Ep24

1.4K 107 23
                                    

«ពួកឯងជាអ្នកណា?»ហ្វូត
«ហា៎???????»ហ៊្វូជីនិងភូវីន
«ហ្វូត????»ហ៊្វូជី
«ឯងមិនចាំពួកយើងទេមែនទេ?»
«ហ្ហឹកៗ អាហ្វូតយើងជាមិត្តនិងគ្នាជិត10ឆ្នាំហើយណាឯងមិនចាំយើងទេមែនទេ?»ហ៊្វូជី
«អាហ្វូតមិចបានឯងទៅជាបែបនិងហា៎ស?ពួកយើងនឹកឯងសឹងស្លាប់តែឯងមិនចាំពួកយើង?»ភូវីន
«មែនហើយ នេះឯងមិនចាំសូម្បីតែបន្តិចហេស៎?»ហ៊្វូជី
«អាហ្វូត......ហ្ហឹកៗៗៗ»
«មិចបានទៅជាបែបនេះហាស៎?»
«មែនហើយអាវីនឆាប់ទៅតាមគ្រូពេទ្យឲមកពិនិត្យខួក្បាលវាបន្តិចម៉ោ»ហ៊្វូជី
«អេ៎ៗ......យើងធ្វើលេងតើ»ហ្វូត
«អ្នកណាទៅភ្លេចពួកឯងកើតទៅ?»ហ្វូត
«សល់តែពិននិងផងទុកបំពុលសង្គម»ហ្វូត
«អាឆ្គួត លេងស្អីរបស់ឯងនិង»ហ៊្វូជី
«យើងខំតែភ័យ ហឺយមិនដឹងជេរឯងយ៉ាងមិចឲសមទេ»ភូវីន
«អា៎ៗៗ យើងសុំទោសៗ»ហ្វូត
«នេះយើងសន្លប់យូរហើយមែនទេ?ហ្វូត
«មិនយូរទេមិត្តតែ១ឆ្នាំប៉ុណ្ណោះ»ហ៊្វូជី
«ហាស៎???មែនហេស៎?»ហ្វូត
«ចឹងបានយើងមានអារម្មណ៏ប្លែកៗពេលក្រោកមក»ហ្វូត
«នែ៎ ពួកយើងអង្គុយយាមឯងរាល់ថ្ងៃណា មិនគិតចង់អរគុណពួកយើងទេអី?»ហ៊្វូជី
«អ្នកណាឲមក?យើងមិនបានប្រាប់ឲមកផង?»ហ្វូត
«ឆឹស អន់ចិត្តហើយខំមកអង្គុយចាំវារាល់ថ្ងៃកុំឲវាឯកាវានៅមកនិយាយឡូយដាក់ទៀត»ភូវីននិងហ៊្វូជី
«និយាយលេងតើមិត្ត យើងអរគុណហើយដែលមកកំដរយើងរាល់ថ្ងៃណា»
«តែថាពួកឯងមិនរៀនទេហ៎បានមកអង្គុយចាំយើងយ៉ាងអត់ប្រយោជន៏បែបនេះ»ហ្វូត
«ហឹស...និយាយដល់រឿងរៀនយើងខកមួយឆ្នាំចុះដើម្បីមិត្ត»ហ្វ៊ូជី
«អឺ តែអាវីននីនិងអាយ៉ុងវាមិនបានមកមើលឯងទេបានតែវីដេអូខលមកព្រោះពួកវាជាប់ធ្វើការអស់ហើយ»ហ៊្វូជីនិយាយដល់ត្រឹមនេះហ្វូតក៏ធ្វើមុខឆ្ងល់
«មិនដូចយើង២នាក់ទេនៅទាត់ខ្យល់»ភូវីន
«ឈប់ៗៗឈប់សិន អ្នកណាគេវីននីហើយអ្នកណាគេឈ្មោះយ៉ុង?»ហ្វូតសួរទាំងទឹកមុខឆ្ងល់
«អាហ្វូតមិនបាច់មកធ្វើមិនដឹងអីទៀតទេយើងឈប់ជឿឯងហើយ»ហ៊្វូជី
«អត់ទេលើកនេះយើងមិនស្គាល់មែន»ហ្វូត
«យើងចាំបានថាកាលរៀនយើងមានតែពួកឯង២នាក់ទេដែលដើររករឿងគេជាមួយយើង»ហ្វូត
«អឺ អាកាលមានតែ៣នាក់និងថ្នាក់ទី១០វ៉ើយ»ហ៊្វូជី
«អឺ ចុះឥឡូវពួកយើងទី10មិនចឹង?»ហ្វូត
ដែលចម្លើយរបស់ហ្វូតមួយនេះធ្វើឲ២នាក់នោះគាំងស្ញេញ
«ហែងឆ្គួតមែនអាហ្វូត? ពួកយើងឆ្នាំទី២ហើយវ៉ើយ»ហ៊្វូជី
«យើង........អូយ....ឈឺក្បាលណាស់»ហ្វូតប្រឹងគិតពេករហូតដល់ឈឺក្បាលខ្លាំងយកដៃខ្ទប់
«ហ្វូត....ហ្វូត...អាហ្វូត....សម្រួលអារម្មណ៏វ៉ើយ គិតមួយៗ»ហ៊្វូជី
«អូយ.....អត់ទេ..ឈឺក្បាលណាស់»ហ្វូត
«អាវីនឆាប់ទៅហៅគ្រូពេទ្យមក»
«ហ្វូត សម្រួលអារម្មណ៏មិត្ត បន្តិចទៀតគ្រូពេទ្យមកហើយ»

          

មួយសន្ទុះគ្រូពេទ្យក៏មកដល់ហើយក៏ពិនិត្យមើលឲច្បាស់ថាហ្វូតកើតអី រាងយូរបន្តិចគាត់ក៏ចាក់ថ្នាំសន្លប់ទៅហ្វូតមិនចឹងទេហ្វូតឈឺក្បាលកាន់តែខ្លាំងហើយ
«លោកគ្រូពេទ្យមិត្តខ្ញុំកើតអី មិចបានទៅជាបែបនេះ?»ហ៊្វូជី
«តាមការពិនិត្យគឺអ្នកជម្ងឺបាត់បង់ការចងចាំឥឡូវៗហើយ គេចាំតែរឿងកាលពី៤ឆ្នាំមុនតែប៉ុណ្ណោះ ចំណែករាងកាយរបស់គេមាំមួនមិនមានអ្វីគួរឲបារម្ភនោះទេ  យើងអាចជួយរំលឹកការចងចាំរបស់គេបានណា តែកុំបង្ខំគេឲសោះត្រូវឲគេចាំតាមសម្រួល អ៎ហើយមួយទៀត២ថ្ងៃទៀតអ្នកជម្ងឺអាចទៅផ្ទះបានបើមិនមានអ្វីមិនស្រួល»
«ចា៎»
«អស់តួនាទីហើយខ្ញុំលាសិនហើយ»
«ចា៎/បាទ អរគុណច្រើនណាស់លោកគ្រូពេទ្យ»

ហ៊្វូជីនិងភូវីនក៏នាំគ្នាមកអង្គុយលើសាឡុងវិញ
«ធ្វើយ៉ាងមិចទៅអាវីន?»ហ៊្វូជី
«ហែងមកសួរយើងឲយើងទៅសួរអ្នកណា?»ភូវីន

7pm
«ហ្វូតកុំទៅចោលបងអីណា??»
«ខឹងបងរឿងអីប្រាប់បងបានណា តែកុំទៅចោលបងអី»
«បងស្រឡាញ់ហ្វូតខ្លាំងណាស់ កុំទៅចោលបងអី ហ្ហឹក»
«សុំទោស!តែខ្ញុំគ្មានផ្លូវរើសទេ»ហ្វូត
«ដោះលេងខ្ញុំទៅ»
«លាសិនហើយ សុភាពបុរសរបស់អូន»
«បើអូនហ៊ានដើរចេញពីបងៗនិងវាយអូនហើយចាប់អូនដាក់ខ្នោះ»
តែហ្វូតមិនស្តាប់គេនៅតែបែរខ្នងដើរចេញ
ឆ្វាច់*
«អូយ....»មួយខ្សែរក្រវ៉ាត់ធ្វើឲហ្វូតទន់ជង្គង់ដួលភ្លាមៗ
«បងប្រាប់ហើយថាកុំចេញពីបង»
«រឺមួយអូនចូលចិត្តឲបងប្រើអំពើហឹង្សារ?ហាស៎???!!»
«អត់ទេ....»ហ្វូតភ្ញាក់ដឹងខ្លួនស្រែកមួុយទំហឹងថែមទាំងមានកល់ទឹកភ្នែកទៀតផង
«អាហ្វូតកើតអី?»ហ៊្វូជីនិងភូវីនស្ទុះមកមើលហ្វូតយ៉ាងលឿន
«ហ្ហឹកហ្ហឹក.....ៗៗៗ»ហ្វូត
«ហ្វូតកើតអីប្រាប់យើងមក»
«យើងយល់សប្តិឃើញបុរសម្នាក់ មានកម្ពស់ខ្ពស់ស្រឡះ ស្បែកសរ តែយើងមើលមុខគេមិនច្បាស់ទេ គេប្រាប់យើងថាកុំចាកចេញពីគេអីគេស្រឡាញ់យើងណាស់ ហើយគេបានវាយយើង តែមិចបានយើងមានអារម្មណ៏ចុកៗអួលៗចឹង?»ហ្វូត
«ហឹម....មិនអីទេណា»ហ៊្វូជីនិងភូវីនអោបលួងលោមហ្វូតគេក៏មិនដឹងប្រាប់ហ្វូតយ៉ាងមិចដែរតែគេស្គាល់បុរសនោះច្បាស់ណាស់ បែបនេះហើយដើម្បីកុំឲហ្វូតពិបាកមានតែធ្វើមិនដឹងអីហើយ
«ឯងប្រាកដជាឃ្លានហើយចាំយើងទៅយកអីមកឲឯងញាំ»
«ហឹម....»
«អាវីន យើងនឹកប៉ាណាស់យើងចង់ជួបប៉ា»ហ្វូត
«អឺ ចាំបន្តិចយើងតេទៅគាត់»

«ហាឡូលោកប៉ា....»ហ្វូត
«ហ្វូត សុខភាពយ៉ាងមិចហើយកូន?មានកើតអីទៀតរឺអត់?»
«កូនមិនអីទេ នៅឈឺក្បាលតិចតួចប៉ុណ្ណោះ»ហ្វូត
«នឹកប៉ាទាំង២ណាស់ នេះមាននឹកកូនរឺអត់និង?បើមិននឹកខឹងហើយណា»ហ្វូត
«អ្នកណាមិននឹកទៅ ស្អែកប៉ាទៅរកកូនហើយណា»ហ្កាន់
«បាទ»

ពួកគេក៏និយាយគ្នារាងយូរទើបបិទខលវិញ
«ពួកឯង?ឯណាទូរស័ព្ទយើង?»ហ្វូត
«យកធ្វើស្អី?»
«awwយកមកលេងនិងហើយ»ហ្វូត
«ដេកទៅ កុំឡប់ពេក»ហ៊្វូជី
«នែ៎ យើងដេកចង់ពេញមួយថ្ងៃហើយណា»ហ្វូត
«អឺ ដេកទៀតទៅប្រមូលកម្លាំងមកវិញ ឯងនៅខ្សោយនៅឡើយទេ»ហ៊្វូជី
«ឆឹស ដេកក៏ដេក ពួកឯងគួរឲស្អប់ណាស់»ហ្វូត
«នៅនិយាយច្រើនទៀត!»

+២ថ្ងៃក្រោយមក

ថ្ងៃនេះហ្វូតបានចេញពីមន្ទីរពេទ្យហើយៗពេលនេះគេមកដល់ខុនដូរគេដូចគ្នា
«កូនថាបន្ទប់នេះស្អាតហើយមិនបាច់ដូរទៀតទេ»
«អូខេ តាមចិត្តកូនចុះ ចាំប៉ាឲគេមករៀបចំណា»
«បាទ»
ចំណែកហ៊្វូជីនិងភូវីននៅបន្ទប់ជិតហ្វូតព្រោះហ្វូតថាចង់នៅមួយបន្ទប់តែម្នាក់ឯង

ជីវិតរបស់ហ្វូតកំពុងតែចាប់ផ្តើមសារថ្មីហើយចុះជេមីណាយវិញ????
ញុមអត់ដឹងដែរចាំមើលភាគក្រោយៗទៅដឹងហើយ

To be continue

Gemini's mine«ជេមីណាយរបស់អូន»Where stories live. Discover now