" ភាគទី10 : My Baby💗"

9.7K 505 1
                                    


ពន្លឺព្រះអាទិត្យចាប់ផ្ដើមជះចូលមកតាមជញ្ជាំង
កញ្ចក់មកប៉ះនិងផ្ទៃមុខរបស់ប្ដីប្រពន្ធមួយគូដែលកំពុង
តែគេងឱបគ្នាស្អិតរមួតនៅលើគ្រែទាំងនឿយហត់បន្ទាប់ពីបញ្ចប់សង្រ្គាមស្នេហ៍កាលពីយប់នោះមក។

ជុងហ្គុកបើកភ្នែកយឺតៗដើម្បីឲ្យស៊ាំនិងពន្លឺថ្ងៃសិន
វិនាទីបន្ទាប់នាយញញឹមបញ្ចេញស្នាមញញឹមដ៏
គួរឲ្យស្រឡាញ់នៅពេលឃើញថេយ៉ុងកំពុងគេកើយ
ដៃរបស់នាយ ទឹកមុខយ៉ាងគួរឲ្យស្រឡាញ់បូករួចជាមួយថ្ពាល់ប៉ោងៗនោះ ធ្វើឲ្យនាយចង់តែចាប់
ក្រញិចទេព្រះអើយ!!

នាយឱនមុខទៅថើបថ្ងាសរបស់រាងតូចបន្តិចមុននឹង
កម្រើកខ្លួនតិចៗដាក់ថេយ៉ុងឲ្យគេងលើខ្នើយវិញរួច
ទាញខ្នើយឱបដើម្បីឲ្យគេឱបជំនួស បន្ទាប់មកនាយ
ក៏ងើបទៅទាញបិទវាំងននដើម្បីឲ្យថេយ៉ុងបានគេងបន្តទៀត។ ជុងហ្គុកងើបទៅងូតទឹកសម្អាតខ្លួនព្រម
ទាំងផ្លាស់សម្លៀកបំពាក់រួចរាល់រួចដើរម្កអង្គុយនៅគែមគ្រែកន្លែងដែលរាងតូចកំពុងគេង។

« អូន!! អូនហ្ហា៎~ ក្រោកឡើងមកណា» នាយអោន
ទៅខ្សឹបដាក់ត្រចៀកថេយ៉ុងរួចអង្អែលមុខគេថ្នមៗ

« ហ្ហឹម~~ » រាងតូចក្រហឹមតិចៗនៅក្នុងបំពង់.ក
ស្ដាប់តែសម្លេងក៏ដឹងថាមិនទាន់អស់ងងុយដែរ

« ម៉ោង8ហើយ ក្រោកឡើងថេយ៍!!» ជុងហ្គុកឱនមុខទៅញីច្រមុះរបស់នាយនៅលើថ្ពាល់របស់គេព្រោះតែខ្នាញ់ពេក

« កុំរំខានពេកមើស៎!!» ថេយ៉ុងច្រានមុខជុងហ្គុក
ចេញរួចទាញខ្នើយនៅម្ខាងយកមកគបកណ្ដាលមុខ
នាយ។ មនុស្សកំពុងតែគេងលក់ស្រួលផងចេះមក
រំខានកើតដែរ?

« ឥឡូវអូនក្រោកឡើងទៅងូតទឹកស្លៀកពាក់សិនមក ចាំគេងបន្តទៀតក៏បានដែរ» ជុងហ្គុកសើចបន្តិច
រួចនិយាយតប តែថេយ៉ុងបែរជាគេងធ្វើមិនដឹងទើប
នាយញញឹមចុងមាត់រួចលូកដៃទៅក្ដិចចុងដោះគេ

« អូយយ! ឡប់ទេហេ៎ស??» ថេយ៉ុងស្រែកវ៉ាសរួច
ងើបមកវាយនាយជាប្ដីពីរបីដៃព្រោះតែមួរម៉ៅពេក
យប់មិញមិនបានគេងផង ឈឺពេញខ្លួនអស់ទៅហើយ

រាងក្រាស់មិនតបនាយគិតតែពីសើចរួចចាប់លើក
ថេយ៉ុងពីលើគ្រែទាំងអាក្រាតកាយដើរសម្ដៅទៅ
បន្ទប់ទឹកតែម្ដងទៅ។

My Omega Mate (ចប់)Where stories live. Discover now