មនុស្សកំដរ‼️/ភាគ23
_________________
មួយខែក្រោយធ្មិចបើកៗមួយខែផុតបាត់ទៅទៀតហើយមួយខែដែលជុងគុកនៅតែផ្ទះមិនខ្ចីចេញទៅណាព្រោះតែគេត្រូវបញ្ឈប់ការសិក្សាដល់ទៅបីខែឯណានោះ នៅសង្ងំក្នុងផ្ទះយូរៗមានអារម្មណ៍ថាដូចក្រមុំចូលម្លប់មិចមឹនដឹង។
*ង៉ោង ង៉ោង
សម្លេងម៉ូតូក្នុងហ្គេមលឺលាន់ពេញបន្ទប់ព្រោះតែគេវាស្រ្ដេសខ្លាំងពេកទើបបើកសំឡេអោយវាលឺៗកាត់ភាពធុញថប់ ខណៈពេលដែលកំពុងរងចាំរាងតូចមកពីសាលាវិញអា៎លនឹងបានរបស់ញាំដែលគេបង្គាប់អោយជីមីនទិញមកតែពេលនេះដល់ម៉ោង11ហើយនៅមិនទាន់ឃើញមកវិញទៀត ក្រពះវាធ្វើទុកកូអើយកូៗ ។
« ពេលណាក្មេងនោះមកវិញទៅ!! »ជុងគុករអ៊ូឡើងខ្សឹបៗម្នាក់ឯងទាំងមុខស្អុយប៊ែរដៃក៏កាន់ដៃហ្គេមចុចញាប់ស្អេកទាំងភ្នែកមើលអេក្រង់ទូរទស្សន៍ដែលភ្ជាប់ជាមួយហ្គេមគេលេង
*10 minutes later
*ក្រាក
« ជុងគុក ខ្ញុំមកវិញហើយ!! »សម្លេងបើកទ្វារស្របនឹងសម្ដីតូចឆ្មេរបន្លឺឡើងព្រមជាមួយថង់ពីរបីស្បោងក្នុងដៃទាំងញញឹមស្រស់ស្រាយ
« យូរម្លេះ?? »រាងក្រាសសួរបកទាំងមិនងាកសម្លឹងមើលមុខជីមីន
« ផ្លូវស្ទះ!! »
« ជិះតាក់ស៊ី?? »
« ទេ,លោកថេយ៍ជួនមក!! »
« លោកញាំឥលូវទេ?? »« អ្ហឹម!!ឯងទិញអីមក?? »
« budae jjigae អញ្ចឹងចាំខ្ញុំយកវាទៅកម្ដៅសិន!! »
« មិនបាច់ទេ!!មកនេះមក!! »ជុងគុកហាមប្រាមយ៉ាងលឿនព្រមទាំងហៅរាងតូចអោយមកអង្គុយលើសាឡុងជិតគេ
« ប្រើខ្ញុំអោយលេងហ្គេមអោយទៀតហើយហ៎េស??... »ជីមីនពេបមាត់ធ្វើមុខស្អុយៗហើយក៏សសៀសៗទៅក្បែរគេ រយះពេលកន្លងមកនេះជុងគុកតែអញ្ជឹងអោយគេញាំអីចូលបន្ទប់ទឹកដឹងតែអោយគេលេងជំនួសហើយទាំងដឹងថាគេមិនចេះទេអា៎លចាញ់មកទារទោសចាប់គេសុីសឹងអស់សាច់អោយរាល់តែលើក
« លឿននៅរអ៊ូដល់ណា?? »គេខាំមាត់តឿនជីមីនហើយក៏ហុចដៃហ្គេមទៅអោយរាងតូច ព្រមទាំងទាញប្រអប់budae jjigaeធំល្មមមួយចេញមកទាញចង្គឹះមកកាន់ញាំបន្ដើរអង្គុយមើលជីមីនលេងបន្ដើរ
YOU ARE READING
មនុស្សកំដរ‼️(Complete)
Short Storyពាក្យថាមនុស្សកំដរទោះស្ថិតនៅក្នុងស្ថានភាពណា កាលទេសបែបណាក៏នៅតែជាប់ឈ្មោះជាតួរកំដររបស់គេ មិនថាតណ្ហាឬស្នេហា‼️