3

14 0 0
                                    

#លង់ស្នេហ៍តុក្កតា
ភាគទី៣

| ជាន់ទីប្រាំបួននៃអាគារអាផាតមិនមួយក្នុងទីក្រុងឡុងដ៍ 

រាងខ្ពស់ដកដង្ហើមធំ តែលើកនេះគឺជាការបន្ធូរអារម្មណ៍ទៅវិញទេ កាលបើបានសម្រាកខួរក្បាលពីរឿងស្មុគស្មាញទាំងអស់នោះទៅ។ ត្រូវហើយ មិនមែនឈប់ទេ គឺត្រឹមតែសម្រាក។ គេដឹងថាថ្ងៃល្អវានឹងមិននៅគង់វង្សបានយូរឡើយ តែគេអាចធ្វើអ្វីបាន? ដូច្នេះមានតែថែរក្សាពេលវេលាដ៏មានតម្លៃទាំងនេះនៅលើពេលបច្ចុប្បន្នវិញទៅ ជាជាងគិតពីអនាគតដែលយើងមើលមិនឃើញ ហើយនាំមកវិញតែភាពតានតឹង។
អេវែនស៍ស្គាល់មនុស្សច្រើន តែគេបែរជាមិនដឹងថាគួរចាប់ផ្ដើមពីទាក់ទងពីអ្នកណាទៅ។ ព្រោះដែលគេបានជ្រើសរើសដកថយពីការងារនេះ​ គឺមកពីចង់រកដៃគូសម្រាប់ខ្លួនឯងមិនចឹង? ម៉្យាងវាក៏មកពីស្ត្រេសដែរ តែគោលបំណងដើមគឺដូចដែលបាននិយាយនៅមុននេះអ៊ីចឹង។
ល្មមដល់ពេលគេសម្របតាមចិត្តអ្នកទាំងអស់គ្នាហើយ យ៉ាងណាក៏ដោយ គ្រួសារនិងបងប្អូនមិត្តភក្តិសុទ្ធតែមានទឹកចិត្តមកបារម្ភពីគេ។ គ្រាន់តែពួកគេមិនចេះនិយាយបញ្ចុះបញ្ចូលប្រាប់អេវែនស៍ពីចំណុចល្អ និងមិនចេះប្រើវិធីត្រឹមត្រូវដែលធ្វើឲ្យគេស្ដាប់ទៅចូលត្រចៀកប៉ុណ្ណោះ បែរជាទៅយកវាមកបន្ទោសអ្នកកម្លោះយើងនេះទៅវិញ។
បុរសដែលកំពុងអង្គុយនៅលើសាឡុងក្នុងផ្ទះខ្លួនឯង កាន់ទូរស័ព្ទអូសមើលបណ្ដាញសង្គម ដែលគេមិនសូវដែលបានបើកមើលញឹកញាប់ទាល់តែសោះ ព្រោះរវល់សឹងតែរាល់ថ្ងៃទៅហើយ គេដកខ្លួនស្ទើរតែមិនរួច។
អ៊ែបមួយនេះថ្វីត្បិតតែមានពេញទៅដោយផុសដែលមនុស្សគ្រប់គ្នាអួតពីជីវិតស្នេហាពាសពេញអេក្រង់របស់គេ តែចំណុចល្អរបស់វានោះគឺ ពេលខ្លះវាក៏អាចផ្ដល់ព័ត៌មានមានផលប្រយោជន៍ដល់ប្រុសកម្លោះតែកំពុងតែស្មុគ រកគោលដៅមិនឃើញនេះដែរ។

"ប្លាញដេត?" អ្នកកម្លោះស្រាប់តែឧទានឡើង អានអក្សរដែលខ្លួនបានឃើញនៅលើស្គ្រីនទូរស័ព្ទ។ តែទឹកមុខគេវិញគឺធម្មតាគ្មានបានបង្ហាញឲ្យឃើញពីភាពងឿងឆ្ងល់អីបន្តិចនោះទេ ព្រោះបានយល់ពីអត្ថន័យរបស់វាហើយ។
ប្លាញដេត (Blind Date) គឺជាការណាត់ជួបរវាងមនុស្សមិនស្គាល់គ្នាពីរនាក់ ដើម្បីបង្កើតទំនាក់ទំនងថ្មី ភាគច្រើនវាសុទ្ធតែជាការណាត់រវាងអ្នកដែលត្រូវការរកដៃគូ ឬស្នេហា។ ច្បាស់ណាស់គឺវាត្រូវនឹងបំណងរបស់អេវែនស៍ម៉ាច់តែម្ដង ទើបនៅលើមុខគេពេលនេះក៏ឃើញមានញោចស្នាមញញឹមស្រាលៗឡើងមក បង្ហាញឲ្យឃើញពីអារម្មណ៍ពេញចិត្តតិចតួចរបស់គេ។ គេស្រាប់តែភ្លឹក សម្លឹងជាប់លើអេក្រង់ទូរស័ព្ទដូចជាកំពុងសញ្ជឹងគិតអស់ពេលដល់ទៅមួយស្របក់ធំ មើលទៅរាងខ្ពស់ អាចនឹងគិតចង់ទៅសាកល្បងវាហើយ។

លង់ស្នេហ៍តុក្កតា (KH) Where stories live. Discover now