ភាគ5

853 75 11
                                    


<<ហ្កុក....>>ជីគុកហៅឈ្មោះជុងហ្កុកដំណាលគ្នាពេលដែលនាយរត់ចេញទៅ

<<អោយវាទៅសិនចុះ វាគង់តែមកវិញទេ>>លោកជុននិយាយទាំងចិត្តត្រជាក់ គាត់ប្រហែលជាមិនយល់ពីជុងហ្កុកនិងជីមីនទេមើលទៅទើបធ្វើបែបនេះ

<<ប៉ា ខ្ញុំមិនអាចរៀបការជាមួយក្មេងនេះទេ>>ជុងគុកក៏បដិសេធ អោយគេរៀបការជាមួយនិងសង្សារប្អូនបានយ៉ាងមិចបើបែបនេះបងប្អូនគេនិងទៅជាសត្រូវគ្នាមិនខាន

<<ឯងចង់ប្រកែកនិងយើងហេស មកពីយើងបណ្តោយឯងពេកមែនទេ ឯងអាចធ្វើអ្វីក៏តាមចិត្តឯងប៉ុន្តែរឿងរៀបការឯងមិនអាចទេ>>លោកជុននិយាយផ្តាច់ការរួចក៏ចេញទៅបាត់

<<មកពីឯង>>ជុងគុកនិយាយសម្លត់ជីមីនរួចក៏ត្រឡប់ទៅផ្ទះរបស់គេបាត់ ចំណែកជីននិងអ្នកស្រីជុនមិនដឹងថានៅឯណាទេ🌚

<<មកពីខ្ញុំហេស ហឹកៗខ្ញុំមានវណ្ណៈតូចទាបអោយខ្ញុំបដិសេធគេបានយ៉ាងមិច ហឹកបងហ្កុកបងទៅទីណា ហឹកប៉ាជួយកូនផង>>ទឹកភ្នែកដែលខំទប់ពេលនេះក៏ហូរមកពេញផែនថ្ពាល់ប៉ោងសុីជម្ពូយំរៀបរាប់ដង្ហើយហៅឈ្មោះសង្សារនិងឪពុកយើងក៏ទន់ឈរលែងជាប់ ក៏ប្រលែងខ្លួនអង្គុយលើការូ

មកមើលជុងហ្កុកវិញពេលនេះគេមិនបានទៅណាឆ្ងាយទេគឺនាយមកនៅផ្ទះមិត្តភក្តិនាយ

<<ឯងកុំគិតច្រើនពេកអាហ្កុក>>Markគឺជាមិត្តភក្តិតែម្នាក់របស់ជុងហ្កុកនាយធ្វើការនៅក្លឹបរបស់ជុងគុកនេះឯង អាចថាជាអ្នករត់តុអីចឹងហាសសម័យៗធម្មតា (តែកុំច្រឡំថាMark got7អីហាអ្នកអើយ🙃)

<<សង្សារយើងត្រូវរៀបការជាមួយបងប្រុសយើង ឯងមិនឲ្យយើងគិតច្រើន?>>ជុងហ្កុកកាន់ដបស្រាផឹកផងឈឺចាប់ផងវាពិបាកណាស់មនុស្សស្រលាញ់គ្នា គិតថាប្រាប់គ្រួសារឲ្យដឹងលឺនិងបានរស់នៅមានក្តីសុខ តែនេះជាស្អី?

<<ចឹងឯងកុំផឹកច្រើនពេក យើងទៅធ្វើការឯងនៅផ្ទះមើលថែខ្លួនផង>>ម៉ាកក៏មិនដឹងថាត្រូវនិយាយមិចទៀតក៏ទាញសោម៉ូតូរួចចេញទៅធ្វើការ(បញ្ជាក់ម៉ាកទៅធ្វើការនិងពេលយប់ ក្លឹបគេបើកពេលយប់ត្រូវអត់🌚)

រឿង:កំហឹងស្នេហ៍កូនភ្លោះ🔥💔[complete]✅Where stories live. Discover now