គ្រប់គ្នាឈរចាំរហូតឡានបើកចេញទៅឆ្ងាយមើលលេងឃើញស្រមោល ទើបងាកត្រឡប់ខ្លួនដើរចូលទៅក្នុងផ្ទះ អ៊ុំហារីនដែលមានរាងកាយ មិនសូវរឹងមាំប៉ុន្មាន គាត់ស្រាប់តែងងឹតមុខ ស្រុតដួល តែបានជីមីនឃើញទាន់រត់ទៅត្រកងខ្លួនគាត់បានទាន់ពេល។
«បងស្រី! បងយ៉ាងម្តេចហើយ ? ជីមីនកូនលើ អ៊ុំឯង ដាក់លើគ្រែសិនទៅ»
ជីមីនក៏ប្រញាប់លើអ៊ុំស្រីរបស់ខ្លួនដាក់លើគ្រែ តាមពាក្យម្តាយរបស់ខ្លួនប្រាប់ ប្រហែលជម្ងឺរបស់គាត់ឆាប់ផ្តើមធ្វើទុកទៀតហើយ. ។
« អ៊ុំកូន ជម្ងឺរើឡើងទៀតហើយ ហ្ហើយ! យើងពេលនេះក៏ពិបាក លុយក៏មិនមានច្រើន ត្រូវសងបំណុលគេផង »
មីងឆេយ៉ុង គាត់ មាត់រអ៊ូង៉ូវ រីឯដៃគាត់ច្របាច់ឲ្យបងស្រីខ្លួននឹងយកប្រេងខ្យល់មកលាបឲ្យ មុននឹងត្រូវយកបងស្រីរបស់គាត់ទៅពេទ្យ។ ចំណែកឯជីមីននាយមិនបានមាត់កអង្គុយ យ៉ាងស្ងៀមស្ងាត់ ដោយទឹកមុខ ស្ងប់ស្ងួត។
...................................,............
«នែ៎! អាល្អិត មកធ្វើស្អី លឹបលៗនៅ កៀន របងខ្ញុំហា!»
យ៉ុងហ្គីអោនមុខអេីតមេីលរាងតូចដែលនៅក្រៅរបងចម្ការគេ គេស្រែក សួរទាំង សម្តីសោះក្រោះក្មេងច្រមក់នេះមកធ្វេីអី លឹប លៗ នៅកៀនរបងចម្ការរបស់គេនេះទាំងថ្ងៃនេះជាថ្ងៃសម្រាក នេះដូចជាលួចមើលនរណាម្នាក់ អីចឹង តេីក្មេងនោះលួចពេញចិត្តអ្នកណានៅក្នុងចម្ការគេឫ?! សំនួរជាច្រើនផុសនៅក្នុងខួរក្បាលរបស់គេ វាប្រទាញប្រទង់គ្នា ធ្វើឲ្យគេវិលវល់ ទេ!គេមិន ព្រមជាដាច់ខាត គេនឹងធ្វើគ្រប់យ៉ាង ឱ្យជីមីនមកនៅក្នុងរង្វង់ដៃគេ រហូតទៅ៕
«អឺ...ខ...ខ្ញុំ ...»
ផាក ជីមីន កម្លោះខ្លួនតូច ក្នុងវ័យ18ឆ្នាំ ផ្ទៃមុខ ពងក្រពើ រលោងស្រិលមិនបាច់លាប ម្សៅ ច្រមុះតូចស្រួចល្មម បបូរមាត់តូចក្រហម ព្រឿងៗគួរឲ្យ ចង់ ក្រេបជញ្ជក់ សម្បុរសរជ្រះ ជីមីនពិតជាស្រស់ស្អាតណាស់ សូម្បីមនុស្សស្រីឃើញហើយក៏ច្រណែននឹងសម្រស់គេដែរ ជីមីននិយាយមិនចេញ បានតែ ត្រដិតរដាក់រដុក ស្តាប់មិនបាន នាយគ្រាន់តែសម្លឹងចំភ្នែកគេត្រឹមតែមួយភ្លែត ប៉ុណ្ណោះ ក៏ត្រូវចុះចាញ់នឹងខ្សែភ្នែកកំណាច នោះ ទៅហើយ សូម្បីតែរកសម្លេងនិយាយក៏មិនទាំងបានផង ត្រូវអោនមុខចុះមិនហ៊ាននិយាយស្ដីទៀត.........
YOU ARE READING
ចម្ការស្នេហ៍ក្រូចឃ្វិច🍊BL
Romanceប្រលោមលោកប្រឌិត📝 មីន យ៉ុងហ្គី កម្លោះសង្ហាវ័យ៣៥ឆ្នាំ ឈាមត្រជាក់ ស្ងៀមស្ងាត់ សោះក្រោះ នឹងធឹង ម៉ឺងម៉ាត់ ម៉ត់ចត់ កែវភ្នែកមុតស្រួច ចិញ្ចើមកោងស្អាតច្រមុះកោងស្រួចបបូរមាត់ ពណ៌ក្រហម សម្បុរសរស្លេក គេគឺ ជាម្ចាស់ចម្ការក្រូចឃ្វិច រាប់...