រាងក្រាស់ដើរទប់ចង្កេះ បោះជំហានចុះមកជាន់ខាងក្រោមដោយទឹកមុខពិបាកមើលជាទីបំផុត ត្រូវមួយជើងរបស់រាងតូចមិនមែនស្រាលឯណា ធ្ងន់គួរសមល្មមអាចធ្វើនាយម៉ាហ្វៀ ចុករោយចង្កេះ.
" អរុណសួរស្ដី លោកចៅហ្វាយ " ហ៊ានស៊ូញឹមៗ រង់ចាំចៅហ្វាយក្នុងការចេញទៅធ្វើការ តាមទម្លាប់។
" អឺ " មួយអុឺស យ៉ាងមានន័យ ខ្លីមែនតែមានន័យ ធ្វើឱ្យនាយកូនចៅជំនិតស្រាប់តែចាប់អារម្មណ៍ភ្លាមៗនឹងអាកប្បកិរិយារាងក្រាស់ដែលកំពុងដើរទប់ចង្កេះ។
" ឬមួយយប់មិញ ចៅហ្វាយលេងខ្លាំងពេក ទើបបែបនេះ? " ហានស៊ូមាត់រអិល ក៏លាន់មាត់និយាយឡើងភ្លាម ទាំងភ្ញាក់ផ្អើល។
" លេងក្បាលឯងស្អី! "
" លេងអីក្បាលខ្ញុំនោះ ចៅហ្វាយ"
" អាហានស៊ូ!! " នាយក្រាស់សង្រ្កឺតធ្មេញ លើកដៃចង្អុលមុខនាយកូនចៅជំនិតម្ដងនេះបើនាយមិនប្រដៅអាកូនចៅក្បាលខូចនោះទេ នាយមិនមែនជាចៅហ្វាយនាយគេឡើយ!
" បា...បាទ!" ជើងសសៀរៗត្រៀមខ្លួនរត់រួចជាស្រេច ខណៈដែលរាងក្រាស់ខឹងដាច់ក្បាលដាច់កន្ទុយ គេនៅបង្អង់យូរទៀតមិនបានទេ ។
" បើឯងខ្លាំង ឯងកុំរត់!អាហានស៊ូ " ចប់ប្រយោគសឹងមិនទាន់ ពីរនាក់កូនចៅនឹងចៅហ្វាយនាយ រហ័សរត់ដេញចាប់គ្នាពេញវិមាន ផ្អើលអស់អ្នកបម្រើឈូឈរ។ ភ្លាមនោះរាងតូចក៏ចុះមកដល់ល្មម÷
" ក្បាលកញ្ចាស់ហើយ!ដេញគ្នាលេងដូចកូនក្មេង" រាងតូចឈរមើលតាំងពីពេលណាមិនដឹង គេក្រវីក្បាលអស់សំណើចនឹងរឹកពាររាងក្រាស់ជាខ្លាំងនេះអាចថាគេសំណាងភ្នែកឬទេដែលបានឃើញ លោកមហាសេដ្ឋីមួយរូបលំដាប់ប្រទេសមកលេងដេញចាប់ជាមួយកូនចៅដូច្នេះ? ទោះបើគេយកទៅដើរនិយាយក៏គ្មានអ្នកណាមកឆ្លាតជឿដែរ ហ្ហឹស !?
" ហត់ណាស់ចៅហ្វាយ "
" អឺ បើដឹងថាហត់ហើយ ឯងរត់ធ្វើស្អី! " ម្នាក់ៗហត់ដង្ហក់ដង្ហើមរៀងខ្លួន ខណៈនោះនាយតូចក៏ចូលមកជូតញើសអោយនាយសង្ហា ភ្លាមៗជាហេតុអោយហានស៊ូពេបមាត់ជ្រេញមួយរំពេច។
"ជ្រេញអ្នកមានស្នេហា មិនចង់សន្ទនាជាមួយ... "
" អរគុណណាស់..មីន " យ៉ុនហ្គីញញឹមចាប់ដៃរាងតូចមកអង្អែលថ្មមៗ មុននឹងយកមកថើបផ្ដិតបន្តិច ។
រាងតូចថ្ពាល់ក្រហម អៀនប្រៀនតាមបែបអ្នកមានស្នេហាលើកដំបូង រឹតតែគួរខ្នាញ់សម្រាប់អ្នកចំពោះមុខអោយភ្លឹកភ្លាំងស្មារតីថែមទៀត!!
វេលាថ្ងៃត្រង់
ដោយសារតែមុននេះរាងក្រាស់ទាក់ទងមកប្រាប់ថាមិនបានទៅផ្ទះជាប់រវល់ការងារនៅក្រុមហ៊ុនដូច្នេះ កំលោះតូចផាកជីមីន មិនបង្អង់យូរ ក៏ប្រញាប់បញ្ចេញស្នាដៃធ្វើម្ហូបលើកដំបូងរបស់ខ្លួន យកទៅអោយនាយដល់ក្រុមហ៊ុនតែម្ដង។
"....." នាយតូចញញឹមមើលទៅប្រអប់ក្នុងដៃសឹមបោះជំហានបន្តដំណើរចូលទៅក្នុងក្រុមហ៊ុនរបស់អនាគតស្វាមីខ្លួន។
" សួរស្តី! យ៉ុនហ្គី នៅដែលទេ? " រាងតូចចូលទៅសួរនាងលេខា ដោយសម្លេងស្រទន់ ធ្វើនាងក្រមុំAlpha ហាក់ ភ័ន្ដភាំងជាខ្លាំង ជាទេពអប្សរប្រុសឬស្រីទៅ ហេតុអ្វីក៏ស្រស់ស្អាតយ៉ាងនេះ!! ស្អាតជាងក្នុងរូបថតដែរនាងធ្លាប់ឃើញក្នុងបន្ទប់លោកអគ្គនាយកទៀត។
" គ..គឺ លោកអគ្គនាយក គាត់នៅខាងក្នុង! "
" បាទ! អរគុណ " រាងតូចលឺដូច្នោះក៏ប្រញាប់ធ្វើដំណើរចូលទៅ ទុកអោយនាងក្រមុំAlphaជាលេខា ជញ្ចក់មាត់សរសើរសម្រស់គេមិនដាច់ពីមាត់។
" អ៎ុះ!!! ស្លាប់មិនខានទេ នាងយ៉ូហ្គា!! " នាងលើកដៃទះមាត់ខ្លួនឯងភ្លាមៗ ភ្លេចអោយឈឹងទៅថាមុននេះ ហ្វៃណា ក៏បានមករកយ៉ុនហ្គីដែរ។
ក្រា.ក
" យ៉ុន....!! " នាយតូចមិនបានគោះទ្វារព្រោះតែគិតថាគ្មាននរណាផ្សេងទៀតដែរនៅទីនេះ ទើបប្រញាប់បើកទ្វារចូលមកទាំងទឹកមុខញញឹមពព្រាយ។
" អ្នកទាំងពីរ កំពុងតែធ្វើស្អី? " ចូលមកដល់ភ្លាមទឹកមុខរីករាយក៏ប្រែជាកំហឹងភ្លាមៗ បន្ទាប់ពីឃើញ ហ្វៃណា កំពុងតែព្យាយាមអោយដៃយ៉ុនហ្គី ដោយយកអាហារទៅតាមបញ្ចុករាងក្រាស់ តែត្រូវនាយគេចមុខចេញជារឿយៗ ។
" មីន.."
" អត់មាយាទ មានដៃមិនចេះគោះទ្វារទេហ្ហេស៎" ហ្វៃណាបែរមកស្ដីអោយជីមីនវិញ ដោយមិនបានគិតពីលទ្ធផលទទួលបានវិញយ៉ាងណាឡើយ។
" ច៎ុះនាងមានមាយាទណាស់ទៅអ្ហេះ បានមកអោយដៃប្ដីយើងដល់កន្លែងបែបនេះ?"