#ថ្ងៃបំណាច់ឆ្នាំបានឈានមកដល់
#ភូមិគ្រឹះហ្វារីណូ
<<អ្នកប្រុសថេយ៍នេះជាសម្លៀកបំពាក់របស់អ្នកប្រុស>>អ្នកស្រីមេការហ៊ុចទៅអោយថេយ៍ដោយស្នាមញញឹមព្រោះគាត់ចង់ឃើញថាពេលដែលថេយ៍ពាក់ទៅគឺស្អាតប៉ុណ្ណា
<<អរគុណណាស់អ្នកស្រីមេការ>>
អ្នកស្រីមេការក៏បានសុំអនុញ្ញាតចេះទៅមុនព្រោះទុកពេលអោយថេយ៍បានផ្លាស់សម្លៀកបំពាក់ មិនយូរប៉ុន្មានថេយ៉ុងក៏បានដើរចុះមកក្រោម អ្នកគ្រប់គ្នាក៏បានបែរមុខទៅតម្រង់ទិសតែមួយរួមទាំងជុងហ្គុកផងដែរ រាងតូចច្រឡឹងជាមួយនឹងឈុតពណ៌ស លាយពណ៌ខ្មៅបន្តិច រួមជាមួយការតុបតែងមុខបែបស្រាលៗ បបូរមាត់ផ្កាឈូកជាមួយកូល័រភ្នែកពណ៌រាងទឹកក្រូចស្រាល ធ្វើអោយអ្នកទាំងអស់គ្នាមើលជំហរមាត់ព្រោះមិនងាយបានឃើញថេយ៍តុបតែងខ្លួនបែបនេះទេ
<<អ្នកប្រុសថេយ៍របស់ពួកយើងថ្ងៃនេះពិតជាស្រស់ស្អាតណាស់ ហិ ហិ!>>អ្នកបម្រើបាននិយាយទាំងអៀនព្រោះមួយគូរនេះសមគ្នាណាស់
<<បានហើយកុំអោយខាតពេលយូរឆាប់ឡើងឡានទៅណាថេយ៍>>ជុងហ្គុកបានបើកទ្វារឡានអោយថេយ៍ចូលរួចក៏ចូលទៅអង្គុយជិតថេយ៍
<<អរគុណលោកជុងណាស់សម្លៀកបំពាក់មួយឈុតនេះពិតជាស្អាតណាស់ ហើយក៏មើលទៅមិនមែនថោកដែរ ខ្ញុំសន្យាថាមិនធ្វើអោយវាប្រឡាក់ទេ ហើយនឹងយកអោយលោកជុងវិញក្រោយពេលញាំអីរួច>>ថេយ៍និយាយជាមួយស្នាមញញឹមតិចៗគួរអោយស្រឡាញ់
<<មិនបាច់ទេថេយ៍!នេះជារបស់ថេយ៍ហើយណា!ចាត់ទុកថាកាដូថ្ងៃបំណាច់ឆ្នាំចុះ>>
<<តែ...>>មិនទាន់បាននិយាយចប់ផងជូងហ្គុកក៏បាននិយាយកាត់
<<គ្មានតែ គ្មានស្ករទេណាថេយ៍ កុំបដិសេដទឹកចិត្តរបស់ខ្ញុំអីណា>>ឮបែបនេះថេយ៍ក៏បានត្រឹមងួកក្បាលជាសញ្ញាថាយល់ព្រម
មិនយូរប៉ុន្មានរថយន្តមានតម្លៃថ្លៃកប់ពពកក៏បានមកចតពីមុខ restaurant មួយកន្លែងដែលវាជាប្រភេទsky bar restaurant ប្រចាំNew Yorkនេះតែម្តង
YOU ARE READING
មនុស្សសម្ងាត់(ចប់)
Romanceពីក្មេងប្រុសម្នាក់ដែលរស់នៅដូចស្លាប់គ្មានអ្នកខ្វល់ខ្វាយជាមួយ ត្រូវគេធ្វើបាបតាំងពីតូចដល់ធំ តែគេមិនដែលព្រមចុះចាញ់នឹងវិថីជីវិតមួយនេះទេគេមានតែខំលើសដើម ប៉ុន្តែវាជារឿងចៃដន្យណាស់ដែលនៅសុខៗគេក៏បានទៅជួបបុរសម្នាក់ដែលនៅឆ្ងាយសែនឆ្ងាយពីពិភពដែលគេរស់នៅ បុរសម្នាក់នោះ...