ភាគ6:មិនស្រលាញ់មនុស្សប្រុសដូចគ្នា

2.1K 107 0
                                    

ទោះបីជុងហ្គុកប្រព្រឹត្តទង្វើល្អៗជាមួយនឹងថេហ្យុងក៏ដោយប៉ុន្តែក៏មិនប្រាកដថានាយនឹងស្រលាញ់គេក្នុងន័យស្នេហាឡើយ នាយចាត់ទុករាងតូចដូចជាប្អូនប្រុសបង្កើតយ៉ាងចឹង រាងក្រាស់មិនបានស្រលាញ់មនុស្សប្រុសដូចគ្នានោះទេ ស្រីៗរបស់នាយមានគោរទឹកគោរដីឲមកស្រលាញ់ក្មេងដែលប្រុសមិនចំប្រុសស្រីមិនចំស្រីបែបនឹងឬ? នាយមិនត្រូវការបែបហ្នឹង ។
ថ្ងៃនេះគឺជាថ្ងៃដែលថេហ្យុងត្រូវចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនលោកពូរបស់គេជាលើកដំបូងហើយកំលោះតូចស្លៀកពាក់អាវធំពណ៌សាច់ដៃវែងនៅខាងក្រៅនិងស្លៀកជាមួយខោជើងវែងរាងរលុងៗពណ៌ត្នោតខ្ចី មើលទៅពិតជាថ្លៃថ្នូនឹងស្រស់ស្អាតខ្លាំងណាស់ ។

"តែងខ្លួនបែបនេះប្រុងទៅណា?"អ្នកមីងលីនយានបម្រុងថានឹងចេញទៅក្រៅដែរ គាត់ដើរចេញពីបន្ទប់មកក៏ប្រទាក់ជាមួយថេហ្យុងតែម្ដងដែលទើបតែចុះមកពីជាន់ខាងលើ

"បាទខ្ញុំទៅក្រុមហ៊ុន"ថេហ្យុងឆ្លើយតបនឹងគាត់ដោយសម្ដីធម្មតា ទោះអ្នកមីងសួរមកកាន់ខ្លួនដោយប្រើសម្ដីគំរោះគំរើយក៏នាយតូចនៅតែតបភ្ជាប់ជាមួយនឹងស្នាមញញឹមជានិច្ច

"មានការអីដែលឯងត្រូវទៅ?"អ្នកមីងលីនយាននៅតែបន្តសួរ គាត់គឺតែងតែបែបហ្នឹងហើយ មិនចូលចិត្តក្មួយប្រុសម្នាក់នេះទេប៉ុន្តែនិយាយពីថាគឺចង់ដឹងពីគេគ្រប់រឿងមិនចង់ឲចន្លោះមួយណាទេ

"បាទខ្ញុំទៅធ្វើការ លោកពូបានអនុញ្ញាតហើយ"

"ហ៊ឹសៗ មនុស្សដូចឯងហ្នឹងឲទៅធ្វើការនៅក្នុងក្រុមហ៊ុន នេស៎យើងប្រាប់ឯងទៅចុះបើមិនចង់ឲក្រុមហ៊ុនត្រូវរលាយទេក៏បោះបង់ចោលគំនិតឆ្កួតឡប់ហ្នឹងទៅ"អ្នកមីងលីនយានគាត់នៅតែប្រកាន់ខ្ជាប់ចរឹតបែបហ្នឹងដដែល គាត់នៅតែគិតថាថេហ្យុងជាក្មេងចង្រៃហើយក៏នាំស៊យដល់វង្សត្រកូលទៀត

"ហេតុអីខ្ញុំត្រូវបោះបង់ចោល ខ្ញុំមិនទាន់បានធ្វើសូម្បីតែមួយថ្ងៃហេតុអីក៏អ្នកមីងស្មានដឹងម្លេះថាក្រុមហ៊ុនត្រូវរលាយ នេះបើដូចអ្នកមីងនិយាយមែនខ្ញុំថាមិនមែនរលាយដោយសារមានវត្តមានខ្ញុំចូលធ្វើការទេគឺដោយសារតែសម្ដីចង្រៃរបស់អ្នកមីងនិងហើយ"នាយតូចមិនខ្លាចនឹងត្បកឲគាត់វិញទេ តាមធម្មតាថេហ្យុងជាមនុស្សបែបហ្នឹងបើមកនិយាយស្រួលជាមួយគេក៏និយាយស្រួលទៅវិញតែបើមកខុសរឿងអញ្ចឹងក៏មិនទុកមុខឲយូរដែរត្បកទៅវិញតាមបំណងតែម្ដង

ស្វាមីកំពូលដួងចិត្តរបស់អូន(ចប់)Where stories live. Discover now