចុងនោះទៀតហើយ គួរឲ្យធុញណាស់ " យូរ៉ាលឺបែបនេះនាងក៏ញោតស្នាមញញឹមបន្ដិចមុននឹងធ្វើជានិយាយល្អ
" កុំចឹងអីកូនយ៉ាងណាគេក៏ជាបងប្រុសកូនដែរ កូនក៏ដឹងលោកយាយលោកតា និងលោកប៉ាសុទ្ធតែស្រលាញ់កូន កូននាងប្រពន្ធចុងនោះមួយខែម្ដងទើបបានជួបលោកប៉ាកូន មួយខែម្ដងទើបមកញាំបាយទីនេះ មិចនឹងស្មើរនឹងកូនស្រីម៉ាក់ដែលទទួលក្ដីស្រលាញ់ពីលោកប៉ារាល់ថ្ងៃនោះ "
" ទោះបែបនឹងក៏ដោយតែកូនមិនយល់ទេមិចក៏ម៉ាក់មិនកើតកូនឲ្យបានមុនវា .... " យូរ៉ាស្ងាត់បន្ដិចពេលលឺបែបនេះទឹកមុខប្រែជាស្មើរមួយរំពេច
" អ្នកណាកើតមុនកើតក្រោយមិនសំខាន់ កូនចាំទុកតែម្យ៉ាងបានហើយអេរ៉ាថាកូនទើបជាកូនស្រីតែម្នាក់នៃត្រកូលគីមវីហ្គីឡាស់យល់ទេ " ក្រសែរភ្នែកគួរឲ្យខ្លាច អេរ៉ាឃើញហើយនាងក៏ខ្លាចដែលស្ទើរតែយំទៅហើយ
" ចា...ចាសម៉ាក់ " ក្មេងតូចងក់ក្បាលយល់ព្រម យូរ៉ាក៏ប្រែមុខមកជាញញឹមពេញដោយក្ដីស្រលាញ់វិញ
" បានហើយពួកយើងចុះទៅក្រោមទៅលោកតានិងលោកយាយប្រាកដជាកំពុងចាំនៅខាងក្រោមហើយ " យូរ៉ាលើកពរកូនស្រីចុះទៅក្រោម
" លោកយាយ.... " គ្រាន់តែលោកស្រី មីនហុី ដើរចូលមកក្នុងភ្លាមគាប់ជួបអេរ៉ាក៏ចុះមកដល់ក្រោមល្មម នាងតូចក្នុងរ៉ូបត្រឹមជង្គង់ពណ៌ស្វាយរត់ទៅរកអ្នកជាយាយ លោកស្រីមីនហុីមិនបង្អង់យូរកាលដែលចៅស្រីសំណព្វរត់មកជិត គាត់ក៏លើកពរហើយថើបក្រញិចភ្លាម
" អេរ៉ារបស់យាយគួរឲ្យស្រលាញ់ដល់ហើយ " ខណៈដែលអេរ៉ានិងលោកស្រី មីនហុីកំពុងស្និតស្នាលគ្នាអេវីនដែលឈរក្បែរសាឡុងធ្វើខ្លួនមិនត្រូវក្នុងចិត្តរារែមិនដឹងធ្វើអ្វីគេក៏ចង់មានភាពស្និតស្នាលជាមួយលោកយាយដែលតែមិនអាចទៅរួចទេ
" អេវីន! ឈរធ្វើអីមករកតាមកចៅ " លោកគីមយល់ពីអារម្មណ៍របស់អេវីនគាត់ក៏សួរនាំនៅដើរទៅជិតក្មេងតូចគិតថានឹងលើកពរតែក្មេងតូចបដិសេដ
" លោកតា លោកយាយ... " អេវីន ឱនគោរពតាមការគួរលោកស្រី មីនហុី ដើរហួសក្មេងតូចដោយមិនខ្វល់
" ថេយ៉ុងមិនទាន់មកទេអី.... "
" គាត់.... "
" បងថេយ៍ មកដល់ហើយ " យូរ៉ា និយាយកាត់ស្ទេឡាដែលកំពុងរៀបចំអាហារលើតុ ចៃដន្យថេយ៉ុងក៏មកដល់ដូចគ្នា
" លោកប៉ា " អេរ៉ា ស្រែកហៅលោកប៉ាយ៉ាងស្និតស្នាល
" ឲ្យទាំងអស់គ្នាចាំយូរហើយ " ថេយ៉ុងដើរចូលមកអង្គុយក្បែរយូរ៉ា ស្ទេឡាអង្គុយទល់មុខនាយ
" យើងមកយូរហើយនាងមិនមែនគរហើយទេឬ " លោកស្រី មីនហុី ដែលអង្គុយញាំស្ងៀមស្ងាត់មកជាយូរក៏ដៀងភ្នែកសម្លក់ស្ទេឡា
" ម៉ាក់នេះជាម្ហូបដែលម៉ាក់ចូលចិត្តគឺកូនធ្វើដោយផ្ទាល់ដៃសូមអញ្ជើញពិសារ " ស្ទេឡាចាប់ម្ហូបដាក់ចានលោកស្រី មីនហុី តែក៏ត្រូវលោកស្រីចាប់បោះក្នុងធុងសម្រាមនៅមុខគេគ្រប់គ្នា
" របស់បែបនេះញាំមិចនឹងកើតទៅម្ដាយឯងបង្រៀនឯងធ្វើម្ហូបចឹងឬ "
" ម៉ាក់ ម្ដាយរបស់ស្ទេឡាជាអ្នកម្នាង នាងធ្លាប់ជាព្រះនាងម្ហូបសាមាញ្ញចឹងមិចនឹងចេះធ្វើទៅ សាករបស់កូនវិញនេះកូនជាអ្នកធ្វើ " យូរ៉ាចាប់ម្ហូបដាក់ចានលោកស្រី មីនហុី គាត់យកមកញាំហើយបញ្ចេញទឹកមុខរីករាយជាខ្លាំង
" កូនយូរ៉ា ទើបជាកូនប្រសារពិតប្រាកដរបស់គ្រួសារ គីម យើងទាំងស្អាត ទាំងពូកែរ បុិនប្រសព្វកូនថេយ៍នេះទៅយកស្រីមកពីណាទេព្រះនាងស្អីទៅពេលនេះក៏ជាកូនអ្នកទោសទៅហើយ "ប្រាវ.... សំលេងបែកកែវបន្លឺឡើងជាស្នាដៃរបស់ អេវីន ក្មេងតូចញ័រដៃភ័យយ៉ាងខ្លាំង ...
" សុំ.... សុំទោស! "
" ចរឹកអន់ណាស់អាក្មេងចង្រៃ យ៉ាងមិចយើងប្រដៅម៉ែឯង ឯងខឹងយើងហេ! នេះនែ! " លោកស្រី មីនហុី ស្ទុះងើបមកចាប់វាយក្មេងតូចដោយកំហឹងមិនប្រណីដៃ ស្ទេឡា ឃើញហើយក៏រត់មកទាញកូនឱបក្ដោបក្នុងទ្រូង
" បានហើយម៉ាក់.... បានហើយកុំវាយកូនខ្ញុំអីក្មេងមិនដឹងអីទេ.... "
" បានហើយអូន " លោកគីម
" បងកុំមករវល់ខ្ញុំប្រដៅក្មេងចរឹកអន់ "
" តែ.... ថេយ៉ុងនេះកូន... "
" ធ្វើខុសត្រូវតែទទួលទោស ខ្ញុំឆ្អែតហើយ " ថេយ៉ុងទឹកមុខធម្មតាមិនខ្វល់អីបន្ដិចនាយងើបឈរដើរចេញទៅធ្វើមិនដឹងសំដីរបស់គេបានបញ្ជារនូវការគាំទ្ររបស់លោកស្រី មីនហុី
" អូយ! ម៉ាក់! ឈឺណាស់.... " លោកស្រីមីនហុីចាប់បោចសក់របស់ស្ទេឡា បញ្រ្ចាស់ទៅក្រោយ
" ចាំទុកហាមមកប្រហើនដាក់យើងថ្ងៃក្រោយកុំមកឲ្យយើងឃើញមុខទៀត "
" កូនមិនដែលប្រហើនដាក់ម៉ាក់ទេ... "
" ឯងគ្មានតែកូនឯងមាន.... ប្រដៅកូនផងទៅ " លោកស្រីមីនហុីប្រលែងសក់របស់ស្ទេឡាចេញហើយក៏ងើបដើរចេញទៅបាត់ទៅ លោកគីមមិនអាចធ្វើអ្វីបានមានតែស្របតាមចាកចេញទៅតាមប្រពន្ធបាត់
" សមមុខហើយម៉ាក់ អាក្មេងពាល.... " អេរ៉ា ដើរមកជិតម្ដាយឈរឱបដៃញញឹមឌឺដាក់អេវីន
" តោះកូនទីនេះមិនសមឲ្យយើងនៅយូរទេគួរឲ្យស្ពើមរហើម " យូរ៉ា លើកកូនពរហើយដើរចេញទៅបាត់
" អ្នកស្រីទី 2 យ៉ាងមិចទៅហើយ... " ស៊ូមី អ្នកបំរើផ្ទាល់ខ្លួនរបស់ស្ទេឡានៅវីឡាតូចមកជួយលើរាងតូច
" ខ្ញុំមិនអីទេអរគុណនាង អេវីនមិនអីទេអីកូន " ស្ទេឡាលើកដៃស្ដាំមកវែកសក់កូនចេញ
" ម៉ាក់ ដៃម៉ាក់មានឈាម... " អេវីន ប្រទះឃើញស្នាមមុតលើដៃគេក៏សួរ
" ដៃលោកស្រីមានរបួសប្រហែលជាមុតជាមួយអំបែងកែវមិញនេះហើយ "
" ឲ្យកូនសុំទោសមកពីកូនមិនល្អ ហុឹក... ហុឹក... "
" អេវីន កូនប្រុសគេមិនឲ្យយំទេ ម៉ាក់មិនអីទេថ្ងៃក្រោយប្រយ័ត្នផងកុំធ្វើឲ្យលោកយាយខឹងទៀត "
" ខ្ញុំថាលោកស្រីធំចង់ធ្វើបាបអ្នកនាងវិញទេទោះបីអ្នកប្រុសអេវីនមិនធ្វើឲ្យធ្លាក់បែបកែវគាត់ក៏នៅតែរកលេសធ្វើបាបអ្នកស្រីទី 2 ដែរ " ស៊ូមី
" បានហើយពួកយើងទៅវីឡាតីចវិញទៅ "
" ចាំខ្ញុំជួយអ្នកនាង.... "
" អរគុណ " ស៊ូមីគ្រាស្ទេឡាចាកចេញពីផ្ទះធំ អេវីនដើរពីរបីជំហានងាកមើលក្រោយម្ដងគេពិតជាសង្ឃឹមថាលោកប៉ារបស់គេនឹងចេញមកមើលម៉ាក់របស់គេតែថាការគិតធ្វើឲ្យក្មេងតូចខកបំណងយ៉ាងខ្លាំងព្រោះវាគ្មានថ្ងៃនោះកើតឡើងឡើយ
YOU ARE READING
វិវាទស្នេហ៍ (SS2) Completed ✔️
Fanfictionនាងមិនដែលស្ដាយក្នុងការស្រលាញ់បុរសម្នាក់នេះឡើយ ទោះបីពេលគេបានប្រែក្លាយជាមនុស្សម្នាក់ផ្សេងទៀតក៏ដោយតែក្នុងកែវភ្នែករបស់នាងគេនៅតែជាបុរសដែលនាងស្រលាញ់ស្មើរជីវិត។ ពីព្រះនាងដ៏ខ្ពស់ខ្ពស់ប្រែក្លាយជាទាសកលើគ្រែរបស់មនុស្សប្រុស ដែលខ្លួនស្រលាញ់ស្មើរជីវិតទាំងដឹងហើយថា...