ep11

722 61 11
                                    

+ហាងបាយ
ជេម"ម៉េចមិនឆាប់ញុាំទៅ?"សួរឡេីងខណៈឃេីញនាយតូចមិនព្រមញុាំបែរជាមកអង្គុយភ្លឹកសម្លឹងម្ហូបដែលនៅលេីតុទៅវិញ
ហ្វូត"អរ...បា..បាទ"ឆ្លេីយរួចក៏ដួសបាយដាក់ចូលក្នុងមាត់មួយមាត់
ជេម"យ៉ាងមិចមិនឆ្ងាញមែនទេបានជាធ្វេីមុខបែបនេះ?"
ហ្វូត"អត់នោះទេលោកម្ចាស់ហ្វូតគ្រាន់តែមិនសូវឃ្លានតែប៉ុណ្ណោះ"ឆ្លេីយទៅនាយទាំងញញឹមថេីរៗលេីផ្ទៃមុខ
ជេម"មិនឃ្លានក៏ត្រូវតែញុាំដែរ"និយាយរួចក៏ចាប់ម្ហូបដាក់ក្នុងចានរបស់ហ្វូតមួយដុំ
ហ្វូត"បាទ!!"
ជេម"អឹម!ឆាប់ញុាំទៅអាងនិងទៅក្រុមហ៊ុនវិញ"

កន្លះម៉ោងក្រោយមកការញុាំអាហារថ្ងៃត្រង់ក៏បានបញ្ចប់ នាយក្រាស់និងនាយល្អិតក៏នាំគ្នាទៅក្រុមហ៊ុវិញ

ហ្វូត"លោកម្ចាស់ហ្វូតចង់ទៅផ្ទះអោយហ្វូតទៅផ្ទះមុនទៅណានៅទីនេះធុញខ្លាំងណាស់"និយាយទៅកាន់នាយក្រាស់ជាមួយទឹកមុខដូចជាកូនឆ្មាធ្វេីអោយនាយក្រាស់ឃេីញហេីយមិនអាចប្រកែកបាន
ជេម"អឹម បានៗចាំយេីងអោយអាជេកនិងអាសាក់មកយក"
ហ្វូត"អរគុណលោកម្ចាស់ខ្លាំងណាស់បាទ"និយាយទាំងសេីចលឹបភ្នែកធ្វេីអោយនាយក្រាស់អស់សំណេីចបន្តិចនិងចរិកដ៏សែនcuteរបស់ក្មេងម្នាក់នេះ ក្មេងស្អីក៏cuteសម្បេីមម្លេសចង់តែចាប់ញិចទេ

បន្តិចក្រោយមកជេកនិងសាក់ក៏បានមកដល់ហេីយហ្វូតក៏ឡេីងឡានចេញទៅភូមិគ្រឹះបាត់ជាមួយពួកគេទុកអោយនាយក្រាស់អង្គុយធ្វេីការតែម្នាក់ឯង

+ម៉ោង7យប់
ប្រាវ!!!!

ជេម"ចង្រៃយ៍មិចក៏ធ្វេីមិនត្រូវសោះចឹង!!"របស់របរនៅលេីតុត្រូវធ្លាក់ទៅលេីឥត្ឋក្រោមស្នាដៃរបស់ ជេមីណាយហេីយនាយក៏ពោលឡេីងទាំងកំហឹង នាយមានអារម្មណ៍ថាខឹងខ្លាំងណាស់រាល់ដងនាយមិនដែលធ្វេីការខុសបែបនេះនោះទេ
ដោយធុញខ្លាំងពេកនាយក៏បិទកុំព្យូទ័រឈប់ធ្វេីការរួចក៏ហូតទូរសព្ទ័ពីហោប៉ៅមកតេទៅអ្នកណាក៏មិនដឹង

+in call
អ្នកស្រីសូ"ហាឡូចា៎ មានការអីដែរអ្នកប្រុសជេម"សម្លេងមនុស្សស្រីរាងចំណាស់បានបន្លឺឡេីង
ជេម"ទុកបន្ទប់VIPអោយខ្ញុំបន្តិចទៀតខ្ញុំទៅដល់"
អ្នកស្រីសូ"ចា៎! បានលោក" គ្រាន់តែអ្នកស្រីសូឆ្លេីយរួចប្រពន្ធ័ទូរស័ព្ទក៏បានកាត់ផ្តាច់ឯរាងក្រាស់ក៏ចុះពីលេីកៅអីដេីរសំដៅទៅរកឡានរបស់ខ្លួនរួចក៏ជិះចេញទៅ

លង់ស្នេហ៍ទាសករWhere stories live. Discover now