ភាគទី7 : ពួកគេនៅតែមកតាមចាប់គេត្រឡប់ទៅវិញ?

691 63 0
                                    

ក្រោយបានដឹងថា ថេយ៉ុង បានលួចរួចរត់គេចទៅ ជាមួយនឹងប្រុសម្នាក់នោះបាត់ហើយនោះនាំអោយបងប្អូនមួយគូរនេះកើតជាក្ដៅក្រហាយនៅមិនសុខ
ឡើងមកមិនគួរណាភ្លេចខ្លួនត្រឹមតែមួយព្រិចភ្នែកសោះក្មេងម្នាក់នោះក៏អាចរត់គេចចេញទៅបានបែប នេះ

< ចង្រៃអើយ! > បន្ទាប់ពីនាយកម្លោះនឹងបងស្រីបានចូលទៅក្នុងបន្ទប់ ថេយ៉ុង មិនបានឃើញគេហើយនោះពួកគេទាំងពីរក៏បានមកបន្ទប់ធ្វើការរបស់ខ្លួនវិញគ្រវាស់របស់របរអោយធ្លាក់បែកខ្ទេចអស់ជាមួយនឹងអារម្មណ៍ខឹងមួម៉ៅជាខ្លាំង

< ន៎ែ! ឯងចិត្តត្រជាក់សិនបានទេ? > អ្នកជាបងស្រីបានស្រែកឃាត់ប្អូនប្រុសកុំអោយគេបំផ្លាញ់របស់ របរបន្តទៀត

< ក្មេងនោះវាឃើញគេចទៅបានបែបនេះហើយបងអោយខ្ញុំចិត្តត្រជាក់បានយ៉ាងមិចទៅ? >

< យើងដឹងថាឯងកំពុងខឹងយើងក៏ខឹងដូចគ្នាតែបើឯងរវល់តែបំផ្លាញ់របស់របរបែបនេះអ៊ីចឹងក៏នៅតែមិនអាចបានអាក្មេងនោះមកវិញដដែលនិង! >

< មិនគួរណាគ្រាន់តែភ្លេចចាក់សោបន្ទប់បន្តិច
ធ្វើអោយក្មេងនោះចេញទៅបានបែបនេះសោះ?
គិតហើយខ្ញុំខឹងស្ទើរតែសម្លាប់មនុស្សទៅហើយ >

< ឯងក៏ដឹងថាវាមិនបានលួចចេញពីទីនេះបានដោយខ្លួនឯងតែមានអ្នកជួយវាហើយក៏ជាប្រុសម្នាក់នោះ >

< តែអេ៎! ប៉ុន្មានថ្ងៃមុនខ្ញុំបានចេញទៅខាងក្រៅក៏
បានលឺមនុស្សជាច្រើននិយាយថាអាមន្ត្រីនោះបានលួចមានទាក់ទងជាមួយនឹងក្មេងប្រុសម្នាក់គ្រាន់តែមិនទាន់មានអ្នកណាដឹងទេថាអាក្មេងម្នាក់នោះគឺជាអ្នកធ្វើការទីនេះដូច្នេះខ្ញុំគិតថាកាលពីយប់មិញនេះគេមិនមែនត្រឹមតែមកជួយក្មេងនោះទេប៉ុន្តែគោល បំណងរបស់វាប្រហែលជាចង់នាំក្មេងនោះរត់ទៅសង្ងំនៅកន្លែងណាមួយជាមួយគ្នា? ក្រែងបងបាន ដឹងហើយមិនចឹងថាមនុស្សគ្រប់គ្នាស្អប់ការស្រលាញ់ភេទដូចគ្នាខ្លាំងប៉ុណ្ណាបើសិនជាពួកគេទាំងពីរនៅទីនេះបន្តពួកគេប្រហែលជាមានតែការស្លាប់ប៉ុណ្ណោះ > កាលពីប៉ុន្មានថ្ងៃមុនគ្រាន់តែព័ត៌មានបែកធ្លាយចុះផ្សព្វផ្សាយភ្លាមមនុស្សគ្រប់គ្នាយកទៅនិយាយមិនឈប់

[ I will be with you forever ] (ចប់)Where stories live. Discover now