06: របួស

173 12 0
                                    

ELLA'S POV

ថ្ងៃនេះខ្ញុំមករៀនដូចរាល់ដងតែខ្ញុំមិនអាចដើរបានត្រង់ផ្លូវនៅឡើយទេដោយសារម៉ូតូបិះបុកនឹងឯង ហ៊ឺយ នឹកឃើញនៅតែមិនអស់ចិត្ត កុំឲ្យឃើញម្ចាស់ណា យើងនឹងជេរឲ្យណាណីម្ដង។

«ភ្នែកនៅខាងមុខ​ ឬនៅខាងក្រោយ?» កំពុងតែឈឺជើងហើយនៅឆ្លៀតមកដើរបុកអាបុិជេគយ៍នេះទៀត ជីវិត!!

«ភ្នែកនៅបាតជើងទេដឹង» ខ្ញុំឡកលើយទៅវិញ ហើយដើរជៀសគេដើម្បីបន្តទៅថ្នាក់រៀន។

«ដើរតាមធ្វើអី?» ខ្ញុំបែរទៅជេគយ៍ដោយធ្វើមុខស្អុយប៉ែសម្លក់មុខគេ ឲ្យតែមករៀនពេលណាក៏ឃើញតែមុ​ខគេមុនគេ។

«ថ្នាក់នឹងនាងរៀនតែឯងទេមែន?» មែនតើស! ភ្លេចគិតថាខ្លួនរៀនថ្នាក់ជាមួយគេ ពិតជាគួរឲ្យខ្មាស់គេមែន។

«សួរលោកតាមត្រង់ទៅ លោកមិនចេះនិយាយស្រួលបួលទេហេ?» ខ្ញុំហត់នឹងគេពិតមែន ពាក្យដែលចេញពីមាត់គេមួយម៉ាត់ៗដូចជះលាមកចឹង មាត់មិនដឹងជាចិញ្ចឹមឆ្កែប៉ុន្មានក្បាលទេបានសម្ដីអាក្រក់បែបនេះ។

«និយាយល្អតែជាមួយអ្នកមានសតិល្អគ្រប់គ្រាន់» ជេគយ៍និយាយតែប៉ុន្នឹងក៏ដើរចេញទៅមុនខ្ញុំបាត់។

«នេះគេចង់ថាយើងសតិមិនល្អហេ?» ខ្ញុំនិយាយខ្សឹបៗម្នាក់ឯង មុននឹងស្រែកឈ្មោះគេយ៉ាងឮ។

«យ៉ា!! ស៊ីម ជេគយ៍!!!!!!!» ខ្ញុំខំដើរប៉ំាងខ្ញើកតាមគេរហូតទៅដល់ក្នុងថ្នាក់រៀនរបស់យើងទាំងពីរ។

«នែ លោក! បើលោកមិននិយាយក៏ខ្ញុំមិនបានថាលោកគដែរ» ខ្ញុំខំស្រែកប្រកែករកខុសត្រូវដាក់ជេគយ៍ ហើយជេគយ៍ក៏ដើរបែរមករកខ្ញុំវិញធ្វើឲ្យខ្ញុំភ័យតិចតួចដែរ ហ៊ិហ៊ិ

«លោក-ចង់-ធ្វើអី» ខ្ញុំសួរគេទាំងរដាក់រដុបខណៈពេលនេះគេកំពុងឈរចំពីមុខខ្ញុំ។

«អង្គុយ» ជេគយ៍ប្រើដៃចង្អុលយកមករុញលើក្បាលខ្ញុំឲ្យអង្គុយចុះលើកៅអី មុនពេលដែលគេលុតជង្គង់ម្ខាងចុះពីមុខខ្ញុំ។
«លោកធ្វើអីនឹង?» ជំនួសឲ្យការឆ្លើយ ខ្ញុំអាចដឹងចម្លើយបានថាគេកំពុងតែដកថ្នាំលាងរបួសចេញពីកាតាបរបស់គេ។ ក្នុងចិត្តខ្ញុំកំពុងតែច្របួលច្របល់ឆ្ងល់ថាហេតុអីសុខៗគេក៏ធ្វើល្អបែបនេះ?

«លោកលេបថ្នាំខុសទេហី?» សញ្ញាសួរផុសពេញលើក្បាលរបស់ខ្ញុំ អត់មិនបានក៏សួរលេងទៅ ក្រែងល៎លេបខុសមែន អាលយកទៅពេទ្យ😁

«កុំគិតថាអ្នកផ្សេងគេដូចនាង» ជេគយ៍ប្រលែងឆ្កែចេញពីមាត់គេទៀតហើយ ចំណែកខ្ញុំបានត្រឹមអង្គុយហួសចិត្តនឹងពាក្យសម្ដីរបស់គេ។

«តែខ្ញុំឆ្ងល់មែន ហេតុអីបានជាលោកលាងរបួសឲ្យខ្ញុំ? លួចស្រលាញ់គេមែន~~~?» ពេលនេះខ្ញុំទទួលបានខ្សែរភ្នែកសម្លក់ថ្មែរពីជេគយ៍។ គេងើបឈររួចបោះកញ្ចប់ថ្នាំលាងរបួសមកលើសំពត់ខ្ញុំ មុននឹងនិយាយពាក្យមួយឃ្លាដែលធ្វើឲ្យខ្ញុំហួសចិត្តx100

«ប្រហែលមកពីខ្ញុំជា "អាចង្រៃ"ដែលនាងជេរពីម្សិលមិញទេដឹង» និយាយចប់គេក៏ដើរទៅកន្លែងអង្គុយរបស់គេនៅខាងក្រោយ។ នេះសំណាងហើយដែលមិនទាន់មានអ្នកណាមកក្នុងថ្នាក់ កុំអីគេយល់ច្រលំជាមិនខាន។

គំនូសព្រំដែនស្នេហ៍- SIM JAKEWhere stories live. Discover now