EP5

181 24 3
                                    

" កូនគ្មានសិទ្ធិប្រកែក ចឹងសម្រេចថារៀបការថ្ងៃណាដែរជេយ៍? "គាត់ប្រាប់ទៅកាន់កូនប្រុសរបស់គាត់ទាំងហ្មត់ចត់រួចក៏ងាកមកសួរជេយ៍វិញ។

" ខ្ញុំមិនរៀបការទេ "គ្រាន់តែឮបែបនេះលោកសុីមក៏ធ្លាក់ស្នាមញញឹមភ្លាមតែម្ដង ព្រោះតែការបដិសេធរបស់នាយ។

" ខ្ញុំសុំទោសផងណាពូ ខ្ញុំមិនអាចរៀបការជាមួយជេយ៉ុនបានទេ ខ្ញុំមានគូដណ្ដឹងហើយពូក៏ដឹងមិនចឹង? ខ្ញុំក៏មិនអាចចោលគូដណ្តឹងរបស់ខ្ញុំដែលទាក់ទងគ្នារាប់ឆ្នាំមករៀបការជាមួយគេដែរ "និយាយរួចជេយ៍ដើរចេញទៅបាត់ នាយមានអារម្មណ៍មិនល្អតាំងពីពេលឮគាត់និយាយជាមួយជេយ៉ុនថានឹងអោយគេរៀបការជាមួយជេយ៉ុនមកម្ល៉េះ។

" ខ្ញុំពិតជាអន់ចិត្តនឹងប៉ាណាស់! ខ្ញុំមិនមែនតុក្កតាទេ ហេតុអ្វីប៉ាធ្វើតាមតែចិត្តខ្លួនឯង? ហេតុអ្វីប៉ាមិនសួរពីចិត្តខ្ញុំខ្លះផង? ហុឹក "ជេយ៉ុនរៀបរាប់សួរទៅកាន់លោកសុីមរួចក៏មិនទុកអោយគាត់ឆ្លើយតបនូវសំណួរដែលខ្លួនបានសួរគាត់អម្បាញ់មិញដែរ រួចក៏រត់ឡើងទៅលើបន្ទប់របស់ខ្លួនទាំងយំស្រស្រាក់។

-

សុងហ៊ុនដែលកំពុងតែបើកបរឡានសុខៗទូរស័ព្ទរបស់នាយក៏ស្រាប់តែរោទ៍ ហើយមីនជីក៏យកទូរស័ព្ទរបស់នាយអោយទៅនាយដើម្បីនិយាយ ដោយម្នាក់ដែលបានចូលមកនាយនោះគឺជាផាក ជុងសុងនេះឯង។

" អាហ៊ុនហា៎ យើងមានរឿងមួយចង់ប្រាប់ឯង "

" រឿងស្អីនិយាយអោយលឿនមក បើឯងគ្មានការស្អីទេនោះហើយគ្រាន់តែចង់មកកូរយើងទេ យើងនឹងបិទហើយ "និយាយរួចក៏រៀបនឹងបិទទៅហើយ ជេយ៍ចាប់ផ្ដើមនិយាយមក។

" ប៉ារបស់ជេយ៉ុនចង់អោយយើងរៀបការជាមួយជេយ៉ុន ហើយគាត់ក៏បានដាក់ជនបង្កប់ម្នាក់នៅក្នុងក្រុមហ៊ុនរបស់ឯងដែរ "ស្ដាប់ជេយ៍និយាយរួចក៏បិទបាត់ទាំងមិនមាត់មួយមាត់ តាមពិតទៅគេម៉ួម៉ៅជាមួយនឹងលោកសុីមដែលហ៊ានចង់រៀបចំពិធីមង្គលការអោយជេយ៉ុនជាមួយនឹងជេយ៍ ដើម្បីកុំអោយជេយ៉ុនមកពាក់ពានជាមួយនឹងនាយទៀត។

" បងខឹងអ្នកមកនឹងបានជាបើកឡានលឿនយ៉ាងនេះ? ខ្ញុំមិនទាន់ចង់ងាប់ទេ "មីនជី និយាយរួចក៏ទាញក្សែក្រវាត់មកពាក់ពីរបីតង់។ ចំណែកនាយឮបែបនេះក៏បន្ថយល្បឿនព្រោះតែមុននេះនាយបានបញ្ចេញកំហឹងដាក់ឡានទើបបានជាបើកឡានលឿនដូចហោះ។

IM BACK SS2 | JAKEHOONWhere stories live. Discover now