69-70

311 14 1
                                    


"រឿង"
#លង់ស្នេហ៍លោកពូទី៧🌺

Episode:69-70

🌺....

ខណ:ដែរឃើញទឹកភ្នែកនាងតូចធ្លាក់ចុះមកហើយពូក៏ទុកកន្សែងចុះរួចលើកដៃមកផ្ដិតយកទឹកភ្នែកចេញទាំងនៅធ្មឹងបន្តិចទើបដកដង្ហើមធំចេញមកនិយាយបន្ត។

«ពូដឹងថាពូខុសដែរធ្វើបែបនេះ!ណាស់លីលី!តែពូ...អាណិតឯងមិនព្រមបាត់បង់ឯងឲ្យអ្នកណាបានឡើយយល់ទេ?»យកពាក្យអាណិតមកធ្វើជាលេះដូចជាមិនទំនងសោះហើយពាក្យអាណិតតែទង្វើដែរប្រព្រិត្តនោះខុសឆ្គងផ្ទុយស្រឡះ។
លីលីឮហើយបែរមុខមកសម្លឹងនាយបន្តិចទើបងាកភ្នែកចេញទាំងនិយាយឡើងមកទាំងអួលដើមកទៅកាន់លោកពូដែរខ្លួនស្រលាញ់និងគិតថាជាបុរសល្អប្រពៃនោះ។
«ខ្ញុំយល់ហើយ!ពាក្យពេចន៍ធ្លាប់និយាយក្ដែងៗទៅកាន់ពូខ្ញុំតែងនិយាយថាស្រលាញ់ពូខ្ញុំក៏ធ្លាប់និយាយថាមិនព្រមបាត់បង់ពូឲ្យទៅនណាឡើយខ្ញុំយល់តែខ្ញុំស្រលាញ់!ខ្ញុំមិនបានអាណិត»

«គឺ!.."ពូមិនបាច់និយាយទេ!»
«បានកុំយំអីណា៎!លីលីពូមិនចង់ឃើញទឹកភ្នែកឯងនោះទេ»
«បើមិនចង់ឃើញទេចេញទៅ!!ខ្ញុំចង់យំហឹុកៗៗ!ឮទេ»
នាងនិយាយទាំងស្រែកយំហ៊ូឡើងពេញបន្ទប់។ពូទី៧ក៏ចាប់ផ្ដើមរកនឹកដែរលួងលោមនាងដូចកាលនៅពីក្មេងតែមិនដឹងថាបានផលឬអត់ទេ។
1.2.3

«ពុធ្ធោ!លីលី!កុំយំណានាងតូចពូខុសហើយលើកទោសឲ្យពូម្ដងចុះ!ហើយរឿងដែរកើតឡើងពូនិងទទួលខុសត្រូវគ្រប់យ៉ាងពូមិនឲ្យឯងមានភាពអាម៉ាស់ខ្មាស់នណាឡើយ!ហឹុមឬក៏ពូអាយុច្រើនគិតថាមិនសមនិងឯង!សន្យាពូនិងធ្វើខ្លួនឲ្យសង្ហាៗរាល់ថ្ងៃដើម្បីឲ្យសមនិងឯងពូនិងមិនរីសទៀតឡើយពូនិងរៀបការជាមួយឯងយើងរស់នៅជាមួយគ្នាឲ្យមានក្ដីសុខបំផុតណាលីលីតូចបណ្ដូលចិត្ត...»

នាយនិយាយទាំងចាប់ដៃនាងជាប់អង្អែលថ្នម។នោះក៏ឃើញថាបានផលមែនលីលីស្ងប់អារម្មណ៍ស្ងាត់សម្លេងយំ បន្ទាប់នាងក៏គេងលក់ទៀតទៅ។

រឿងកាត់មកពេលព្រឹកវិញ...!

លីលីភ្ញាក់ពីការគេងហើយទើបក្រោកពិតពេនខ្លួនបន្តិចតែក៏នឹកឃើញដៃខ្លួនឯងដែរជាប់សេរ៉ូមនោះទើបទម្លាក់ដៃចុះវិញ រួចសម្លឹងមើលដៃខ្លួនឯងតែបាត់សេរ៉ូមហើយមិនឃើញទេ។🤦

រឿង🌺លង់ស្នេហ៍លោកពូទី៧🌺Where stories live. Discover now