ក្រោយឈរមើលដំណើរ Kotaro ចូលទៅផុត John ក៏បែរខ្នងដើរសម្ដៅទៅកាន់កន្លែងចតឡាន។[ គ្រឹប- ]
" ហើុយ~ ហេតុអីទៅ.....? "
ចូលមកដល់ក្នុងឡានភ្លាម John យកដៃទាំងពីរញីមុខខ្លួនឯងខ្លាំងៗទាំងមានអារម្មណ៍ធុញថប់។ កំពុងតែភ្លឹកនឹងការគិតសុខៗស្រាប់តែប៉ារបស់គេទូរស័ព្ទមកទេសនាពីរបីឌីសរួចក៏បិទទៅវិញ។
ក្រឺងៗៗ ក្រឺងៗៗ
[ In call ]
" ទីត* ហេឡូ! ជំរាបសួរប៉ាប៉ា "
" អឺ! សុខទុក្ខយ៉ាងណាហើយអាកូនចង្រៃ! បាត់ក្បាលឯងជាង ៣ខែមកនេះរវល់ទៅដោយញីឈ្មោលនៅឯណា ម៉េចក៏មិនឃើញមកផ្ទះអោយយើងបានឃើញស្រមោលផង? "
" មានឯណាប៉ា! មួយរយៈនេះខ្ញុំរវល់ខ្លាំងពេកទើបខ្ញុំមិនបានទៅគេងនៅឯផ្ទះធំ "
" យើងមិនចង់ស្ដាប់ "
" អៅ! បើអញ្ចឹងលោកប៉ាសួរខ្ញុំធ្វើអី? "
" នេះឯងហ៊ានតមាត់ជាមួយយើង? "
" មានឯណាប៉ា- "
" មិនបាច់និយាយច្រើនទេ ឆាប់មកជួបយើងនៅផ្ទះឥឡូវនេះ បើមិនអញ្ចឹងទេយើងឈប់លេងចូលឯងហើយ *ទូត*"
" អេ- ហេឡូ? លោកប៉ា? ហើុយ~ កាន់តែចាស់ចិត្តកាន់តែក្មេងតែម្ដងហើយ " ក្រោយសម្រួលអារម្មណ៍រួចរាល់ហើយ John ក៏បើកឡានសម្ដៅទៅវីឡាធំដែលមានឪពុកគេនៅទីនោះ។
លោក Dane ឬប៉ារបស់ John គាត់ជាមនុស្សប្រុសដែលមានចរឹតឆ្នាស់ឆ្នើមដូចមនុស្សស្រីអញ្ចឹងដែរថ្វីត្បិតតែសម្ដីគាត់និយាយជាមួយកូនមិនពិរោះពិសាតែគាត់ស្រលាញ់កូនណាស់ ណាមួយមកពី John មានចរិតរប៉ិលរប៉ូចតាំងពីក្មេងផង បន្ទោសគាត់តែម្ខាងក៏ពិបាកដែរ។ គាត់គឺជាមនុស្សដែលមានជំនាងស្រី ឬអាចនិយាយបានថាគាត់មានភេទជា Unisex ដែលមានរូបរាងនិងការស្លៀកពាក់មើលទៅសាកសមជាមនុស្សទាំងពីរភេទនៅក្នុងទម្រង់ជាមនុស្សប្រុស ដោយមើលទៅស្អាតមិនទើសភ្នែក។ បើទោះបីជាគាត់មានអាយុច្រើនដែរហើយ ៣៩ឆ្នាំ តែរូបរាងរបស់គាត់មិនបានចាស់ទៅណាទេ នៅតែស្អាតដូចគេបោកដដែល។
YOU ARE READING
⭐ផ្កាយទេវតា⭐
Teen Fictionស្នេហាខុសធម្មជាតិកើតឡើងរវាងកូនបំណុលនិងលោកប្រុសត្រកូល ខាល៍ ផ្ដើមឡើងដោយការខឹង ស្អប់មុខមិនចង់ជួប ភ្លើងប្រច័ណ្ឌ ឧបសគ្គស្នេហ៍ច្រើនរ៉ាប់មិនអស់ ក្រោយមកក៏បញ្ចប់ទៅវិញទាំងអាល័យ......💔 ថាលេង~