Episode 22 : បេសកកម្មដាស់ Yoongi

390 57 4
                                    

ភាគទី ២២...

    ថ្ងៃសម្រាកចុងសប្តាហ៍ គ្រប់គ្នាសុទ្ធតែនៅផ្ទះ ព្រោះចង់មានពេលវេលានៅជាមួយគ្នាខ្លះ មិនចាំបាច់ទៅដើរលេងខាងក្រៅនោះទេ...សុខចិត្តនៅមើល Movie ឬនៅញ៉ាំអាហារជុំគ្នា ។
មួយផ្ទះនេះរស់នៅ 7 នាក់ គ្មានអ្នកបម្រើឡើយ ដោយសារពួកគេចេះចែកតួនាទីរៀងៗខ្លួនដើម្បីធ្វើការងារផ្ទះ ហើយពេលនេះ Jin រៀបចំអាហារពេលព្រឹកដាក់លើតុ ស្របពេលដែលអ្នកផ្សេងទៀតជួយគ្នា ជូតតុកៅអីឬបោសផ្ទះ លើកលែងតែ Yoongi មួយដែលស្មានេះដេកមិនទាន់ភ្ញាក់ ។

« អា Tae~~!! ឯងឡើងទៅដាស់ Yoongi អោយចុះមកញ៉ាំអាហារមក » Jin

« យី!! អត់ទេ ខ្លាចគាត់ហែកខ្ញុំស៊ី!! »
អានេះហៅថារាងចាល លើកមុនធ្លាប់ម្ដងហើយ Taehyung ឡើងទៅដាស់ Yoongi អោយភ្ញាក់ចុះមកញ៉ាំអាហារពេលព្រឹក ប៉ុន្តែថាបែរជារត់ជាន់ជើងគ្នាពេញផ្ទះ ព្រោះ Yoongi ដេញគប់ស្ទើរបែកក្បាល ទោសពីបទរំខានដំណេក ។

« ក្រែងអួតថាឯងជា Mafia leader មិនចឹង? » Jimin

« ចុះបើខ្លាំងបងក៏ឡើងទៅដាស់គាត់ទៅ!! ក្រែងល៎បានបែកក្បាលហោះទៅពេទ្យទាំងព្រលឹមហី » Taehyung

« ហ៊ើយ សាំមែនហ្អា៎...Hoseok ឯងទៅ!! » Jin

« អត់ទេ...កាលមុនស្បែកជើងហោះផ្លោងមកចូលក្នុងមាត់ម្ដងហើយ!! NamJoon បងទៅៗ » Hoseok

« យី!! មិនដឹងទេ ខ្ញុំក៏រាងចាលដែរ កាលមុនមួយសៀវភៅកណ្ដាលមុខ បែកច្រមុះម្ដងហើយ!! Jimin ឯងទៅ ព្រោះឯងចូលដៃចូលជើងនឹង Yoongi ជាងគេ » NamJoon

« No!! ចូលដៃចូលជើងស្អី?? កាលមុន គប់ខ្ញុំមួយស្រោមជើង ស្អុយពុលជាងបួនម៉ោង!! Jin បងទៅ » Jimin

« កាន់តែអត់ហើយវើយ...ពួកឯងស៊ីត្រូវតិចៗទេ តែខ្ញុំនេះ មួយ CD ហោះឆាបក្បាល អស់សក់មួយដុំ » Jin

    នេះអី សុទ្ធតែជាបទពិសោធន៍ជូរចត់ដែលពួកគេធ្លាប់ជួបប្រទះព្រោះតែតាំងចិត្តក្លាហានទៅដាស់ Yoongi ពីដំណេក  ត្រូវតែម្ដងគឺថារាងចាលមួយជីវិត ។
ស្បតនឹងខ្លួនឯងថាដាច់ខាតគឺឈប់ទៅដាស់ឬទៅរញ៉េរញ៉ៃពាក់ព័ន្ធនឹងអ្វីដែលជាកម្មសិទ្ធរបស់ Yoongi!!

« ហូយ៎...ពួកបងនេះ!! បើថាខ្លាចណាស់មិនបាច់ទេ ទុកអោយអូនជាអ្នកទៅដាស់វិញ »
Jungkook មកឈរស្ដាប់ប្ដីនាំគ្នាព្រោតប្រ៉ាចមួយសន្ទុះធំហើយ មើលទៅម្នាក់ៗខ្លាចឡើងញ័រ តាមពិតវាមិនមែនវេទនាអីដល់ថ្នាក់នឹងណាហី??

You'll also like

          

« Koo~~កុំអីហី?? មិនកើតទេណា » Hoseok

« ថាអូនទៅ...ចាំនៅទីនេះហើយ!! »
Jungkook ញញឹមស្ញេញ រត់ឡើងទៅខាងលើដាស់លោកប្ដីនំប៉ាវអោយភ្ញាក់ ព្រោះថាគ្មានអ្នកណាហ៊ានឡើយ~~ចាំមើលៗ ថាតើវាពិបាកយ៉ាងណា?

« ហ្អឹម~~ »
លឺតែសម្លេងសម្រិបជើងដើរចូលមកក្បែរបន្ទប់ក៏ធ្វើអោយ Yoongi មានអារម្មណ៍ថាដាច់ដំណេកទៅហើយ ឆ្ងាញ់ត្រង់អាសម្លេងបើកទ្វារ ក្រឺកក្រាកនោះទៀត ក្ដៅក្រហាយតើស៎...។

« ក្អឹមៗ...នេះអូនណា បើបងហ៊ានតែទាញអ្វីគប់អូនដូចពួកគេទាំងប្រាំនោះ ធានាថាយប់នេះអូនទាត់បងចេញទៅដេកក្រៅផ្ទះអោយមូសស៊ី!! »
ទោះបីជា Jungkook មិនធ្លាប់មកដាស់ Yoongi ដូចជាអ្នកផ្សេង ប៉ុន្តែគេក៏អាចដឹងពីជំហានថារាងក្រាស់ច្បាស់ជារាវរកអ្វីគប់មិនខាន ដូច្នេះដើម្បីការពារខ្លួន គេត្រូវប្រញាប់ស្រែកគម្រាមអោយហើយ ។

« Hehe~~មានឯណា?? បងភ្ញាក់ហើយតើស៎ »
ល្អហើយដែលជារាងតូច មិនចឹងទេលើកនេះ Yoongi ទាញ Album គប់អោយបែកក្បាលដូចមុនទៀតមិនខានទេ...!!

« បងឆាប់ក្រោកទៅសម្អាតខ្លួន ផ្លាស់ប្ដូរសម្លៀកបំពាក់ហើយប្រញាប់ចុះទៅខាងក្រោម ញ៉ាំអាហារពេលព្រឹក » Jungkook

« Okay... »
Yoongi ងក់ក្បាលញញឹមបន្តិចមុននឹងស្ទុះលោតចុះពីលើគ្រែរត់ចូលក្នុងបន្ទប់ទឹក ឯ Jungkook ក៏ទាញទ្វារបន្ទប់បិទមុននឹងដើរចុះទៅខាងក្រោមវិញដោយសុវត្ថិភាព មិនមានស្នាមរបួសឬបែកក្បាលអ្វីឡើយ ។

« ណក៎~~Koo អត់មានកើតអីសោះ!! » NamJoon

« គិតថាគាត់ហ៊ានគប់អូនដូចគប់ពួកបង?? » Jungkook

« ថាមិនត្រូវដែរនឹងណា... » Hoseok

« Koo~~មកអង្គុយទៅ បងរៀបចំអាហារអោយរួចហើយ » Jin

« អរគុណ--- »
គ្មានទាន់បានដាក់អ្វីចូលមាត់ទំពារទេ និយាយមិនទាំងចប់ផងសម្រែកស្រែកក៏បន្លឺឡើងនាំអោយគ្រប់គ្នាភ្ញាក់ព្រឺត បិះនឹងកំពប់អាហារពីស្លាបព្រា ។

« ហៃអាចង្រៃណាលួច Doory របស់ខ្ញុំ?? »
Yoongi ដើរចុះមកតាំងៗស្រែកចាច រកតុក្កតាសំណព្វចិត្តដែលបានបាត់ ហើយគេក៏ដឹងច្បាស់ថាច្បាស់ជាមានអ្នកលួចយកទៅមិនខាន ។

« អត់ដឹងទេៗៗ »
Taehyung ប្រញាប់ក្រវីក្បាលបដិសេធមុនគេឯង ទោះបីមិនបានលួចយកទៅក៏ត្រូវតែនិយាយការពារខ្លួនមុនដែរ ព្រោះថារាល់ដងគេចូលចិត្តទៅលួចរបស់ប្រើប្រាស់  របស់ Yoongi ញឹកញាប់តែដល់ពេលចាប់បានក៏ត្រូវធ្ងន់ បែបនេះហើយបានជារាងចាលដល់សព្វថ្ងៃ ។

« ខ្ញុំក៏មិនបានយកដែរ~~~ »
Jimin ក្រវីក្បាលញាប់តតាក់ ដោយធ្លាប់ឃើញបទពិសោធន៍ដែលមិត្តសម្លាញ់ធ្លាប់ជួបពេលត្រូវ Yoongi ដេញទាត់ សូម្បីគេមើលហើយក៏ញញើតដែរ ទោះបីមិនបានលួចក៏ត្រូវតែប្រញាប់បដិសេធអោយហើយ មិនចឹងបានបែកមាត់ទាំងព្រលឹមក៏ថាបាន ។

« ចុះឯង?? »
Yoongi លើកដៃចង្អុលពីម្នាក់ទៅម្នាក់រហូតដល់ Jin ដែលជាអ្នកចុងក្រោយគេ ។

« អត់បានយកទេ--- »
គ្រប់គ្នាបដិសេធទាំងអស់លើកលែងតែ Jungkook អង្គុយពេបមាត់បែបដឹងខ្លួន ហើយក៏ស្រវាលើកដៃឡើងយឺតៗ បញ្ជាក់ថាខ្លួនជាអ្នកយក ។

« អូនអ្នកយក--ហិហិ--ឃើញវាស្អាតពេក » Jungkook

« អូ៎...អូនអ្នកយក?? មិនអីទេ ចាំបងទិញអោយអូនថែមច្រើនទៀតក៏បាន » Yoongi

« Eh??? »
ពេលនេះក៏យល់ហើយថាប្រពន្ធជាអ្វីៗគ្រប់យ៉ាង!!
លួចយកទៅហើយ បែរជាទិញអោយថែមទៀតដោយមិនស្ដីអោយសូម្បីមួយម៉ាត់...តើ Yoongi ពីមុនបាត់ទៅណា??

« ថាហើយ~~~ »
NamJoon rolled ភ្នែកឡើង ដោយដឹងថាបើសិនជារាងតូចជាអ្នកលួចច្បាស់ជាគ្មានរឿងអ្វីកើតឡើងទេ តែវាហួសចិត្តត្រង់ម្ចាស់របស់ទៅទិញអោយបន្ថែមទៀតណា...។

« ហ៊ើយ...ចូលមកអង្គុយញ៉ាំទៅ!! ខ្ញុំទៅយកនំមកអោយ---Wtf » Jin


( Lssi : ផ្ញើរជូនសំណព្វចិត្ត អោយមានកម្លាំងអានមេរៀន😂💜 )
To be continue...!!
- អ៊ែលស៊ី

Yoonki សាហាវមិនធម្មតាប៉ះអីគប់និង 😭

2y ago

អីក៏យ៉ាងនេះ ប្រុសស្លេកចង់តែស្រវាអីគប់ក្បាល💀✋

2y ago

My husbands  |  AllKookWhere stories live. Discover now