សំបុត្រវិនុឆ័ត្រ ផ្ញើមកកាន់និទាឃៈ

173 15 0
                                    

វិនុឆ័ត្រ បានវាចាប្រាប់ និទាឃៈថា៖
   ឆ្ងាយខ្លាំងយ៉ាងណា ក៏មិនអាចបំបែកបេះដូងអូន និងបងបាន! ទោះមេឃធំល្វឹងល្វើយ តែតំណាលស្នេហាយើងក៏នៅតែធំជាង..ឲ្យតែបេះដូងមិនឃ្លាតចាកគ្នា នោះក្ដីស្រលាញ់មិនបាត់បង់ឡើយ។
    បើស្នេហ៍បញ្ចប់ លុះត្រាតែបេះដូងយើងទាំងពីរឈប់ដើរ! បងនឹងមិនចុះចាញ់ លុះត្រាអូនលែងត្រូវការបង..បើយើងនៅស្រលាញ់គ្នា បងក៏មិនផ្លាស់ប្ដូរបេះដូងមួយនេះដែរ។ ឲ្យតែអូននៅតែស្រលាញ់បង បងក៏នៅតែស្រលាញ់អូន! បងនឹងនៅតែប្រាប់អូន ថាបងអូនជាមនុស្សតែម្នាក់និងចុងក្រោយ។
    ព្រហ្មលិខិតកំណត់ឲ្យយើងជួបគ្នា បងនឹងរក្សាវាទុកជារៀងរហូត! មេឃនិងដីមិនអាចបិទបាំងក្ដីស្នេហាយើង មិនថាយើងឆ្ងាយគ្នាយ៉ាងណា តែក្ដីស្នេហានៅជិតគ្នាជានិច្ចដរាប..ទោះពិភពលោកទាំងមូលប្រឆាំងស្នេហាយើង តែបងជឿថា ស្នេហាពិតមិនសាបសូន្យឡើយ។
     សូមត្រឹមបេះដូងអូនមានតែបង មិនថាបញ្ហាច្រើនយ៉ាងណាគ្រាន់កាន់ដៃបងមិនលែង ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ! ទោះថ្ងៃចុងក្រោយ ទោះរនាំងឃាំងច្រើនប៉ុន្មានក៏ដោយ ក៏តំណាលស្នេហ៍អូននិងបង ក៏នឹងនៅតែបន្តជានិច្ចនិរន្តរ៍តទៅ....

ប្រជុំរឿងភាគប្រលោមលោកBTSWhere stories live. Discover now