𝙀𝙥𝙞𝙨𝙤𝙙𝙚 23

581 30 1
                                    

« កំពុងធ្វើស្អីហ្នឹង? » Yoongi អង្គុយចុះជាមួយសំណួរទៅកាន់រាងក្រាស់ដែលអង្គុយសរសេរអ្វីម្យ៉ាងក៏មិនដឹងក្នុងសៀវភៅ ។

« រៀបចំផែនការបន្តទៀតហ្នឹងណា៎ » Jungkook ឆ្លើយរួចក៏បិទសៀវភៅទុក ។

« និយាយចឹងឯងច្បាស់ហើយហ្អេ៎ថាជិតចាប់ពួកអស់នោះបាន? » Yoongi

« ច្បាស់ហើយ » Jungkook

« ទាំងនៅក្នុងក្លឹបរបស់ថៅកែឯងហ្នឹងហ្អេ៎? អឺ យើងចង់មានន័យថាថៅកែបណ្ដោះអាសន្ន » Yoongi សួរទាំងដូចជាមិនសូវយល់ស្របជាមួយគំនិតរាងក្រាស់ ។

« យើងក៏មិនមែនទើបតែស៊ើបមួយថ្ងៃដែរ នេះជាងមួយខែទៅហើយ យើងច្បាស់ណាស់ ឯងធ្វើកុំភ័យទៅមើល៍ » Jungkook វាយស្មារគេទាំងញញឹមតិចៗ ។

« យើងមិនបានភ័យទេ គ្រាន់តែមិនសូវចង់ជឿព្រោះមើលទៅថៅកែពួកយើងមិនមែនប្រភេទអាក្រក់អីបែបនោះ ចុះបើឧទាហរណ៍ថាវាមិនដូចឯងគិត ហើយឯងធ្វើការខុសកន្លែង ឯងមិនខ្លាចគេខឹងឯងទេហ្អេ៎?»

« ឈប់សិនៗ នេះឯងកំពុងបារម្ភពីយើងឬមួយក៏ Jimin? » ឃើញទឹកមុខ Yoongi ដូចជាចម្លែកធ្វើឲ្យ Jungkook មិនសួរមិនបានទើបនាយឯណោះមានតែញាក់ស្មារទ្រើតៗដាក់គេវិញ ។

« យើងមិនបាននិយាយលេងទេ អឺ!! ឯងចង់ធ្វើអីក៏ធ្វើទៅ យើងចាំតែជួយពីក្រោយទេ សំណាងល្អណា៎ យើងទៅធ្វើការមុនហើយ » ថាហើយគេក៏ងើបដើរចេញទៅ សល់តែរាងក្រាស់ដែលអង្គុយពិចារណាសម្ដីរបស់គេ កុំថាតែ Yoongi សូម្បីនាយក៏ពេលខ្លះមិនជឿដែរថា Jimin ដែលស្លូតៗ ជាចៅហ្វាយនាយយកចិត្តទុកដាក់ចំពោះកូនចៅហើយជាមិត្តជិតស្និទ្ធរបស់សង្សារគេទៀត តើគេពិតជាបក្សពួកមនុស្សរកស៊ីរបរខុសច្បាប់បំផ្លាញសង្គមដែលគេកំពុងតាមចាប់មែនឬអត់?

- Moonlight Club

សម្លេងតន្ត្រីញាក់កន្ត្រាក់អារម្មណ៍រួមផ្សំជាមួយសម្លេងស្រែកហ៊ោសប្បាយរបស់ភ្ញៀវក្នុងក្លឹបញ៉ំាងឲ្យបរិយាកាសទីនេះកាន់តែសប្បាយខ្លាំងឡើង មើលតែ Yoongi ទៅធ្វើការបណ្ដើរឆ្លៀតរាំបណ្ដើរ ដូចជាពេញចិត្តជីវិតខ្លួនឯងឥឡូវនេះណាស់ ។

« នេះមីនុយតុលេខ3!! » នាយសង្ហារហុចវាឲ្យទៅ Jungkook ទាំងងក់ក្បាល ញាក់ជើងផងអីផងតាមចង្វាក់ភ្លេង ស្របពេលបែរទៅមាត់ទ្វារក៏បានឃើញរាងតូចច្រឡឹង មុខមាត់ស្រទន់ស្អាត មានឋានៈជាចៅហ្វាយនាយរបស់ខ្លួនកំពុងដើរចូលមក ធ្វើឲ្យ Yoongi តាមសម្លឹងមិនដាក់ភ្នែក សឹងតែមិនជឿថាក្នុងលោកនេះមានមនុស្សប្រុសអីស្អាតដូចស្រីបែបនេះសោះ ។

✰ បេះដូង & កាតព្វកិច្ច ꧂Where stories live. Discover now