រាងកាយតូចស្តើងមានគ្របអាវធំពីខាងក្រៅឯកសណ្ឋានសិស្សដើរអើតមើលអាគារថ្នាក់ទី12តែដើររកមួយសន្ទុះហើយនៅតែមិនឃើញ។
"មិនដឹងជាសាលាស្អីទេធំដូចព្រលានយន្តហោះ"ថេយ៉ុងដើរឈូសដីមើលទៅមនុស្សគ្រប់គ្នាដែលដើរទៅដើរមកមិនឈប់ព្រោះនេះដល់ម៉ោងចេញលេងហើយ។
"អេ៎! ថេយ៉ុងតូច"សម្លេងប្រហែលៗធ្វើអោយថេយ៉ុងប្រញាប់ងាកទៅមើលហើយក៏ឃើញថាម្នាក់នោះជាបុរសម្នាក់ដែលគេបានជួបនៅផ្សារទំនើប។
"អេឡិចពិតជាលោកពិតមែន មាត់លោកមិនអីទេឬ?"ថេយ៉ុងញញឹមបន្តិចបានឃើញអេឡិចដូចបានឃើញទេវតាធ្លាក់ពីលើមេឃអ៊ីចឹង។
"គ្រាន់តែជាំបន្តិចមិនអីទេតែអាម្សៀនោះដៃធ្ងន់មិនណយទេ"
"នែ៎! អោយចេះគោរពមនុស្សចាស់ផងគេបងលោកច្រើនឆ្នាំណាស់ណា៎"
"ក៏បានៗឈប់និយាយរឿងនោះទៅតែគេនិយាយថាឯងជាប្រពន្ធគេ"
"មិនដឹង! មិនមែន!"
"ណ្ហើយ! ឯងទើបប្តូរមករៀនទីនេះឬ? រៀនថ្នាក់ណា?"
"ថ្នាក់ទី12Aនៅត្រង់ណាទៅ ខ្ញុំខំដើររកស្ទើរដាច់ខ្យល់ទៅហើយនៅតែមិនឃើញ"ថេយ៉ុងធ្វើមុខស្អុយដាក់អេឡិចធ្វើអោយគេសើចយ៉ាងខ្លាំង។
"ឯងនេះយ៉ាប់មែន មកតាមខ្ញុំមកខ្ញុំក៏រៀនទី12Aដែរ"អេឡិចដើរយឺតៗនាំមុខថេយ៉ុងសម្តៅទៅអាគារថ្នាក់ទី12ហើយពេលមកដល់មនុស្សមួយក្រុមបែរជាស្ទាក់ផ្លូវគេនៅត្រង់ជណ្តើរ។
"នាងទៀតហើយ! ឆ្ងល់ណាស់ក្រៅពីមិនគិតខំរៀនសូត្រហើយនាងនៅធ្វើរឿងអត់ប្រយោជន៍អីខ្លះទៀត?"ថេយ៉ុងឈប់ដំណើរនិងអេឡិចហើយសម្លឹងមើលទៅហ្វីយ៉ូណាដែលឈរផ្អែកខ្លួននិងបង្កាន់ដៃជណ្តើរសម្លក់មកកាន់គេព្រមជាមួយគ្នីគ្នាស្រីប្រុសប្រហែល6នាក់។
"មកទល់ពេលនេះនៅតែមាត់ខ្លាំងទៀតឯងចង់ងាប់មែនទែនហើយ"
"ហ្វីយ៉ូណានាងទៅមានរឿងអីជាមួយថេយ៉ុង?"អេឡិចស្រាប់តែលេចមុខការពារថេយ៉ុងភ្លាមពេលឃើញសភាពការណ៍មិនសូវជាល្អប៉ុន្មាន មនុស្សដែលមកជាមួយហ្វីយ៉ូណាសុទ្ធតែពពួកតាំងខ្លួនជាបងធំក្នុងសាលាហើយត្រូវនាងទិញក្បាលដោយប្រើលុយរាប់សិបវ៉ុន ហេតុអីថេយ៉ុងទៅមានរឿងជាមួយស្រីម្នាក់នេះ?
YOU ARE READING
អ្នកប្រុសរោគចិត្ត
Actionនៅសុខៗក៏បាក់ចិត្តស្រលាញ់មនុស្សម្នាក់ដែលរោគចិត្តជាទីបំផុត...