ភាគបញ្ចប់: ស្នេហ៍ជានិរន្ត

1.3K 70 7
                                    

  «អាឡូសៀម៉ី»អំឡុងពេលថេហ្យុងកំពុងចូលបន្ទប់ទឹក ពេលនេះពួកគេនៅក្នុងសណ្ឋាគារដើម្បីញ៊ាំអាហារពេលថ្ងៃមួយតង់ទៀត ឆ្លៀតពេលនាយមិននៅ គេខលទៅរកនាងដើម្បីឲ្យនាងរៀបចំអ្វីម្យ៉ាងសម្រាប់គេ។
  (ជុងគុគ មានការអីហេ៎ស?)
  «បងខ្វាងស៊ុកនៅផ្ទះដែរទេ?»
  (គេកំពុងគេងកើយភ្លៅយើង)
  «ថាមិច គេងកើយភ្លៅឯង»
  (អឺត្រូវហើយ)
  «នេះឯងនិងគាត់មានរឿងអីហេ៎ស?»
  (គឺពួកយើងទាក់ទងគ្នានិងណា)
  «មែនហើយៗ រឿងឯងចាំនិយាយពេលក្រោយទៅ តែពេលនេះយើងមានរឿងឲ្យឯងនិងបងខ្វាងស៊ុកជួយសិន»
  (មានរឿងអី ឆាប់និយាយមក)
  «គឺយើងចង់សុំថេយ៍រៀបការ ដូច្នេះយើងចង់ឲ្យឯង និងបងខ្វាងស៊ុករៀបចំកម្មវិធីតូចមួយ មានតែពួកយើង ក៏បាន តែចង់ឲ្យរៀបចំឲ្យពិសេសបន្តិច»
  (ល្ងាចហ្នឹងហេ៎ស?)
  «មែនហើយ ល្ងាចនិងឯង ឯងចាត់ការទាន់ទេ?»
  (មិនទាន់ក៏ត្រូវតែទាន់ដែរ ដើម្បីមិត្តសុំចៅហ្វាយ រៀបការទាំងមូលនៀក)
  «ចឹងយើងផ្ញើផងណា យើងទុកចិត្តលើឯងនិងបងខ្វាងស៊ុកហើយ»
  (អូខេសម្លាញ់) ទូត...!!
  «មានការអី សៀម៉ី?»
  «គឺជុងគុគពឹងឲ្យពួកយើងជួយរៀបចំកន្លែង ដើម្បីសុំចៅហ្វាយរៀបការ»
  «ឥឡូវហ្នឹងហេ៎ស?»
  «ចាស!»
  «ធ្វើទាន់ឬអត់ទេនេះ»
  «មិនទាន់ក៏ត្រូវតែទាន់ដែរ»
  «តាមពិតគួរតែឲ្យចៅហ្វាយអ្នកសុំ ទើបត្រូវ»
  «មិត្តអូនគេចង់ធ្វើឲ្យភ្ញាក់ផ្អើលម្តង មិនចាំបាច់តែខាងប្រុសជាអ្នកសុំនោះទេ»
  «អូននិយាយក៏ត្រូវ ចឹងពេលយើងមានគម្រោងរៀបការ អូនជាអ្នកសុំបងដែរទៅ ធ្វើចឹងវាប្លែកម្យ៉ាងដែរ តាស»
  «ឆ្កួត! ទើបក្លាយជាសង្សារនិងគ្នានៅថ្ងៃនេះសោះ បងឯងគិតដល់រឿងរៀបការហើយហេ៎ស»
  «ហេតុអីបងគិតមិនបាន ក្រែងពួកយើងស្រលាញ់គ្នាមិនចឹង»
  «ដឹងថាស្រលាញ់ហើយ តែវាលឿនពេក មើលចិត្តគ្នាឲ្យយូរជាងនេះបន្តិចសិន ទើបអូនព្រមរៀបការជាមួយបង តែមិនមែនពេលនេះទេ»
  «បងដឹងហើយ បងនិយាយលេងតើ»
  «រវល់តែលេង នេះជិតល្ងាចហើយ អូនថាពួកយើងចាប់ផ្តើមរៀបចំវិញល្អជាង»
  «តោះ»ពួកគេចាប់ផ្តើមខលហៅជាងដើម្បីឲ្យមកជួយ និងកូនចៅដែលមានទាំងប៉ុន្មានឲ្យមកជួយដូច គ្នា...។

  ងាកមកមើលជុងគុគឯណេះវិញ បន្ទាប់ពីខលប្រាប់ សៀម៉ីហើយ គេហៅទៅប្រាប់យ៉ុនគីមួយតង់ទៀត ឲ្យនាំប៉ារបស់គេទៅទីនោះមុន ទុកឲ្យគេពន្យាពេលថេហ្យុងនៅខាងនេះ។
  «ជុង! ញ៊ាំរួច អូនចង់ទៅណាទៀត? ឬមួយពួកយើងត្រឡប់ទៅផ្ទះវិញ?»
  «អត់ទេ! អូនចង់ដើរលេងសិន»គេរហ័សឆ្លើយតបយ៉ាងលឿន។
  «អូនមើលទៅប្លែកណាស់ មានអ្វីមែនទេ?»
  «គ្មាន...គ្មានទេ អូនគ្រាន់តែចង់ដើរលេង»
  «ចឹងក៏បាន អូនចង់ទៅទីណា ចាំបងនាំអូនទៅ»
  «អូនមិនសូវស្គាល់កន្លែងសប្បាយប៉ុន្មានទេ ដូច្នេះអូនចង់ឲ្យបងជាអ្នកនាំអូនវិញ»
  «ចឹងក៏បាន! ចាំបងនាំអូនទៅកន្លែងមួយ»
  «បាទ! តែអូនសុំញ៊ាំសិនណា»
  «អូខេ...»អាល្អិតញញឹម ចាប់អាហារយកមកញ៊ាំទាំងមិនសូវសម។ គេខ្លាចថានាយកំពុងតែសង្ស័យគេ
ព្រោះអីគេកំពុងតែធ្វើខ្លួនបែបមិនសូវ ដូចមនុស្សលាក់បាំងអ្វីម្យ៉ាង តែក៏ព្យាយាមបន្លំភ្នែកនាយទាល់តែបាន ដើម្បីគម្រោងការរបស់ខ្លួនបានជោគជ័យ...។

You've reached the end of published parts.

⏰ Last updated: Jun 23, 2022 ⏰

Add this story to your Library to get notified about new parts!

🔥ទាសករក្នុងភ្នក់ភ្លើង🔥 ( ចប់ )Where stories live. Discover now