#ថ្ងៃថ្មី
បន្ទាប់ពីបានរាងធូរបន្តិច ថេយ៉ុង ក៏ក្រោកមកធ្វើអាហារទាំងដែលមិនទាន់ជាស្រួលបួលផង។ ថ្ងៃនេះថេយ៉ុងគេចង់ធ្វើអាហារយកទៅឲ្យជុងហ្គុកនៅឯក្រុមហ៊ុនម្ដង ណាមួយក៏ចង់អរគុណដែលគេបានមកមើលថែខ្លួនកាលពីយប់មិញ គេនៅរំភើបមិនទាន់បាត់ផងព្រោះតាំងពីតូចរហូតមកដល់ពេលនេះ ជាលើកទីមួយដែលជុងហ្គុកមើលថែគេនិងបញ្ចុកគេទោះបីជុងហ្គុកមិនបានធ្វើដោយការពេញចិត្តក៏ដោយ។
« ថេយ៉ុងកំពុងធ្វើអីហ្នឹង »អ្នកស្រីចន ដើរចូលមកចង្រ្កានបាយឲ្យក៏ងាកមកសួររាងតូចដែលកំពុងឈរធ្វើម្ហូបទាំងសប្បាយចិត្ត
« កូនកំពុងធ្វើម្ហូបយកទៅឲ្យជុងហ្គុកនៅឯក្រុមហ៊ុន »ថេយ៉ុង តបទៅគាត់វិញទាំងទឹកមុខញញឹមពព្រាយ មើលទៅគេបានធូរខ្លះហើយទើបទឹកមុខស្រស់បស់បែបនេះ
« កូនមិនទាន់ជាស្រួបួល ទុកឲ្យអ្នកបម្រើធ្វើទៅ »អ្នកស្រីចន រហ័សឃាត់មិនចង់ឲ្យថេយ៉ុងធ្វើម្ហូបព្រោះគាត់នៅបារម្ភ ដោយសារថេយ៉ុងទើបតែជាមិនទាន់បានមួយថ្ងៃស្រួលបួល មកឲ្យធ្វើការងារផ្ទះបែបនេះដូចជាមិនស្រួលចិត្តទាល់តែសោះ
« មិនអីទេម៉ាក់ ជិតរួចហើយ »ថេយ៉ុង
« ពេលទៅចាំទៅជាមួយម៉ាក់ ព្រោះម៉ាក់មានការនៅក្បែរនេះដែរ »អ្នកស្រី បន្លឺប្រាប់ថេយ៉ុងឲ្យបានដឹង ដោយសារគាត់បារម្ភពីថេយ៉ុងមិនចង់ឲ្យគេទៅណាមកណាម្នាក់ឯង ទើបគាត់ចង់ជូនទៅតែម្ដង ណាមួយគាត់ក៏មានការធ្វើនៅក្បែរនោះដូចគ្នា
« បាទ »ថេយ៉ុង តបទៅវិញប្រាប់គាត់។ បន្ទាប់ពីចម្អិនអាហាររួចរាល់ ថេយ៉ុង ក៏រៀបដាក់ប្រអប់ហើយគេក៏បានធ្វើទឹកផ្លែឈឺសម្រាប់ប៉ូវសុខភាពខ្លះដែរឲ្យជុងហ្គុក។ ពេលរផបចំរួចរាល់ថេយ៉ុងក៏ឡើងជិះឡានមកជាមួយអ្នកស្រីចនដោយមានមនុស្សជំនិតរបស់អ្នកស្រីជាអ្នកឡានជូនអ្នកទាំងមក
« លាហើយអ្នកម៉ាក់ »ថេយ៉ុង ចុះពីលើឡានហើយក៏ញញឹមលាម្ដាយក្មេងទាំងសប្បាយចិត្តហើយក៏រត់ចូលទៅក្នុងក្រុមហ៊ុនតែម្ដង
« ចេញឡានទៅ »អ្នកស្រីចន
« ជុងហ្គុក អូនយកអាហារមកឲ្យប......បង »គ្រាន់តែបើកទ្វារមកភ្លាមធ្វើឲ្យរាងតូចទម្លាក់ទឹកមុខដែលញញឹមសប្បាយរីករាយអម្បិញមិញចុះភ្លាមៗពេលឃើញរូបភាពមនុស្សប្រុសស្រីកំពុងបឺតជញ្ជក់គ្នានៅនិងមុខធ្វើឲ្យរាងតូចគាំងធ្មឹងនិយាយអ្វីមិនចេញបានត្រឹមរលីងរលោទឹកភ្នែក អួលដើមក.និយាយអ្វីមិនចង់ចេញ
YOU ARE READING
💗គូរដណ្ដឹងរងទឹកភ្នែក💫(Complete ✅)
Actionមានឈ្មោះត្រឹមតែជាគូរដណ្ដឹងបង ប៉ុន្តែបេះដូងរបស់បងមិនមានអូនក្នុងចិត្តបងសម្បីតែបន្តិច.... Date: 19/08/22- 30/06/23