ពេលយប់បានមកដល់
JJបានបើកឡានជូនចៅហ្វាយខ្លួនត្រឡប់មកផ្ទះវិញនៅតាមផ្លូវពេលជិះឡាន
"ចៅហ្វាយអោយខ្ញុំយកបញ្ជីឈ្មោះលេខាទីពីរអោយចៅហ្វាយមើលធ្វើអីហើយចៅហ្វាយចង់ធ្វើអ្វីដែរបាទ"JJសួរទៅចៅហ្វាយខ្លួន
"យកបញ្ជីអោយតែយើងមកកុំសួរច្រើនពេក"Bibleឆ្លើយ
"បាទចៅហ្វាយ"JJ
បើកឡានបានមួយសន្ទុះក៏បានមកដល់ផ្ទះBibleគេបានចុះពីលើឡានចូលទៅក្នុងផ្ទះ
"ម៉ែដោះអាTaវាមកផ្ទះនៅ"Bibleសួរទៅម៉ែដោះខ្លួន
"បាទលោកប្រុសធំលោកប្រុសតូចមិនទាន់មកផ្ទះទេ"ម៉ែយ៉ែមដែរជាម៉ែដោះធំក្នុងផ្ទះនេះប្រាប់ទៅBible
"យប់ជ្រៅហើយបើវាមិនមកផ្ទះវាទៅណា"Bibleនិយាយ
"លោកប្រុសតើលោកប្រុសពិសារបាយទេខ្ញុំរៀបចំជូន"ម៉ែយ៉ែមសួរទៅBible
"ខ្ញុំមិនហូបទេម៉ែដោះខ្ញុំចូលសម្រាកហើយ"Bible ឆ្លើយទៅម៉ែដោះទាំងសំឡេងនឿយហត់ហើយក៏ដើរទៅបន្ទប់គេងបាត់ទៅ(គាត់អត់ខ្វល់ពីប្អូនទេចាំតែប្អូនមកជេរយកម៉ងបិុនេះ🤨)
កាត់មកBuildយើងវិញ
"តើថ្ងៃស្អែកនេះគេហៅខ្ញុំសម្ភាស៍អត់ណ៎"Build និយាយទាំងគិតសង្ឃឹមក្នុងចិត្តថាគេហៅទៅសម្ភាស៍ស្រាប់តែពេលនឹងសំឡេងគោះទ្វាBuildធ្វើអោយBuildឈប់គិតហើយដើរទៅបើកទ្វារបន្ទប់ខ្លួនទៅ
"មិនទាន់គេងទៀតហីកូន"ម៉ាក់BuildសួរទៅBuild
"នៅទេម៉ាក់កូននៅធ្វើការងារដែរគ្រូដាក់អោយសិន"Buildឆ្លើយប្រាប់ម៉ាក់គេ
"ល្អហើយនេះម៉ាក់យកទឹកដោះគោមកអោយកូនណាធ្វើការងារដែរគ្រូដាក់អោយហើយឆាប់ចូលគេងណា"ម៉ាក់Buildដាក់ទឹកគោលើតុហើយផ្ដាំទៅកូន
"បាទម៉ាក់"Buildឆ្លើយទៅម៉ាក់គេ
"ចឹងម៉ាក់មិនរំខានទៀតទេម៉ាក់ទៅវិញហើយ"ម៉ាក់Buildនិយាយហើយដើរចេញទៅបាត់🤗
Build ពេលម៉ាក់ខ្លួនចេញទៅបាត់គេក៏ធ្វើការងារដែរគ្រូដាក់ហើយពេលគេធ្វើហើយអស់គេក៏បានចូលគេងបាត់ទៅ😴
ព្រឹកថ្ងៃថ្មី🌞
ដូចរាល់ដងBibleបានក្រោកមករៀបចំខ្លួនទៅធ្វើការ
Bibleគេបានចុះមកញាំុអាហារពេលព្រឹកហើយសួរទៅអ្នកបម្រើថា
"អាTaយប់មិញវាមកផ្ទះទេហើយមកម៉ោងប៉ុន្មាន"
"បានលោកប្រុសធំយប់មិញលោកប្រុសតូចមកផ្ទះប្រហែលជាម៉ោង11លោកប្រុសធំ"អ្នកបម្រើស្រីម្នាក់បានឆ្លើយទៅBible
"តើវាទៅណាណ៎បានមកផ្ទះវិញយប់ជ្រៅម្លេះ"Bibleនិយាយខ្សឹបៗតិចរួចក៏បន្តញាំុអាហារពេលព្រឹកទៀតទៅញាំុបានបន្តិចTaក៏គេចុះមកដល់ល្មម(ប្រូTaអើយចាំមើលប្រូBibleជេរណា😄)
"ហីយ៉ាថ្ងៃនេះក្រោកមិនទាន់បងទៀតហើយសុំទោសណាបង"Taនិយាយសុំទោសទៅបងខ្លួនព្រោះសន្យាថាងើបមុនបងខ្លួនតែឥឡូវនៅតែយឺតដដែរ😉
"មិនបាច់សុំទោសទេយើងដឹងថាការសន្យារបស់ឯងគ្រាន់តែឯងនិយាយចោលប៉ុណ្ណោះអើហើយយប់មិញហែងទៅណាបានមកផ្ទះយប់ជ្រៅម្លេះហាស៎"Bibleនិយាយសួរនាំប្អូនខ្លួន
"អរ...យប់មិញមិត្តខ្ញុំបបួលខ្ញុំទៅជប់លៀងខួបកំណើតសិស្សប្រុសម្នាក់ដែររៀនថ្នាក់ផ្សេងពីខ្ញុំតែរៀនឆ្នាំទី1ដូចខ្ញុំដែរនឹងណា"Taឆ្លើយប្រាប់បងខ្លួនទាំងភ័យតិចៗព្រោះមុខBibleពេលនេះគឺមាំណាស់
យើងបកទៅមើលត្រង់យប់ដែរTaទៅជប់លៀងបន្តិច
"សួស្តីពួកឯងថ្ងៃនេះយើងនាំសិស្សថ្មីដែរទើបតែចូលរៀនមកចូលរួមកម្មវិធីនេះដែរឯងមិនខឹងទេមែនអត់"សំឡេងមិត្តTaដែរមានឈ្មោះថាlayនិយាយសួរទៅម្ចាស់ខួប(ឈ្មោះនឹងជាឈ្មោះមិត្តរបស់adminទេវានឹងមាត់អត់គម្របទេនិយាយត្រង់ៗណាស់ចឹងយកឈ្មោះវាមកធ្វើមិត្តTaគឺត្រូវម៉ងតែadminអត់ដឹងយកឈ្មោះណាមកធ្វើមិត្តTaក៏យកឈ្មោះវាទៅ😉😅)
"មិនអីទេយើងមិនខឹងទេព្រោះកម្មវិធីយើងទទួលមិត្តទាំងអស់មិនថាចាស៎ឬថ្មីទេ"សំឡេងយ៉ាងស្រទន់របស់ម្ចាស់ខួបនិយាយទៅកាន់LayនឹងTa
"អឺត្រូវហើយហែងឆាប់ណែនាំខ្លួនទៅ"Layប្រាប់Taអោយណែនាំខ្លួនប្រាប់មិត្តគ្រប់គ្នា
"អរត្រូវហើយសួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះTaជាសិស្សដែលផ្ទេរឈ្មោះមកពីUSA"Taនិយាយណែនាំខ្លួនហើយពេលនឹងម្ចាស់ខួបគេក៏បានទះដៃទទួលមិត្តហើយគេក៏ចាប់ផ្ដើមណែនាំខ្លួនគេម្ដង
"អាសួស្ដីTaខ្ញុំឈ្មោះbarcodeជាសិស្សរៀននៅថ្នាក់ផ្សេងប៉ុន្តែយើងទាំងពីររៀនឆ្នាំតែមួយដូចគ្នារីករាយដែរបានស្គាល់"barcode និយាយណែនាំខ្លួនទៅកាន់Taហើយគេក៏ដើរទៅចាប់ដៃTaពេលចាប់ដៃហើយបេះដូងTaចាប់ផ្ដើមលោតញាប់ម៉ង(អំភើបបានចាប់ដៃស្រីស្អាតម៉ងនេះប្រូTa🤭)បន្ទាប់ពីរចាប់ដៃហើយមិត្តbarcodeម្នាក់ទៀតក៏បានណែនាំខ្លួនគេទៅប្រាប់Taដូចគ្នា
"សួស្ដីTaយើងឈ្មោះAnnaជាសិស្សរៀនថ្នាក់ជាមួយcodeហើយយើងជាសង្សាររបស់Layរីករាយដែរបានស្គាល់"Annaណែនាំខ្លួន
"បាទរីករាយដូចគ្នា"Taនិយាយទៅកាន់Annaនឹងbarcode
"អា..អាបើយើងណែនាំខ្លួនហើយចាប់ផ្ដើមពិធីទៅ"Layនិយាយ
ពិធីក៏បានចាប់ផ្ដើមយ៉ាងសប្បាយរហូតម៉ោងប្រហែល11ទើបបញ្ចប់
បានងាកមកមើលពេលញាំុបាយរវាងBibleនិងTaវិញ
"ឯងរកមិត្តបានលឿនមែនណ៎"Bibleនិយាយទៅមុខបែបនេះ🤨
"អីយ៉ាធម្មតាទេមនុស្សគេរួសរាយចឹងហើយភី"Taតបទៅបងទាំងមុខខ្លាចៗ
"អើ"Bibleនិយាយហើយហៅម៉ែដោះនឹងអ្នកបម្រើមកឈរស្ដាប់ទាំងអស់គ្នាហើយBibleចាប់ផ្ដើមនិយាយ
"ចាប់ពីពេលនេះទៅហាមមិនអោយអ្នកណាចូលផ្ទះក្រោយម៉ោង10ដាច់ខាតបើអ្នកណាយឺតហាមអោយចូលបិទទ្វាមិនលើកលែងសូម្បីម្នាក់មិនថាខ្ញុំឬអាTaក៏ដោយយល់ទេ"Bibleនិយាយប្រាប់អ្នកបម្រើគ្រប់គ្នាទាំងស្រែកខ្លាំងៗ
"ទទួលបញ្ជាលោកប្រុស"អ្នកបម្រើគ្រប់គ្នានិយាយទទួលបព្ជាា
"ហីយ៉ាភីចាប់បាច់ធ្វើចឹងធ្វើអី"TaសួរBible
"យើងត្រូវតែធ្វើចឹងមិនចឹងទេឯងនឹងមិនស្គាល់ច្បាប់ទម្លាប់អីទេប៉ុន្តែច្បាប់នេះក៏មានលក្ខខណ្ឌមួយដែរគឺបើអ្នកណាម្នាក់ក្នុងផ្ទះអនុញ្ញាតអោយអ្នកខាងក្រៅចូលគឺអ្នកខាងក្រៅគឺចូលបានតែសិទ្ធនេះគឺមានចំពោះតែម្ចាស់ផ្ទះនេះតែប៉ុណ្ណោះ"Bibleនិយាយរួចហើយដើរចេញពីតុអាហារហើយឡើងឡានទៅធ្វើការបាត់ទៅ
"ហឺយចប់ហើយ"Taនិយាយហើយងើបចេញពីតុអាហារដើរទៅបន្ទប់ខ្លួនវិញបាត់ទៅ
កាត់មកBuildវិញថ្ងៃនេះជាថ្ងៃឈប់សម្រាកពេលនេះគេកំពុងអង្គុយមើលទូរទស្សន៍យ៉ាងធុញទ្រាន់ស្រាប់តែពេលនឹងសំឡេងទូរស័ព្ទBuildរកBuildក៏លើក
"អាឡូជម្រាបសួរ"Build និយាយទៅកាន់អ្នកដែរតេមកខ្លួន
"បាទជម្រាបសួរថ្ងៃនេះលោកកុំភ្លេចមកសម្ភាស៍នៅក្រុមហ៊ុនយើងផងម៉ោង9"បុគ្គលិកក្រុមហ៊ុនបានខលប្រាប់Buildធ្វើអោយBuildរំភើបជាខ្លាំង
"បាទខ្ញុំដឹងហើយអរគុណច្រើន"Build និយាយទាំងរំភើបប្រាប់ទៅបុគ្គលិកម្នាក់នោះហើយបុគ្គលិកនោះក៏បានបិទទៅ
"យ៉េយើងបានទៅសម្ភាស៍ហើយ"Buildស្រែករំភើបយ៉ាងខ្លាំងតែគេស្រែកបានបន្តិចក៏ទៅតែងខ្លួនបាត់ទៅ(មូលហេតុដែរBuildបានទៅសម្ភាស៍ព្រោះBibleគាត់បានយកបញ្ជីឈ្មោះអ្នកដាក់ពាក្យជាលេខាទីពីរនោះមើលក៏ស្រាប់តែCvរបស់BuildហើយBibleក៏បានពោលថា"ក្មេងឈ្លើយម្នាក់នឹងតើ"ហើយបន្ទាប់មកគេក៏មើលទៅត្រកូលរបស់Buildក៏ឃើញថាBuildជាកូនមេអង្គរក្សរបស់ខ្លួនទើបBibleហៅBuildមកសម្ភាស៍)Buildតែងខ្លួនហើយហើយពេលនេះBuildគេក៏បានមកដល់ក្រុមហ៊ុនដែរបន្ទាប់មកគេបានទៅកន្លែងសម្ភាស៍ការងារគ្រាន់តែមកដល់កន្លែងសម្ភាស៍ភ្លាមបុគ្គលិកទាំងអស់មើលមុខគេដូចគេមនុស្សចម្លែកក៏ធ្វើអោយBuildភ័យ
"លោកមែនទេឈ្មោះBuildនោះ"ស្រាប់តែដើរបានបន្តិចក៏មានបុគ្គលិកម្នាក់សួរទៅBuild
"បាទគឺខ្ញុំនឹងហើយ"Buildតបទៅបុគ្គលិកនោះទាំងភ័យ
"ចឹងលោកមកតាមខ្ញុំមកខ្ញុំនាំលោកទៅសម្ភាស៍"បុគ្គលិកនោះប្រាប់BuildអោយដើរទៅតាមគេBuildក៏បានដើរតាមបុគ្គលិកនោះគ្រាន់តែដើរតាមបុគ្គលិកនោះគេក៏ឃើញថាបុគ្គលិកដទៃទៀតបានមើលមកគេទាំងចម្លែកហើយឆ្ងល់មកដល់ជណ្ដើរយន្តBuildក៏បានចូលទៅហើយបុគ្គលិនោះចុចជាន់ទី7Buildឆ្ងល់ហើយពេលនឹងBuildក៏សួរថា
"តើលោកនាំខ្ញុំទៅសម្ភាស៍ឯណាទៅបើកន្លែងសម្ភាស៍លេខាទី2នៅកន្លែងមិញតើ"
"លោកប្រហែលជាមនុស្សពិសេសហើយបានចៅហ្វាយខ្ញុំចង់សម្ភាស៍លោកដោយផ្ទាល់នោះ"សំឡេងបុរសដែរជាបុគ្គលិកដែរហៅBuildបុគ្គលិកគឺជាJJនឹងហើយ(នេះហើយជាមូលហេតុដែរបុគ្គលិកដទៃចម្លែកចិត្តហើយក៏ឆ្ងល់ដែរព្រោះបន្ទប់ធ្វើការBibleគ្មានអ្នកណាចូលបានក្រៅពីមនុស្សសំខាន់ឬជិតដិតនឹងBibleទេ😊)
"រួចចុះលោកជាអ្នកណា"Build សួរទៅកាន់JJ
"ខ្ញុំគឺជាលេខាជំនិតរបស់ចៅហ្វាយ"JJតប
JJតបហើយក៏ជណ្ដើរយន្តដល់ជាន់ទី7ល្មម
"មកដល់ហើយលោកចូលទៅបន្ទប់ធំនឹងហើយជាបន្ទប់ធ្វើការរបស់ចៅហ្វាយខ្ញុំនោះចូលទៅ"JJចង្អុលបង្ហាញបន្ទប់ទៅកាន់Build
Build ភ័យដែរតែតាំងសតិអារម្មណ៍តិចហើយក៏ដើរចូលទៅ
"ជម្រាបសួរលោក"Buildនិយាយយ៉ាងស្រទន់ទៅអ្នកដែរកំពុងអង្គុយបែរកៅអីដាក់ខ្លួន
"អង្គុយចុះមក"Bibleនិយាយប្រាប់Buildអោយអង្គុយចុះ
Buildអង្គុយហើយនាយខាងនោះចាប់ផ្ដើមសួរ
"តើនាយអាយុប៉ុន្មានរៀនឆ្នាំទីប៉ុន្មានហើយមានបងប្អូនប៉ុន្មានអ្នកហើយនាយជាកូនទីប៉ុន្មាន"Bibleគេសួរយកៗម៉ងហើយBuildចង់ឆ្លើយដែរតែឆ្លើយមិនទាន់😅
"លោកមានឮខ្ញុំសួរទេ"Bibleស្រែកសួរទៅBuild
"បាទលោកខ្ញុំអាយុ20ឆ្នាំរៀនឆ្នាំទី2ហើយខ្ញុំអត់មានបងប្អូនទេកូនទោល"Buildឆ្លើយទាំងរដាក់រដុប
ឆ្លើយចប់Bibleយើងបានបង្វែរកៅអីអោយBuildឃើញភ្លាមBuildឃើញបុរសដែរអង្គុយទល់មុខខ្លួនហើយចាំផ្ដើមភ្លឹកតែម្ដង
"តើនៅភ្លឹកយូរទៀតទេ"Bible សួរ
"នាយនាយជាអាបិុដែរដើរបុកUsនឹងតើ"Buildឈប់ភ្លឹកហើយសួរទាំងភ្ញាក់ផ្អើលខ្លាំងម៉ង😳
"មែនគឺខ្ញុំមនុស្សដែរលោកស្រែកជេរថាអត់សុជីវធម៌នោះអី"BibleឃើញBuildភ្ញាក់ផ្អើលពេកក៏និយាយចាក់តែម្ដង
"ថ្ងៃនឹងយល់ច្រឡំទេខ្ញុំអត់មានបានជេរលោកឯណាខ្ញុំជេរមិត្តខ្ញុំតើហើយរឿងដែរថាអោយលោកនឹងខ្ញុំសុំទោសណា"Buildនិយាយបែបថាយកចិត្តអីទៅព្រោះBuildចង់ធ្វើការមិនចង់អោយមេជេរខឹងខ្លួន(ខ្លាចដេញចេញ🤨)
Bibleឮហើយហួសចិត្តម៉ងជេរគេហើយថាយល់ច្រឡំ🤔
"ខ្ញុំលែងគិតហើយតែលោកដឹងទេថាខ្ញុំហៅលោកមកសម្ភាស៍នៅបន្ទប់ធ្វើការខ្ញុំនេះអោយលោកធ្វើការក្នុងនាមជាអ្វី"Bibleសួរទាំងសង្កត់ពាក្យសម្ដីធ្ងន់ទៅBuild
"ខ្ញុំដឹងតើលោកក្នុងនាមជាលេខាទីពីរនឹងហើយ"Buildឆ្លើយទាំងញញឹមបែបCute
"ខុសហើយ"Bibleឆ្លើយទាំងមុខស្មើ
"ចឹងនាមជាអី"Build ឆ្លើយបែបឆ្ងល់ៗ
"នាមជាភរិយាឬជាប្រពន្ធនឹងហើយ"Bibleឆ្លើយទាំងញញឹមចុងមាត់
"អីគេលោកឆ្កួតទេដឹងយើងមិនដែលស្គាល់គ្នាផងហើយក្លាយជាប្រពន្ធយ៉ាងមិច"Buildឆ្លើយទាំងស្រែកលែងក្លាយហើយ
"ហៅលោកពូចូលមក"Bibleប្រាប់JJនៅខាងក្រៅអោយហៅប៉ារបស់Build
"ហើយលោកហៅគាត់មកធ្វើអីបានហើយខ្ញុំលែងចង់ធ្វើហើយខ្ញុំទៅវិញហើយ"Buildនិយាយហើយរកដើរចេញតែ(ត្រង់នេះBuildដឹងថាBibleហៅអ្នកណាមកព្រោះក្នុងCvគេមានឈ្មោះប៉ាគេ)
"លោកប្រុសហៅខ្ញុំមកមានការអីដែរ"សំឡេងប៉ារបស់Buildរត់មកអោនសួរBibleទាំងមិនបានងើយមើលមុខBuildឡើយ
"តើនេះជាកូនប្រុសលោកមែនទេ"Bibleសួរទៅលោកប៉ាBuild
លោកប៉ាBuildងើយមើលមុខBuildទាំងភ្ញាក់ផ្អើលហើយឆ្លើយទៅកាន់Bibleថា
"បាទលោកប្រុសគឺគេនឹងហើយ"និយាយហើយប៉ារបស់BuildដើរខិតទៅជិតBuildហើយសួរBuildថា
"ឯងមកទីនេះធ្វើអី"ប៉ាBuildសួរទៅBuild
"ខ្ញុំមករកការងារធ្វើនឹងហើយមិនចង់ចាយលុយដែរប៉ាផ្ញើអោយរហូតទេ"Buildឆ្លើយទាំងរកយំព្រោះគេខានឃើញប៉ាគេយូរតាំងពីប៉ាគេមកធ្វើការងារនេះម្លេះប៉ារបស់គេមិនដែរទៅសួរសុខទុក្ខគេនឹងម៉ាក់គេទេតែគាត់គ្រាន់តែផ្ញើលុយអោយតែប៉ុណ្ណោះ(ប៉ាBuildមេអង្គរក្សចឹងគាត់ត្រូវសម្រាកនៅផ្ទះកូនចៅBible)
"មិនបាច់ធ្វើទេទៅវិញទៅ"ប៉ាBuildប្រាប់ទៅBuild
"មិនបាច់ដេញខ្ញុំទេខ្ញុំក៏មិនចង់ធ្វើការងារឆ្កួតៗនឹងដែរ"និយាយរួចBuildប្រុងដើរចេញទៅវិញហើយតែក៏ឮសំឡេងBibleនិយាយថា
"បើហ៊ានតែឈាងជើងចេញពីទីនេះប៉ាឯងនឹងមានរឿងមិនខាន"Bibleនិយាយទាំងឈាមត្រជាក់
"លោកចង់ធ្វើអី"Buildនិយាយទាំងភ័យ
"យើងមិនធ្វើអីទេគ្រាន់តែវ៉ៃគាត់អោយកូនតែម្នាក់គាត់មើលប៉ុណ្ណោះ"Bibleនិយាយហើយដើរទៅក្បែរBuild[ត្រង់នេះអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាហេតុអីBibleធ្វើចឹងព្រោះBibleគិតថាគ្មានអ្នកសមធ្វើការងារនេះជាងBuildទេព្រោះBuild cute ឆ្លាតហើយថែមទាំងជាកូនមេអង្គរក្សគេទៀតអាចទុុកចិត្តបានហើយBibleគេគិតក្នុងចិត្តរួចហើយថាBuildគេច្បាស់ជាមិនយល់ព្រមទេចឹងគេគំរាមរឿងប៉ាគេគឺស្រួលបំផុត😑](និយាយទៅប្រូBibleល្បិចច្រើនណាស់🤙🏻)
"លោកឆ្កួតហើយកុំធ្វើអីគាត់អោយសោះ"Buildនិយាយទាំងស្រែកខ្លាំងៗ
"បើឯងមិនចង់អោយយើងធ្វើបាបប៉ាឯងទេឯងត្រូវមកធ្វើជាប្រពន្ធក្លែងក្លាយយើង"Bibleនិយាយនៅក្បែរត្រចៀកBuildជិតមែនទែន
Buildឈរមើលមុខឪពុកបន្តិចហើយលោកប៉ាBuildធ្វើមុខប្រាប់Buildថាកុំព្រមធ្វើអីតែBuildគិតក្នុងចិត្តថា"បើយើងមិនធ្វើប៉ាយើងច្បាស់ជាមានគ្រោះថ្នាក់តែបើយើងធ្វើយើងច្បាស់ជាគ្មានសុវត្ថិភាពនឹងសេរីភាពទេ"Buildគិតមួយសន្ទុះក៏ឆ្លើយប្រាប់Bibleវិញថា
"យើងសុំគិតមើលសិនបានទេ"
"បានតែមានរយះពេលតែបីថ្ងៃប៉ុណ្ណោះហើយក៏កុំចង់រត់គេចអីព្រោះប៉ាឯងនៅក្នុងកណ្ដាប់ដៃយើងនៅឡើយទេព្រោះគាត់មានកិច្ចសន្យាជាមួយយើង"Bibleឆ្លើយទាំងBuildទាំងដើរទៅតុធ្វើការខ្លួនវិញហើយញញឹមចុងមាត់
"បានចឹងលែងប៉ាយើងទៅ"Buildស្រែក
"Okលែងគាត់ទៅហើយនាំគាត់ទៅផ្ទះវិញកុំអោយចេញក្រៅកុំអោយនិយាយទូរស័ព្ទអីទាំងអស់"Bibleនិយាយប្រាប់ទៅកូនចៅខ្លួនទាំងសម្ដីត្រជាក់
ហើយប្រាប់JJថា
"ជូនគេទៅវិញផង"
"បាទចៅហ្វាយ"JJ
"មិនបាច់ជូនខ្ញុំទៅទេខ្ញុំចេះទៅខ្លួនឯងហើយ"Build និយាយទាំងឌឺហើយក៏ដើរចេញទៅបាត់😶(កូនខ្ញុំក្លាហាន✌🏻)
"ចំជាឌឺមែនJJឯងត្រូវតាមសើបមើលគេកុំអោយផុតពីក្រសែភ្នែកអោយសោះដាច់ខាតកុំអោយគេរត់"Bibleនិយាយប្រាប់ទៅJJទាំងសង្កត់សម្ដីធ្ងន់
"បាទចៅហ្វាយ"JJតបហើយក៏ដើរចេញមកបញ្ជាកូនចៅអោយតាមមើលBuildកុំអោយដាច់ពីក្រសែភ្នែកហើយគេគិតក្នុងចិត្តថា"ចៅហ្វាយចាំបាច់តាមមើលគេធ្វើអីបើប៉ាគេនៅក្នុងកណ្ដាប់ដៃចៅហ្វាយហើយតើ"គិតរួចក៏យកដៃញីក្បាលឆ្ងល់ម៉ង(adminឆ្ងល់ដែរ🤔)
To be........ជួបគ្នាភាគក្រោយអរគុណចំពោះការអានរឿងដែរadminនិពន្ធវ៉ល់ៗហើយអរគុណសម្រាប់ការVoteហើយកុំភ្លេចVoteភាគនឹងផង
ចាត់ទុកជាកម្លាំងចិត្តសម្រាប់adminចុះ
bye bye😚💙
YOU ARE READING
លង់ស្នេហ៍ភរិយាក្លែងក្លាយ😚💙(ផ្អាកសរសេរ)
Short Storyរឿងនេះនិយាយអំពីបុរសម្នាក់ដែរលួចស្រឡាញ់ភរិយាដែរខ្លួនជួលមកដើម្បីគេចពីការរៀបការដែរឪពុកម្ដាយផ្សំផ្គុំអោយ😚💙