Part 22

705 109 12
                                    

"ឈូនឹកម៉ាក់អ៊ំខ្លាំងណាស់" ក្មេងប្រុសសាច់សរខ្ចី រូបរាងតូចមានសាច់ធាត់ៗ កម្ពស់ទាបមិនត្រូវស្ដង់ដារបុរស សំឡេង និងឫកពាញ៉ិកញ៉ក់ ដើរតាមលោកស្រីតែហ៊ីចូលក្នុងបន្ទប់ទទួលភ្ញៀវ។ មាត់និយាយថានឹកម៉ាក់អ៊ំ ប៉ុន្តែលោកស្រីក៏ដឹងចិត្តក្មេងនេះយ៉ាងជាក់ច្បាស់ គេមកមិនមែនព្រោះនឹកនាដល់គាត់ឡើយ បើគេនឹកនាមិនមែនប៉ុន្មានខែកន្លងផុតទៅ គេមិនបង្ហាញសូម្បីស្រមោលអ៊ីចឹងទេ។

"អ៊ំនឹកក្មួយដូចគ្នា!! ចុះជីងយ៉ាំងមិនមកជាមួយទេឬ?" មិនទាន់បាននិយាយគ្នាស្រួលបួលផង តែហ៊ីក៏ធ្លោយមាត់សួរទៅដល់បងស្រីរបស់ឈូឈូ។ លោកស្រីសម្លឹងឃើញជីងយ៉ាំងទុកសម្រាប់កូនប្រុសទី៣(បូហ្គីម) តាំងពីនាងនៅតូចៗម៉្លេះ គិតថាពេលនាងធំដឹងក្ដី នឹងភ្ជាប់សាច់ភ្ជាប់ឈាម ធ្វើដន្លងជាមួយលោកស្រីឆយ ដែលត្រូវជាមិត្តរបស់គាត់ ហើយក៏ជាម្ដាយឈូឈូនិងជីងយ៉ាំងដូចគ្នា ប៉ុន្តែនាងតូចជីងយ៉ាំងនោះ បែបជាមានសង្សារមុនបាត់។

"បងស្រីមានការរវល់ទើបមិនបានមក តែគាត់ក៏ផ្ដាំឲ្យសួរសុខទុក្ខម៉ាក់អ៊ំដូចគ្នា! ម៉ាក់អ៊ំ...ចុះបង?"

"បងមួយណាទៅឈូឈូ?" តែហ៊ីដឹងច្បាស់ក្នុងចិត្ត អាល្អិតនេះកំពុងសួររកកូនប្រុសពៅរបស់គាត់ ប៉ុន្តែគាត់ក៏ធ្វើជាមិនដឹង មិនយល់ពីគេនិយាយ។

"រកបងមែនទេ? ឈូឈូ" ឈូឈូងាកមុខទៅមើលអ្វីផ្សេង គេធ្វើក្រឡេកក្រឡាប់ហាក់ដូចជាធុញទ្រាន់ជាមួយអ្នកដែលចូលមកនិយាយជាមួយខ្លួនអម្បាញ់មិញ ហើយម្នាក់នោះជាហ្វាសា។

"ហិហិ" ឈូឈូសើចមិនសមទៅកាន់អ្នកនាងធំ។ ទោះជាគេមិនចូលចិត្តប៉ុណ្ណាក៏ដោយ ប៉ុន្តែគេក៏ត្រូវតែសម្ដែងធ្វើជាចូលចិត្ត ចង់និយាយរាប់រកជាមួយហ្វាសា ដោយសារនាងជាបងស្រីធំក្នុងត្រកូលនេះ គេត្រូវយកចិត្តគ្រប់គ្នាឲ្យបានជាមុនសិន។

_______

"គូ... បងចង់នៅគេងដល់ថ្មើរណាទៀត? ថ្ងៃរះចាំងពេញបន្ទប់ហើយណា៎" ជីមីនឡើងមកក្នុងបន្ទប់ដាស់តឿនប្ដីរបស់ខ្លួន រួចដាក់បង្គុយទៅម្ខាង ចំហៀងនឹងជុងគុក។

"សុំ១០នាទីទៀត" ជុងគុកនិយាយបែបស្អកៗ រួចទាញភួយធំក្រាស់មកក្របខ្លួនជិតឈឹង។

ម្ចាស់ជីវិតWhere stories live. Discover now