[ ភាគទី ១៥ ] យ៉ាងម៉េចនាងខ្លាចខ្ញុំធ្វើបាបនាងហ៎?

649 45 3
                                    

រឿង អន្ទាក់ស្នេហ៍អាពាហ៍ពិពាហ៍

នាងតូច ផាក ជីមីន ក៏បានមកដល់ក្រុមហ៊ុនដោយម្នាក់ឯងព្រោះថាទុកការងារចោលយូរដែរហើយមានហ៊ានទុកយូរទៀតទេចឹងហើយក៏សម្រេចចិត្តមកមើលតែម្ដងទៅ ហើយឯនាយកំលោះ យ៉ុនហ្គី មិនដឹងទៅណាទេទាំងព្រឹកព្រលឹម។

< អ្នកនាងតូច! ម៉េចក៏មកធ្វើការចឹង? នាងតូចមិននៅសម្រាកសិនទៅនេះអ្នកនាងតូចទើបតែរៀបការហើយថ្មីៗទេណា > លីអា ដែរអង្គុយធ្វើការជំនួសនាងតូច ជីមីន ឃើញ ជីមីន ដើរចូលមកក៏សួរទាំងភ្ញាក់ផ្អើល

< មិនអីទេ! ម្យ៉ាងខ្ញុំទុកការងារចោលរៀងយូរដែរហើយ > ជីមីន

< ចា៎ស! នេះអ្នកនាងតូចឯកសារនេះរួចរាល់អស់ហើយនៅតែឯកសារមុនៗទេព្រោះតែខ្ញុំយល់អត់ច្បាស់ហើយអត់ហ៊ានខលសួរអ្នកនាងតូចទៀតខ្លាចអ្នកនាងតូចរវល់ > លីអា ហុចឯកសារទៅអោយនាងតូចមួយចំនួនដែរខ្លួនបានធ្វើរួច

< អគុណច្រើនហើយណា លីអា > ជីមីន

< ចា៎សអ្នកនាងតូច! ចឹងខ្ញុំសុំទៅធ្វើការងាររបស់ខ្ញុំសិនហើយ > លីអា រៀបនឹងចេញហើយតែនាងតូចក៏ផ្អាកដំណើរ លីអា

< អូរ! ឈប់សិន លីអា > ជីមីន

< ចា៎ស! អ្នកនាងតូចមានការអ្វីមេនទេ? > លីអា

< នាងអាចធ្វើជាលេខាខ្ញុំបានអត់? > ជីមីន

< អឺ...គឺថា... > លីអា

< ខ្ញុំដឹងថានាងចង់តែព្រោះតែផ្នែកដែរនាងធ្វើគឺច្រើនមិនហ៊ានបោះបង់មកធ្វើលេខាខ្ញុំដែរស្រួលជាងផ្នែកដែរនាងធ្វើមេនទេ? > ជីមីន

< ចា៎ពិតមេនហើយអ្នកនាងតូច ម្យ៉ាងផ្នែកដែរខ្ញុំធ្វើគឺទាបជាង លេខា ទូរទៅទៅទៀតអាចនិយាយបានថាគឺមិនបានមួយចំនិតលេខានោះទេ ផ្នែកដែរខ្ញុំធ្វើនេះគឺត្រូវធ្វើឯកសារនឹងបញ្ចូនឯកសារទៀតផង > លីអា

< ខ្ញុំដឹងតែខ្ញុំចង់អោយ លីអា ធ្វើលេខារបស់ខ្ញុំគឺគ្រាន់តែពិនិត្យត្រួតត្រាលើឯកសារតែប៉ុណ្ណោះ > ជីមីន

< តែ... > លីអា

< មិនបាច់តែអីទេខ្ញុំឃើញថានាងហត់ជាងគេនៅក្រុមហ៊ុន! ចឹងហើយចាំខ្ញុំនិយាយជាមួយលោកប្រធានធំអោយ > ជីមីន និយាយចប់ លីអា ក៏ញញឹមឡើងទាំងរំភើប ទោះបីជានាងតូចទើបតែមកធ្វើការក៏ដោយក៏នាងតូចមានសិទ្ធក្នុងការធ្វើនឹងជ្រើសរើសដោយខ្លួនឯងបានដែរ ព្រោះចំណេះវិជ្ជានឹងបទពិសោធ៍នាងតូចគឺមានទាំងអស់ចឹងហើយស្រួលធ្វើការណាស់

[ អន្ទាក់ស្នេហ៍អាពាហ៍ពិពាហ៍ ] ចប់✔️Where stories live. Discover now