ភាគទី41 : ធ្លាក់ខ្លួនឈឺ

602 58 3
                                    

#ភាគទី41

“ខ្ញុំនឹងចាំមើលថាលោក ស៊ូបានដល់ពេលណា!!"ជីមីននិយាយឡើងទាំងកំពុងលួចមើលមកស៊ូហ្គាតាមបង្អួច ហើយពេលដែលនាយក្រាស់ងាកមុខមកមើលក៏គេចចេញមិនចង់ឲ្យគេដឹងថាខ្លួនមកលួចមើលគេឡើយ។

“បងនឹងលុតជង្គង់នៅទីនេះរហូតទាល់តែអូនលើកលែងទោសឲ្យបងវិញ..ជីមីន!!"ស៊ូហ្គាដឹងថាជីមីនលួចមើលគេតែនាយធ្វើមិនដឹងព្រោះចង់ឲ្យរាងតូចដឹងថាអ្វីដែលខ្លួនបានធ្វើឡើងសុទ្ធតែមានហេតុផលទាំងអស់ គេមិនបានបោកជីមីនឡើយ!! ព្រោះរាងតូចជាមនុស្សដែលខ្លួនស្រឡាញ់ពិតមិនបានលេងសើច តែមើលទៅរាងតូចប្រហែលមិនព្រមស្តាប់ហេតុផលគេទេមើលទៅ។

“ចៅហ្វាយមិចក៏មកលុតជង្គង់នៅទីនេះទៅវិញ? មានរឿងអីហ្អេស៎..!!"ឌីនភ្ញាក់ផ្អើលជាខ្លាំងពេលមកឃើញចៅហ្វាយដែលរឹងមាំរបស់គេមកលុតជង្គង់នៅកណ្តាលថ្ងៃត្រង់បែបនេះ!! តើវាមានរឿងអីឲ្យប្រាកដទៅ?

“ឬក៏ចៅហ្វាយឈ្លោះគ្នាជាមួយនឹងអ្នកប្រុសជីមីន!!"

“ត្រឡប់ទៅឡានវិញទៅ ទីនេះទុកឲ្យយើងជាអ្នកចាត់ការ..!!"ស៊ូហ្គាមិនឆ្លើយមានតែនិយាយដេញឲ្យនាយជំនិតត្រឡប់ទៅវិញព្រោះរឿងនេះគេជាអ្នកធ្វើដូចនេះគេក៏ជាអ្នកដោះស្រាយវិញដែល មិនត្រូវការជំនួយពីអ្នកណាឡើយ។

“ខ្ញុំមិនទៅទេ..ខ្ញុំនឹងនៅទីនេះជាមួយចៅហ្វាយដែល!!"ឌីនមិនព្រមទៅនៅតែមានះចង់នៅជាមួយចៅហ្វាយដែរទើបជាហេតុធ្វើឲ្យស៊ូហ្គាងាកមុខមកមើលប្រើកែវភ្នែកមាំដាក់កំហិតឲ្យឌីនត្រឡប់ទៅវិញតាមបញ្ជារបស់គេ។ ចំណែកនាយជំនិតវិញក្រោយទទួលបានខ្សែភ្នែកហាមប្រាមហើយក៏មិនហ៊ានជំទាស់នឹងសម្តីរបស់ចៅហ្វាយទើបសម្រេចចិត្តត្រឡប់ទៅកន្លែងឡានវិញ តែមុននឹងទៅក៏មិនភ្លេចផ្តែផ្តាំអ្នកជាចៅហ្វាយទាំងក្តីបារម្ភក្នុងនាមជាកូនចៅស្មោះត្រង់ម្នាក់ដែរ។

“ចៅហ្វាយមើលថែខ្លួនផង..កុំឆាប់ស្លាប់អីអាឌីននៅចាំ..ហ្អឹកៗ!!"មិននិយាយតែមាត់នៅធ្វើជាយំដូចជា
ស៊ូហ្គាជិតស្លាប់ចឹង ធ្វើឲ្យនាយក្រាស់ហួសចិត្តមិនស្ទើរ ក៏ស្រវាយកដុំឈើមួយនៅកៀកខ្លួនគប់សម្តៅទៅឌីនទាំងកំហឹងតែគួរឲ្យស្តាយនាយជំនិតរត់ចេញទៅលឿនដូចហោះបាត់ទៅហើយ អាមនុស្សពុងតែសេដផងមកកូរខួរឯងទៀត យ៉ាប់មែនតែម៉ងហើយបើឲ្យជួបលើកក្រោយកាត់ប្រាក់ខែឯងឲ្យទាល់តែអស់ម៉ង កុំចេះតែហ៊ាន។

My baby private ❤️Where stories live. Discover now