💦សោកនាដកម្មនៃសេចក្ដីស្រឡាញ់🥀(3)

33 2 0
                                    

Episode 3

"ហ្វុងអឺ!!!!!"

មន្ទីរពេទ្យ...

បន្ទប់វីអាយភី....

William អង្គុយនៅក្បែរគ្រែរបស់អ្នកជំងឺហើយសម្លឹងមើលទៅស្ថានភាពស្ដូកស្ដឹងរបស់រាងតូចមិនដឹងថាពេលនេះខ្លួនឯងគួរតែទទួលបានអារម្មណ៍បែបណាភ្លាមៗមិនបានតែត្រៀមខ្លួនទាល់តែសោះស្រាប់តែ ទទួលដំណឹងដល់អកុសលប៉ុន្តែបន្ទាប់មកក៏បានជួបដោយនឹកស្មានមិនដល់ក្រោមដំណក់ទឹកភ្លៀងដែលគួរអោយខ្លាចទៅវិញ

"តែមានរឿងអ្វីកើតឡើងទៅទេវតាកំពុងតែលេងសើចជាមួយពួកយើងមែនទេ!"នាយក្រាសលូកដៃទៅអង្អែលសាច់ថ្ពាល់ដ៏ទន់រលោងម៉ត់ខៃខណៈពេលដែលកែវភ្នែកនិងរាងកាយរបស់នាយតូចនៅតែលង់លក់ក្នុងស្ថានភាពសន្លប់នៅឡើយ"

Dib dib dib......

សម្រិបជើងកំពុងដើរចូលមកក្នុងបន្ទប់ទោះបីជាព្យាយាមរក្សាភាពស្ងៀមស្ងាត់តែនៅតែធ្វើឲ្យរាងក្រាស់ដឹងហើយបែរផ្ទៃមុខសម្លឹងមើលទៅម្ចាស់សម្រិបជើង

"ខ្ញុំបានទទួលព័ត៌មានមួយពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទុះយន្តហោះ មុនពេលដែលយន្តហោះផ្ទុះ 25នាទី គឺមានឆត្រយោងលោតចុះពីលើយន្តហោះ"ser Kong និយាយដោយមានអំណះអំណាងច្បាស់លាស់"

"ពិលុតនិងអូតេសដែលនៅលើយន្តហោះនោះអត់មានអ្នកណាម្នាក់ចេះលោតឆត្រយោងទេ!!"វីលាមឆ្លើយតបដោយទឹកមុខរាបស្មើ ហើយម្រាមដៃរបស់ខ្លួននៅដែរចាប់កាន់កដៃដ៏តូចរបស់រាងតូចហើយអង្អែលថ្នមៗ"

"មិនអាចទេ អញ្ចឹងមានតែហ្វុងអឺលោតចុះមកដោយខ្លួនឯង?"ប៉ូលីសកំលោះហាក់ដូចជាមានចម្ងល់ជាច្រើននៅក្នុងចិត្តព្រោះតែការប៉ានស្មាននិងស្ថានភាពពុំត្រូវរឹតតែចង់ដឹងថាមានរឿងអ្វីកើតឡើងនៅលើយន្តហោះប៉ុន្តែដរាបណាប្រអប់ខ្មៅមិនទាន់រកឃើញអាថ៌កំបាំងនៅតែជាអាថ៌កំបាំង"

"....."

((បើសិនជាហ្វុងអឺមានភាពក្លាហានបែបនោះមែនគឺពិតជាល្អណាស់ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងទេឱ្យតែអូនរស់គ្រប់គ្រាន់សម្រាប់បងហើយ))

"ហ្វុងអឺ!!!!!"

សម្លេងដ៏ស្រទន់និងពោរពេញទៅដោយក្ដីបារម្ភបន្លឺឡើងស្របពេលដែលរាងកាយដ៏តូចស្រលូនរត់ចូលមកដល់ក្នុងបន្ទប់ហើយសំដៅទៅត្រកងផ្ទៃមុខរបស់កូន

💦សោកនាដកម្មនៃសេចក្ដីស្រឡាញ់🥀(Bl បរទេស)Where stories live. Discover now