ភាគទី២៨ : យប់ផ្សំដំណេក🔞

798 34 0
                                    


    « មិននឹកស្មានថាបានជួបអ្នកដែលស្គាល់គ្នាម្ដងទៀតសោះ អរគុណណាស់ដែលមកចូលរួមក្នុងពិធីមង្គលការរបស់ពួកយើងនិងធ្វើជាសាក្សីគូរស្វាមីយើងទាំងពីរ » រីអូញញឹមរីកមាត់សមចិត្តដែលប៉ងប្រាថ្នា ដៃកំឡោះលូកទាញចង្កេះតូចមកអឹបនិងដងខ្លួនរឹងមាំ ឱបចង្កេះរាងតូចយ៉ាងណែន ក្នុងន័យឌឺដងសត្រូវស្នេហារបស់ខ្លួន

    ជុងហ្គុកសម្លឹងមើលកាយវិការរបស់គេ ដៃដែលឱបចង្កេះតូចនោះបើសិនជានាយចង់ នាយអាចស្ទុះទៅកាច់បំបាក់វាបានត្រឹមមួយពព្រិចភ្នែក ប៉ុន្តែវាមិនដូច្នេះទេ ព្រោះនាយមានអ្វីដែលសប្បាយៗត្រូវធ្វើល្អជាងនេះ ។

     « ហ្ហឹស! គិតថា! ក៏ធ្លាប់ជាអតីតសង្សាចាស់ ក៏ចង់មកចូលរួមជាមួយនិងពាក្យជូនពរខ្លះៗ សូមស្រលាញ់គ្នាឱ្យយូរអង្វែងជាងនេះ ស្នេហ៍មួយស្មោះនិងមួយនៅជាមួយគ្នាឱ្យបានយូរជាងនេះ ហើយក៏សង្ឃឹមថានិងមិនមានអ្នកទី៣ឬក៏ទី៤ទៅចុះ » រាងសង្ហាស្រដីតបឈរជ្រែងហោប៉ាវយ៉ាងសង្ហា ពាក្យសម្ដីមួយឃ្លាៗដែលអាចឱ្យអ្នកខ្លះយល់ដល់ជម្រៅរបស់វា ក្រសែភ្នែករាជសីរេ
សម្លឹងម្ចាស់មុខស្ងៀមស្ងាត់ ដែលគិតតែពីឈ្ងោកមុខចុះ បញ្ជាក់ពីអារម្មណ៍ដែលមានគឺរអៀសខ្លួន ខ្មាស់អៀន និងក្ដីអាម៉ាស់ នាយនិយាយដូចជាចង់បញ្ជាក់ន័យអ្វីម្យ៉ាង

    « អរគុណហើយ សម្រាប់ពាក្យជូនពរដ៏មានអត្ថន័យមួយនេះ » រីអូញញឹមគែមមាត់បន្តិច លោដៃទៅមុខជាមួយគ្នានោះជុងហ្គុកចាប់ដៃគ្នាជាមួយនិងគេ ស្នាមញញឹមកលល្បិចរំលេចឡើងរៀងខ្លួន ម្នាក់ៗគឺសុទ្ធតែដឹងថាវាគ្រាន់តែជាការសម្ដែង តាមដែលធាតុពិតពួកគេប្រៀបដូចជារាជសីដែលលាក់ចង្កូមនិងកំពុងប្រឈមមុខដាក់គ្នា ដឹងស្រាប់ហើយថា លើដែនដីនេះគឺមិនអាចមានស្ដេចពីរបានទេ

    « ថេយ៍! អូនឡើងទៅចាំបងនៅឯបន្ទប់មុនចុះ ពេលបញ្ចប់កិច្ចការនៅទីនេះរួច បងនិងប្រញាប់ទៅរកអូន » អ្នកកំឡោះងាកមកនិយាយជាមួយភរិយាថ្មីថ្មោង រាងតូចញញឹមនិងងក់ក្បាលបន្តិចមុននិងឈានជំហានចេញទៅ ក្រសែភ្នែកលួចដៀងសម្លឹងអ្នកម្ខាងទៀតដែលកំពុងតែតាមសម្លឹងមើលគេដូចគ្នា ប៉ុន្តែមិនទាន់និងបានឈានទៅផង....

❤️‍🔥ពិសស្នេហ៍ Venom ❄️Where stories live. Discover now