Part:18 [ ដឹងការពិតហើយក៏មិនអាចប្រាប់ ]

3.1K 237 4
                                    

@​មន្ទីរពេទ្យSeoul

Yoongi នៅអង្គុយក្នុងបន្ទប់VIP​រងចាំJimin​ដឹងខ្លួន តែចាំមួយព្រឹកទៅហើយ​នៅតែដដែលចុះ​បើបែបនេះគេធ្វើអី​កើតទៅ ប្រាកដជានៅមើលថែគេ​រហូត ការងារប្រហែលជាមិនបាន​ធ្វើហើយ គង់់​មាន​ថ្ងៃថ្នាក់លើហូតឈ្មោះចេញទេ

" ពេលណា​ឯង​ដឹង​ខ្លួនទៅ " Yoongi សួរនាក់គេងដោយមាន​ឧបករណ៍អុកសុីសែន​ជំនួយនោះតិច​ៗ

" ឆាប់ដឹង​មក​... អឺយ​តើខ្ញុំនៅអង្គុយមើលគេយូរទៀតទេ​ បន្តិច​ទៀតខ្ញុំមកវិញ " Yoongi ថារួច​ក៏​ដើរ​ចេញទៅ គេត្រលប់ទៅផ្ទះដើម្បីដូរខោអាវចេញតាំង​ពីព្រឹក​ខោអាវ​គេនៅដដែល បើទុកទៀត​គេសន្លប់ដោយសារឆ្អាបឈាមមិនខាន

" អ្នកគ្រូពេទ្យជួយមើលគេជំនួសខ្ញុំផង ខ្ញុំទៅដូរខោអាវ​សិន " Yoongi ផ្ដាំអ្នកគ្រូពេទ្យដែលមក​ពិនិត្យអាការៈ​Jimin

" ចា៎ " អ្នកគ្រូពេទ្យ
" អរគុណ " Yoongi ញញឹម​បន្តិចរួចចេញពីមន្ទីរពេទ្យ

__Skip__

@ភូមិគ្រឹះJungkook

+ម៉ោង7យប់

Taehyungនៅ​ក្នុងបន្ទប់Jungkookតាំង​ពីលាងរបួសគេហើយ គេនៅមើលJungkookរហូត​ ខ្លាចថា​គេក្ដៅខ្លួនឡើងមក

( ហេតុអី​ចាំបាច់ខ្វល់ពីគេ​ ភ្លេចពីតួនាទីឯង​ហើយថា​មក​ទីនេះ​ដើម្បីអី មិន​គួរធ្វើអោយ​មាន​ទំនាក់ទំនងជាមួយមនុស្សនៅទីនេះទេ ) Taehyung គិតក្នុងចិត្តរួចក៏​ដកខ្លួនចេញពី​នាយកំលោះពេលចង់ជូតខ្លួនអោយគេ

( នេះជា​ឱកាសហើយ ឯង​ត្រូវរក​ឯកសារ​ដែលបងប្រុស​ចង់បាន​រួចរាល់នឹងបាន​ឆាប់ចាកចេញពីទីនេះ ) Taehyung ថា​រួចក៏ងាក​ទៅឃើញ​តុ​ធ្វើការJungkook​ជិតនេះទីនេះ​សៀវភៅនឹងឯកសារ​ច្រើនណាស់គួរតែមាន​ឯកសារ​នោះ គេ​ដើរទៅរក​មើល ថតតុ ឯកសារ​នឹងទូដាក់សៀវភៅ

" មិន​ឃើញទេ តើគេទុកនៅឯណា " Taehyung រុករើបន្តតែគ្មានឯកសារ​ពាក់ព័ន្ធនឹងរឿងខុសច្បាប់ទេ​ឬ​ក៏​គ្មាន មិចនឹង​អាច​នោះគេ​ជាពួកសង្គមងងឹតមិនអាច​ថា​គ្មានពាក់ព័ន្ធរឿង​អាក្រក់ទេ

".......... " Taehyung លើកយក​រូបថតមួយសន្លឹកក្នុងសៀវភៅមួយក្បាលចេញមក​នោះ ធ្វើអោយភ្ញាក់​ឡើងតែម្ដង

មនុស្សពិសេសរបស់ម៉ាហ្វៀ ( ចប់ )Where stories live. Discover now