Episode 49

1.4K 94 0
                                    

< ទីង!! > ទូរស័ព្ទរាងតូចស្រាប់តែលោតលឺសម្លេងឆាតទាំងដែល Jungkook កំពុងកាន់ដៃគេមកបន្ទប់រក្សាឈុត កាលបើបែបនោះ Taehyung ក៏លូកកាបូបមើលឃើញថាជាឈ្មោះរបស់ Jimin ធ្វើឲ្យស្មានដឹងថាប្រាកដជារឿងទាក់ទងនឹងរាងក្រាសតែម្ដង ។

« អ្នកណាឆាតមកហ្នឹង? » Jungkook សួរទើបរាងតូចញញឹមធ្វើធម្មតាដាក់គេ ។

« គឺមិត្តភក្តិឆាតមកលេង អ៊ីចឹងបងចូលទៅមុនទៅ ចាំអូននិយាយរួចនឹងទៅតាមក្រោយ » Taehyung

« ក៏បាន » នាយញញឹមមុននឹងលែងដៃស្រឡូនហើយចូលទៅមុនឯរាងតូចក៏ប្រញាប់ទៅរកកន្លែងស្ងាត់មួយសឹមខលជាវីដេអូទៅមិត្តខ្លួន ។

« Jimin!! យ៉ាងម៉េច មានស៊ើបដឹងអីឬអត់? » Taehyung

" អត់ទេ តាមយើងមើលទៅគ្រូពេទ្យMinម្នាក់នោះជាមនុស្សពូកែលាក់ការណ៍ណាស់ ពិបាកសួរមែនទែន នេះណា៎យើងនៅភ័យមិនទាន់បាត់ទេដែលត្រូវ ទៅកុហកគេនោះ " Jimin និយាយទាំងធ្វើមុខក្រម៉ូវដាក់គេ ។

« អ៊ីចឹងគួរធ្វើម៉េចទៀតទៅ? » Taehyung ធ្វើមុខបារម្ភទើប Jimin ដកដង្ហើមធំសឹមនិយាយបន្ត ។

" យើងនិយាយតាមត្រង់ណា៎Tae!! យើងមើលមិនដឹងថាលោកអគ្គនាយកមានជំងឺអីត្រង់ណាទេសូម្បីបន្តិច បើគាត់ក៏រឹងមាំតែថា...ឯងប្រហែលដឹងច្បាស់ជាងយើងទៅទៀតផងមើលទៅ " Jimin បន្លឺប្រយោគឆ្ងាយដល់ណាណីធ្វើឲ្យរាងតូចគ្រាន់តែមើលក៏ដឹងហើយ ។

« និយាយស្អី? » Taehyung

" ឆើស នេះទៅដល់ប៉ារីសតែពីរនាក់បែបផ្អែមល្ហែមដល់ណាដល់ណីហើយក៏មិនដឹងន៎ អឺបើថាម៉េចៗបញ្ឈប់គំនិតសងសឹកអស់នោះចោលហើយចាប់ផ្ដើមថ្មីជាមួយគាត់ទៅព្រោះគាត់បែបស្រឡាញ់ឯងខ្លាំងណាស់ មិនចឹងក៏មិននាំឯងទៅតែពីរនាក់មុនថ្ងៃធ្វើកម្មវិធីដើម្បីមានពេលល្អៗនៅជាមួយគ្នាដែរ " ទោះបីគេខំនិយាយពន្យល់យ៉ាងណាក៏ Taehyung មិនខ្ចីស្ដាប់ប្រកែកមិនដាច់ពីមាត់សោះ ។

« យើងនិងគេគ្មានស្អីក្រៅតែពីជាសត្រូវនោះទេ ឯងឈប់និយាយផ្ដេសផ្ដាសទៀត » Jimin កាលបើ រាងតូចស្ដីឲ្យគេតែគេក៏មើលដឹងថាអ្វីដែល Taehyung និយាយមិនដូចទឹកមុខគេទាំងស្រុងទេ ចុះគេនិយាយអីបានទៀតបើរាងតូចចចេសបេះមិនដាច់ដូច្នេះ ទើបគេឈប់និយាយធ្វើជាសុំទោសឲ្យចប់ត្រឹមនេះតែម្ដងទៅ ។

If We Were...Strangers (បើសិនពួកយើងជាអ្នកដទៃ)Where stories live. Discover now