«សង្ឃឹមថាពួកយើងអាចនិងមានឱកាសនិយាយត្រូវរ៉ូវគ្នាណា»
«តើអ្នកណាគេចង់និយាយជាមួយឯងនោះចេញឱ្យឆ្ងាយពីយើងទៅពេលណាទើបឯងព្រមទៅនៅមកតាមរំខានយើងដល់ពេលណាទៀត»ជីមីនសម្លុតស្តីថាឱ្យនាយក្រាស់គ្មានអារម្មណ៍ហាក់ទន់ជ្រាយនិងសម្តីរបស់នាយខាងនោះសោះទោះនាយមើលទៅគ្មានពិសពុលក៏គេនៅតែគ្មានអារម្មណ៍ថាទន់ចិត្តទៅតាមសម្តីនាយសោះ
«មីនពួកយើងកុំបែបនេះតទៅទៀតបានទេប៉ុន្មានឆ្នាំមកនេះឯងនៅមានចិត្តស្អប់ខ្ញុំរហូតមែនទេមីន?»
«មែន!!!វាជាការពិតយើងគ្មានថ្ងៃជឿសម្តីបោកប្រាស់ឯងទៀតឡើយ»
«ប្អូនគិតលុយ..នេះមិនបាច់អាប់ទេ»ជីមីនព្យាយាមខាំមាត់សង្កត់ក្នុងចិត្តដកលុយទុកនៅលើតុនោះទាញសោរម៉ូតូដើរចេញពីក្នុងក្លឹបយ៉ាងលឿន គិតថាផុតងាយស្រួលមែនទេរាងក្រាស់ទុកលុយលើតុរួចប្រញាប់ចេញទៅតាមមនុស្សម្នាក់នោះ
«មីន...តើខ្ញុំធ្វើបែបណាទើបឯងផ្តល់ឱកាសឱ្យខ្ញុំ?»ស៊ូហ្គារត់មកស្ទះផ្លូវជីមីនលាន់មាត់ហា៎ស្តីប្រយោគនេះឡើងចោទសួរទៅមនុស្សនៅចំពោះមុខ
«ឱកាសវាលែងមានសម្រាប់ឯងហើយខ្ញុំឱ្យឱកាសឯងយូរហើយយូរស្របពេលដែលខ្ញុំរងចាំឯងតែឯងជាអ្នករំលងវាដូច្នេះពេលនេះវាលែងមានហើយ»ជីមីននិយាយឡើងទាំងខ្សែភ្នែកទាំងគូសម្លឹងមើលទៅចំនាយក្រាស់កែវភ្នែកចាប់ផ្តើមមានសសៃរក្រហមតិចៗឱ្យតែនឹកដល់រឿងនោះបេះដូងគេហាក់មានរំញោចយ៉ាងម៉េចមិនដឹង កាលនោះត្បិតមាត់និយាយថាស្អប់តែចិត្តនៅចាំថ្ងៃមិត្តបកក្រោយតែសោកស្ដាយវាផ្ទុយពីការគិតរបស់គេទើបពេលនេះគ្មានឱកាសអ្វីទៀតទេ
«ពេលនោះមិនមែនចឹងទេខ្ញុំគ្រាន់តែខ្លាចឯងមិនអភ័យឱ្យខ្ញុំទើប..ទើបខ្ញុំមិន!!»
«បានហើយពួកយើងគ្មានអ្វីត្រូវសាងឡើងទេចំណែករឿងដែលកើតឡើងដូចដែលខ្ញុំប្រាប់ឯងវាគ្មានអ្វីជាការចងចាំពួកយើងអតីតមិត្តពេលនេះជាសត្រូវ»
«មីនខ្ញុំសុំទោសខ្ញុំដឹងថាឯង..ឯងមិននិយាយជាមួយខ្ញុំពេលនេះព្រោះពួកយើងជាមិត្តហើយក៏បានធ្វើឱ្យមានរឿងនោះកើតឡើង»
YOU ARE READING
ឃាំងស្នេហ៍គ្រងបេះដូង💙
Romanceអារម្មណ៍ស្រឡាញ់ដែលមិនដឹងថាកើតមានឡើងតាំងពីពេលណានោះទេ ដឹងត្រឹមថាខ្ញុំស្រឡាញ់គេស្រឡាញ់មនុស្សដែលគេគ្មានសូម្បីចិត្តស្រឡាញ់មួយផ្នែកតូចមកខ្ញុំ។ ខ្ញុំមិនប្រាថ្នាការតបស្នងក្តីស្រឡាញ់របស់គេវិញឡើយ សូមត្រឹមគេមិនស្អប់ខ្ញុំគឺគ្រប់គ្រាន់ហើយ...«ស៊ូហា្គ សុីឡាសអ៉ីវឺរ...