" ខ្ញុំមិនញុាំទេ បើលោកឃ្លានក៏ញុាំខ្លួនឯងទៅ " សៀវចាន់" ឈឺហើយនៅមិនដឹងខ្លួនទៀត កុំរឹងរូសពេកអី_នេះបបរគ្រឿងឆ្ងាញ់ណាស់ ឆាប់ហាមាត់មក " អុីបូ
" ប្រាប់ហើយថាមិនញុាំទេ...សុាំណាស់" សៀវចាន់
" បានតាស មិនញុាំមែនទេ ចឹងកុំបន្ទោសថាម្នាក់នេះនិងធ្វើអុីខ្លះ នោះ " អុីបូ និយាយទៅសៀវចាន់រួច គេក៏...
" ន៎ែ ឈប់ភ្លាមនេះលោកចង់ធ្វើអី..." សៀវចាន់ ចាប់ផ្ដើមមិនស្រួលចិត្តឡើងភ្លាមពេលឃើញអុីបូ គេ...អឺ...អាដែង..ន៎ែក...
ដោយរាងតូចឃើញអុីបូ អោនមុខមកជិតប៉ះនិងផ្ទៃមុខខ្លួនភ្លាមនោះរាងត្រូវក៏យល់ព្រមតាមសំណើររាងក្រាស់។ ដោយព្រមហាមាត់ញុាំបបរដែលអ្នកម្ខាងទៀតបញ្ចុក។
ចំណែកឯអុីបូ វិញគេញញឹមចុងមាត់ថែមទាំងនិយាយឌឺដងទៅសៀវចាន់
" បើព្រមញុាំតាមសម្រួលទៅយ៉ាងម៉េច ចាំបាញ់អីទាល់តែគេបង្ខំក្មេងក្បាល់រឹង "" កុំមកចេះរឿងផ្ទាល់ខ្លួនគេ ទោះខ្ញុំឈឺក៏មិនទាក់ទងអីនិងយើងដែរ ហុឺស " សៀវចាន់ ញុាំបបរផងឆ្លៀតតមាត់រាងក្រាស់ផងព្រោះទ្រាំស្ដាប់អ្នកម្ខាងទៀតផ្លែផ្កាឌឺដងអោយមិនបានទេ នាំតែគេបានចិត្ត។
រំពេចនោះស្របពេលដែលសៀវចាន់និយាយចប់ពាក្យមួយឃ្លានោះភ្លាមអុីបូ គេក៏ទម្លាក់ស្លាព្រានិងចានបបរទុកនៅលើតុកកបែរគ្រែ។ ហើយអ្វីដែលត្រូវកើតឡើងនៅបន្តិចទៀតនេះ សូម្បីតែរាងតូច ក៏ពិតជានឹកស្មានមិនដល់ទេថាអុីបូ គេហ៊ានធ្វើបែប.....{ គិតមើលខ្លួនឯងទៅអ្នកអានថាអុីបូ ប្រុងធ្វើអីចំពោះក្មេងចចេសបែបនិងនោះ ហិហិហិ}
50 វិនាទីក្រោយមក
ផាញ់...ផាញ់ សូរសំឡេងទះ2 កំភ្លាំងជាអនុសៅម៉ៅ ជាប់នៅលើផ្ទៃមុខរាងក្រាស់ ដែលកំពុងតែញញឹមចុងមាត់ ទោះជាមានឈាមហូរដក់ជាប់បន្តិចនៅកែមមាត់ក៏ដោយចុះអុីបូ នៅតែមានស្នាញញឹមដោយមិនអាចកាត់ថ្លៃបាន ។ ព្រោះអីមុននិងគេបានចាប់បឺតមាត់កូនឆីគេហ៎ សុីកំភ្លាំងក៏យល់ថាវាសមតម្លៃដែរ ។
បន្ទាប់ពីទះអុីបូ 2 កំភ្លាំងហើយសៀវចាន់ គេក៏ផ្ដេកខ្លួនគេងគ្របភួយបែរមុខទៅបង្អួចបាត់មិនមាត់រកអុីបូ អ្វីបន្តិច។ ចំណែកអុីបូ ឃើញរាងតូចបែបនេះ គេយកដៃមកជូតឈាមនៅកែមមាត់ហើយក៏ទម្លាក់ខ្លួនគេងក្បែងរាងតូចយើងដែរទៅ។ ម្យ៉ាងផ្ដាំអោយមិត្តសុំច្បាប់លោកគ្រូអោយរួចហើយ ។
YOU ARE READING
រឿង ល្បែងស្នែហ៍ភ្លេប៊យ.
Fanfictionរឿង ល្បែងស្នែហ៍ភ្លេប៊យ : ជាប្រេភេទរឿងBL ដែលពោរពេញទៅដោយ មនោសញ្ចេតនា ស្នេហាបោកប្រាស់ ជូរចត់ ផ្អែម ល្វីង ឈឺចាប់ ក្ដីសុខលាយឡំគ្នា។ ~ អុីបូ : នៅពីក្រោយនាមជាសិស្សពូកែម្នាក់ គេបែរជាមនុស្សធ្វើអោយអ្នកដទៃកោតខ្លាច និងញញើតមិនហ៊ានទាំងងើយសម្លឹងមុខគេចំ។ តែគេប...