Episode 11ព្រឹកព្រលឹមបញ្ចេញនូវពន្លឺចែងចាំងពេញផ្ទៃផែនដី តែជាការរំខានដំណេករបស់មនុស្សទូទៅទៅវិញ ។ ក្នុងបន្ទប់ខុនដូដែលមានការតែងលម្អយ៉ាងប្រណិតសមនឹងតម្លៃជួលរបស់វា បង្ហាញឲ្យឃើញនូវរាងកាយមនុស្សពីរនាក់ដែលកំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតតាំងពីយប់រហូតមកដល់ពេលនេះក៏មិនទាន់បានប្រលែងចេញពីរង្វង់បន្តិចសោះឡើយ ។
កម្លោះចាស់រាងកាយហាប់ណែនក៏ក្រោកពីគ្រែតាមទម្លាប់ មុននឹងដើរទៅបើកវាំងននដើម្បីនាំពន្លឺចូលមកក្នុងបន្ទប់បញ្ចាំងទៅផ្ទៃស្រស់ស្រទន់ដែលកំពុងលង់លក់យ៉ាងសុខស្រួលឲ្យបើកភ្នែកឡើងដើម្បីរៀបចំខ្លួនទៅរៀន
<< ហ្អឹម… >> Tae ក្រហឹមដើម.កតែមិនបើកភ្នែកបែរជាដេកបែរខ្នងបង្ហាញរាងស្រឡូន មាឌតូចច្រឡឹងដាក់អ្នកខាងណោះទៅវិញ
<< ក្រោកឡើង ដល់ម៉ោងទៅសាលាហើយ >> Jungkook សម្លឹងមើលរាងរូវទាក់ទាញមួយសន្ទុះធំ មុននឹងញញឹមដើរទៅគ្រែដើម្បីដាស់ម្ចាស់រាងកាយមួយនេះ
<< ពរ Tae ទៅបន្ទប់ទឹកបន្តិចមក >> Tae មិនប្រកែកនឹងសម្ដីរបស់នាយ ហើយក៏សណ្ដូកទៅរកអ្នកខាងណោះដើម្បីគេបីខ្លួនទៅបន្ទប់ទឹក ហើយគេក៏បីទៅពិតមែន
<< ដល់ហើយ សឺតៗ >> Jungkook មកដល់មុខទ្វាបន្ទប់ទឹកក៏និយាយប្រាប់អ្នកនៅក្នុងរង្វង់ដៃដោយមិនភ្លេចបោះស្នាមថើបទៅថ្ពាល់ទាំងគូរបស់គេ
<< ហ្អឹម… >> Tae ទទួលបានស្នាមថើបភ្លាមក៏ញោចស្នាមញញឹមតែម្ដងដូចពេញចិត្តពេញថ្លើមដែលគេថើបថ្ពាល់ខ្លួនយ៉ាងចឹង មុននឹងបើកភ្នែកយឺតៗសម្លឹងមុខរាងក្រាស់ដែលនាយក៏កំពុងសម្លឹងមកដូចគ្នា
<< ទៅងូតទឹក ដុសខ្លួនឲ្យស្អាតឮទេ?? បងចាំនៅខាងក្រៅហើយយើងនឹងចេញទៅជាមួយគ្នា >> Jungkook ទម្លាក់គេចុះថ្នមៗរហូតដល់ដី ដោយមិនភ្លេចទូន្មានគេរឿងងូតទឹកធ្វើមើលតែគេជាកូនក្មេងទៅកើត
<< បាទ៎… >> Tae ឆ្លើយបង្អូសសម្លេងហួសចិត្តនឹងសម្ដីផ្ដែផ្ដាំរបស់នាយ