<ប..បងយល់ហើយ> ជុងហ្គុក។ បន្ទាប់ពីនាយបែរខ្នងដាក់ប្រុងដើរចេញ ,សម្លឹងផ្ទៃមុខរបស់រាងតូចចាប់ផ្ញោចស្នាមញញឹមឡើងមួយរំពេច! តើនាយកំពុងជឿលើការសម្ដែងរបស់គេដែលហាក់មិនខ្វល់ខ្វាយ?
<អូននិយាយលេងទេ!> សម្ដីដ៏ផ្អែមល្ហែមរបស់រាងតូចហាក់ធ្វើឲអ្នកដែលធ្លាក់ទឹកចិត្តដល់ចំណុចសូន្យ ផ្លាស់មកជារីកដូចគ្រាប់ជី! អូន?..ដឹងទេគេរំភើបឡើងប្រហោងពោះ!
<ថេ--ថេយ៍និយាយថាមិចមុននេះ?> ជុងហ្គុក នាយរហ័សមកសួរបញ្ជាក់ ខ្លាចថារង្វេងស្ដាប់ច្រលំ។
<អូននិយាយលេង> ថេយ៍ញញឹមខ្ជឹបចំពោះមុខនាយ មុននឹងលើកដៃទៅប៉ះចុងច្រមុះស្រួចបន្តិច។
<ហឺយ!~ បងស្ទើរតែយំទៅហើយដឹងទេ?> ជុងហ្គុកទឹកមុខក្មេងចូលខ្លួនបង្ហាញឲថេយ៍ឃើញ! ប៉ុន្តែវាមិនខុសឡើយ មើលភ្នែកទៅឡើងក្រហម។
<ហិហិ!..ចេះយំដែរហេ៎?>
<បងក៏មានបេះដូង មិនមែនគល់ឈើឯណា>
<អ៊ែក! សុតតែបេះដូង!><ចឹង!..ចាប់ពីថ្ងៃនេះទៅថេយ៍ជាសង្សារបស់បងហើយណា៎!> រាងក្រាស់ទឹកមុខបែបច្រលើម លើកដៃទៅកាន់ប្រអប់ដៃរាងតូច។
<អឹម!~~> រាងតូចងក់ក្បាលតិចៗជំនួសការឆ្លើយតប។
<ជុងហ្គុកហា៎!~> ថេយ៉ុង
<បាទ!~>
<កុំធ្វើឲអូនឈឺចាប់ណា៎!> ថេយ៉ុងទឹកមុខមិនទាន់ប្រាកដប្រជា គេហាក់ដូចជារអារនឹងរឿងមួយនេះ។<ថេយ៍ខ្លាចបងក្បត់អូនហេ៎?>
<..អូនមិនចង់ដើរគន្លងចាស់នោះទេ!..វាឈឺណាស់!~> គន្លងចាស់របស់គេគឺត្រូវបុរសម្នាក់នោះបោកប្រាស់ក្ដីស្រឡាញ់ ដូច្នេះទម្រាំតែគេកាត់ចិត្តបានវាមិនមែនជារឿងងាយទេ។<បងសន្យា បងមិនឲអូនស្គាល់ភាពឈឺចាប់ដូចពីមុនឡើយ..ពេលនេះអូនអាចជាមិនទាន់ជឿចិត្តរបស់បង តែបងមិនបង្ខំអូនឡើយ..ចរឹករបស់បងបែបណា៎ ពីមុនអូនច្បាស់ជាស្គាល់ ប៉ុន្តែបងក៏ផ្លាស់ប្ដូរវាដោយមិនដឹងខ្លួន អាចថាមកពីវត្តមានរបស់អូនទើបបងបានកែប្រែ!..បងប្រឹងប្រែងណាស់ដើម្បីទទួលបានគ្រាប់ពេជ្រមួយនៅក្នុងដៃ ហេតុអ្វីបងត្រូវបំផ្លាញវាចោល?> គ្រាប់ពេជ្ររបស់នាយគឺជាថេយ៉ុង! ដូច្នេះហើយនាយក៏មិនធ្វើរឿងឆោតល្ងើដូចពីមុនឡើយ។
YOU ARE READING
សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]
ActionTrailler Jk(Top) / Tae(Btt) Taehyung! ===== ផ្ដើមសរសេរ: 09.06.23🤍 សរសេរបញ្ជាក់: 12.11.23🌸 Write : Ju jinny 🧸