Part 20

159 7 0
                                    

   មិនយូរប៉ុន្មានការរៀនសម្រាប់ថ្ងៃនេះត្រូវបានបញ្ចប់ទៅយ៉ាងរលូន ។ AraបានចេញមកចាំSoobinមុននៅឯតារាងបាល់បោះឯណោះ។ ក្រោយពីអង្គុយញ៉ាំទឹកដោះគោកំដរការរង់ចាំSoobinទីបំផុតនាយក៏មកដល់។

« មានអីមែនទេ? »

« ពួកយើងបែកគ្នាទៅ! » AraនិយាយហីៗទាំងមិនងាកមើលមុខSoobinបន្តិចសោះឯSoobinវិញញញឹមសុខៗបែរជាមុខស្រពោនវិញមួយរំពេចក្រោយឮរឿងដែលនាងចង់ប្រាប់ហើយ។

« នាងមិនពេញចិត្តនឹងខ្ញុំរឿងអីមែនទេAra? »

« លោកក៏ដឹងថាខ្ញុំមិនបានស្រឡាញ់លោកមែនទេ? ខ្ញុំគ្រាន់សាកល្បងទទួលហើយខ្ញុំមានហេតុផលរបស់ខ្ញុំដែរ »

« ហេតុផលលអី? ខ្ញុំមិនយល់ទេAra » Soobinបន្តដេញដោលទាំងមិនអស់ចិត្ត មិនជឿថាទំនាក់ទំនងរវាងនាងនិងគេកើតឡើងបានត្រឹមរយៈពេលខ្លីបែបនេះសោះ។

« មិនបាច់ចង់យល់ទេ យ៉ាងណាមុននិងក្រោយគង់តែបែកដដែល ស្នេហាវិទ្យាល័យវាមិនដែលគង់វង្សទេ » Araតបតែប៉ុណ្ណោះនាងក៏ដើរចេញទាំងទឹកមុខធុញទ្រាន់

« Ar-Ara! Ara!​ » Soobinព្យាយាមឃាត់នាងតែAraឈប់នាងបន្តបោះជំហានចេញទៅផុតក្លឹបបាលបោះនេះបាត់។ ជំហានដែលចេញផុតពីក្រសែភ្នែកជាជំហានដែលធ្វើអោយបេះដូចចាប់ផ្ដើមខុសប្រក្រតី គ្រប់យ៉ាងហាក់ខុសពីអ្វីដែលនាងគ្រងទុកទាំងអស់។ ឬនាងបាក់ចិត្តស្រឡាញ់គេហើយ? កន្លះឆ្នាំប៉ុណ្ណោះនាងបានស្រឡាញ់គេហើយមែនទេ?

« ខ្ញុំសម្រេចចិត្តខុសឬត្រូវ? » Araត្រឡប់មកដល់ខុនដូររបស់ខ្លួនវិញហើយចូលមកក្នុងបន្ទប់គេងដកដង្ហើមធំយ៉ាងស្មុគស្មាញុ។ នាងសម្លឹងមើលនាឡិកាដែលពាក់នឹងដៃរួចដកដង្ហើមធំព្រោះនោះជានាឡិកាគូដែលSoobinទិញអោយនាងមួយនិងគេពាក់ខ្លួនឯងមួយ។ នាងដកគន្លឹះថ្មមិនអោយដំណើរការរួចយកវាទៅទុកក្នុងប្រអប់ដើមរបស់វាសម្រេចថានាងលែងពាក់នាឡិកានេះទៀតហើយ។ កន្លងទៅប៉ុន្មានថ្ងៃAraនិងSoobinលែងបានស្និតនឹងគ្នាដូចមុន Soobinក៏មិនបានមករំខានAraអីទៀតដែរធ្វើអោយអ្នកដែកដឹងថាពួកគេស្រឡាញ់គ្នានោះអាចកាត់ន័យបានថាពួកគេបែកគ្នាហើយ។

Hide And SeekWhere stories live. Discover now