♡ភាគបញ្ចប់♡

7.3K 391 12
                                    

<<លោកប៉ាដឹងទេអាប៉ាថេហ៍បារម្ភពីលោកប៉ាណាស់នេះមើលសម្លៀកបំពាក់គាត់ទៅមិនទាន់ប្ដូរទេ អាប៉ានៅអង្គុយមើលលោកប៉ាតាំងពីយប់ឯណោះ>>ជុងជី

<<បានហើយជុងជីមិនបាច់រៀបរាប់ថ្នាក់នឹង>>ថេហ៍

<<ប៉ាដឹងថាប្រពន្ធប៉ាច្បាស់ជាបារម្ភខ្លាំង>>ជុងហ្គុកនិយាយហើយក៏បែមកសម្លឹងមុខរាងតូចទាំងញញឹមចំណែកឯអ្នកដែលត្រូវគេញញឹមដាក់នេះក៏ឆាប់ងាកមុខចេញយ៉ាងរហ័សព្រោះថាខ្លាចចាញ់នឹងស្នាមញញឹមរបស់រាងក្រាស់នឹងឯង ។

<<តើកូនឃ្លានអ្វីដែរទេ?>>លោកស្រីចន

<<បាទអត់ទេ នេះគ្រាន់តែបានឃើញអ្នកទាំងអស់គ្នាបារម្ភពីខ្ញុំបែបនេះក៏ឆ្អែតបាត់ទៅហើយ>>ជុងហ្គុក

<<លោកប៉ាអស្ចារ្យណាស់ហើយរឹងមាំទៀត>>ជុងជី

<<រឹងមាំដូចជាជុងជីអញ្ចឹង>>ជុងហ្គុក ឪកូនគេទាំងពីរនេះក៏នៅនិយាយលេងជាមួយគ្នាបន្តរីឯវ័យចំណាស់វិញក៏ញញឹមពេលនេះពួកគាត់បានធូរចិត្តវិញហើយក៏ព្រោះតែជុងហ្គុកបានដឹងខ្លួនមកវិញបែបនេះ ចំណែកឯនាយតូចវិញក៏សប្បាយចិត្តដែរតែបានត្រឹមញញឹមក្នុងចិត្តប៉ុណ្ណោះមិនហ៊ាននឹងបង្ហាញចេញមកទេខ្លាចថាអ្នកខ្លះនឹងបានចិត្តគិតថាគេចិត្តទន់ពុំខាន ។
     ......
   @មួយខែក្រោយមក~~
នេះកន្លងទៅអស់រយៈពេល30ថ្ងៃទៅហើយដែលរាងក្រាស់មករស់នៅប្រទេសជប៉ុន នាយក៏ទើបតែចេញពីមន្ទីពេទ្យផងដែរ ដូចតែលើកមុនអញ្ចឹងចេញពីពេទ្យភ្លាមក៏ទៅជួបកូនភ្លេតតែម្ដង ។

<<ជុងជីហ្អា៎>>ជុងហ្គុក

<<ចា៎>>នាងតូចឆ្លើយហើយក៏រត់ត្រុយមករកនាយ

<<នេះមានអ្នកណានៅផ្ទះខ្លះ>>ជុងហ្គុក

<<មានអាប៉ាថេហ៍>>ជុងជី

<<ចុះលោកយាយ>>

<<ទៅផ្សារជាមួយនឹងលោកពូកាងឈុលហើយ>>

<<ចុះពេលនេះអាប៉ាថេហ៍កំពុងតែធ្វើអី?>>

<<អត់ដឹងទេឃើញសង្ងំក្នុងបន្ទប់>>

<<បែបហ្នឹងឲប៉ាចូលទៅមើលទេ?>>

<<សម្រាប់លោកប៉ាគឺអនុញ្ញាត ឆាប់ចូលទៅមើលទៅម៉ោះចាំកូនគោះទ្វាឲ>>ថាហើយនាងល្អិតក៏ដឹកដៃរាងក្រាស់ដើរចូលទៅខាងក្នុងផ្ទះ មកដល់ខាងមុខបន្ទប់របស់ថេហ្យុងទើបនាងលើកដៃគោះទ្វា*តុកៗៗៗ

You've reached the end of published parts.

⏰ Last updated: Dec 13, 2022 ⏰

Add this story to your Library to get notified about new parts!

《អ្នកបម្រើសម្អប់》(ចប់)Where stories live. Discover now