ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ ប៉ុន្តែថ្ងៃនេះថេយ៉ុងមិនបានទៅសាលារៀនជាមួយជុងហ្គុកទៀត
ទេព្រោះនាយស្រាប់តែខលមកថារវល់។« ថេយ៍!! ថេយ៉ុង វីវរហើយ!» ជីមីនរត់មកពីក្រៅ
ទាំងត្រហេបត្រហបរត់មកទាញដៃថេយ៉ុងដែលអង្គុយក្នុងថ្នាក់តែឯងនោះ រួចរត់ចេញទៅខាងក្រៅ« យ៉ាងម៉េចហ្នឹងជីមីន?» ថេយ៉ុងរត់តាមគេបណ្ដើរ
សួរបណ្ដើរ« សង្សាររបស់ឯងជាមួយអាធីរ៉ិចនោះកំពុងតែវាយគ្នា
ផ្អើលពេញសាលាហើយ មិនដឹងអ្នកណារស់អ្នកណា
ងាប់ទេវ៉ើយ» ជីមីននិយាយមិនទាន់ចប់ផង រាងតូចក៏
ប្រលែងដៃគេចោលរួចរត់ទៅមុនបាត់មនុស្សធំទាំងពីរកំពុងតែវាយគ្នាទៅវិញទៅមក
គ្មានអ្នកណាចាញ់អ្នកណា ខណៈពេលដែលសិស្សដទៃទៀតនាំគ្នាឈរមើល គ្មានអ្នកណាហ៊ានចូលទៅ
ឃាត់នោះទេ ព្រោះដឹងស្រាប់ហើយថាពីរនាក់នេះ
ពាលបែបនេះ សាកតែហ៊ានទៅមើល បើមិនត្រូវគេវាយដែរទេ ភ្នាល់!!ឌឹប!!
«អាចង្រៃយ៍ឯងមិនខ្លាំងទៀតទៅ?» ជុងហ្គុកក្របួច
ក.អាវរបស់ធីរ៉ិចមុននិងវាយនាយមួយដៃទៅលើមុខ
និយាយទៅបែកមុខសងខាងទាំងពីរនាក់ហ្នឹង«ធ្វើយ!! អ្នកណាទៅពាលដូចឯងទៅ!» ធីរ៉ិចស្ដោះ
ឈាមចេញពីមាត់ទៅម្ខាង រួចងាកមកសម្លឹងមើលមុខ
រាងក្រាស់ទាំងញញឹមឌឺ« អាថោកឯងនេះ!!» នាយកម្លោះពោលឡើងដោយកំហឹង រួចវាត់មួយដៃទៅលើមុខនាយសារជាថ្មី
« ជុង!! ជុងបានហើយណា» ស្របពេលដែលជុងហ្គុកប្រុងនឹងដាល់ធីរ៉ិចម្ដងទៀត ថេយ៉ុងរត់មកពី
ណាមិនដឹងមកចាប់ដៃនាយជាប់« ថេយ៍!! » ធីរ៉ិចញញឹមដាក់រាងតូច ជុងហ្គុករឹងតែ
ខឹងលើសដើម នេះវាយវាជិតងាប់ទៅហើយនៅមិនរៀងមក ចង់ដណ្ដើមមនុស្សរបស់គេទៀតទេ?« ធីចេញសិនទៅ សូមអង្វរណា» ថេយ៉ុងអោបរាងក្រាស់ជាប់មិនឲ្យនាយចូលទៅរកធីរ៉ិចបាន ទើបងាក
ទៅប្រាប់អ្នកម្ខាងទៀតឲ្យរត់សិន បើមិនអញ្ចឹងទេ
ដឹងតែមិនរស់ហើយ ក្រោយពីនាយទៅបាត់ទើប
រាងតូចប្រញាប់អូសដៃជុងហ្គុកចេញពីកន្លែងនោះ។
YOU ARE READING
Him & I (ដើម្បីអូន)
Romanceជុងហ្គុកជាមនុស្សដែលឆាប់ខឹង ហិង្សា ប្រច័ណ្ឌហួងហែងច្រើន មិនចេះខុស ស្របពេលដែលថេយ៉ុងជាមនុស្សដែលស្រឡាញ់នាយខ្លាំង អត់ធ្មត់គ្រប់យ៉ាង តាមចិត្តនាយគ្រប់រឿង តើស្នេហាមួយនេះនឹងបន្តបានយូរឬអត់? WRITER: marjé START : 2024