ថ្ងៃនេះថេបប្លេតទាំងបីគ្មានការផ្ដល់ជាសញ្ញាអោយយើងបានដឹងទេថាតើអារាហ៍និងធ្វើអ្វីខ្លះមកលើពួកគេឡើយ។តើចម្លែកត្រង់ថាថ្ងៃនេះអារាហ៍មានអការប្លែកៗខុសពីនាងរាល់ដងធ្វើអោយអ្នកទាំងបីមានការឆ្ងល់ជាខ្លាំងនិងទង្វើរបស់នាង។តែបែរជាមកប្រទះឃើញជេយ៉ុននិងអារាហ៍នៅជាមួយគ្នាដើរលេងជាមួយគ្នាដូចជាស្និតស្នាលនិងគ្នាទៅវិញ,ហេតុអ្វី?
«ឯងគិតថានាងមានផែនការណ៍ថ្មីមែនទេ»អេវ៉េលីនសួរទៅមិត្តទាំងពីររបស់នាងដែលកំពុងឈរមើលទង្វើរបស់ពីរនាក់នោះដូចគ្នា។
«ហុឹម,មើលតែពេលនេះទៅដឹងហើយថានាងមានផែនការណ៍អីនោះ»អេវ៉េលីនក៏តបទៅវិញ។
«តែយើងគិតថានាងចង់ប្រើប្រាស់ជេយ៉ុនដើម្បីមកបំផ្លាញយើងទៅវិញទេ»ផ្លរ៉ាក៏គិតខុសពីអ្នកទាំងពីរធ្វើអោយគំនិតនេះអ្នកទាំងពីរចាប់ផ្ដើមគិតថាថ្មីឡើងហើយងក់ក្បាលយល់ស្របតាមគំនិតរបស់នាងណាមួយវាក៏អាចត្រឹមត្រូវដែរដែលនាងបង្វែរទិសដៅទៅរកជេយ៉ុនរួចក៏លួចវាយឆ្មក់ពួកនាងពីរក្រោយក៏ថាបាន។
«តោះយើងដល់ម៉ោងចូលរៀនហើយ»ផ្លរ៉ាក៏ឧទាននិយាយហៅមិត្តអោយចូលរៀន។ចំណែកឯពីរនាក់នេះវិញពេលលឺកណ្ដឹងចូលរៀនក៏នាំគ្នាចូលធម្មតាដូចគេឯងដែរ។
«ដល់ម៉ោងចូលរៀនអារាហ៍តោះទៅ»ជេយ៉ុនក៏ហៅអារាហ៍ចូលក្នុងថ្នាក់រៀនជាមួយហើយនាងក៏ងក់ក្បាលតប
។អារាហ៍ក៏ដៃជេយ៉ុនទៅណាមិនដឹងឆ្ងាយពីក្រសែភ្នែកពួកនាង។
លើដំបូលអគារ
«ខ្ញុំមិនរំពឹងថាលោកនិងមិនខឹងខ្ញុំទេមែនទេជេយ៉ុន»
«ខឹងរឿងអីអារាហ៍»អារាហ៍ជំទើតជើងលទៅថើបបបូរមាត់របស់គេព្រោះមានកម្ពស់ខ្ពស់ជាងនាងទើបតម្រូវអោយនាងជំទើតជើង។ពួកយើងស្លុងក្នុងការថើបនោះពេកអារាហ៍ក៏បញ្ឈប់វាមុនគេ។
«ខ្ញុំស្រឡាញ់បង!ជេយ៉ុន»
«ជេយ៉ុន!បងយល់ព្រមធ្វើសង្សារខ្ញុំដែរទេ»អារាហ៍អោបគេឯគេឯណោះវិញនៅគាំងរឿងនាងថើបគេនេះមិនទាន់បាត់ផង។
«អារាហ៍!វាលឿនពេកហើយពួកយើងមិនទាន់យល់ពីគ្នាច្បាស់ទេ»ជេយ៉ុន
«យើងអាចធ្វើវាក្រោយយើងក្លាយជាសង្សារនិងគ្នាបានតើ»អារាហ៍អង្វរដល់គេ
រុឺង!!!
(អាឡូ!ម៉ាក់មានការអីមែនទេ)
(ម៉ាក់ចង់និយាយពីរឿងភ្ជាប់ពាក្យរបស់កូន)
(អីគេម៉ាក់!ជាមួយពីគេវិញគេមកពីខាងណា)
(គេជាកូនស្រីតែម្នាក់របស់គ្រួសារ លេនន័រ ឈ្មោះ ផ្លរ៉ា)
(ម៉េចក៏ជានាងវិញ)
(ម៉ាក់ប៉ានិងបងឯងចរចារគ្នាស្រេចអស់ហើយថានិងទៅស្ដីដណ្ដឹងនាងនៅយប់នេះ)
(ប្រញ៉ាប់ណាស់ម៉ាក់)
(យើងភ្ជាប់នេះក៏ដោយសារតែជំនួញហើយអាយុកូនក៏រៀងច្រើនអីដែរហើយ)
(តែកូនមិនបានចាប់ចិត្តលើនាងទេណា៎ម៉ាក់)
(តិចទៀតឯងក៏គង់តែស្រឡាញ់នាងទេ)
(តែម៉ាក់...)
(ហាមប្រកែកហាមលួចរត់)
(បាទ៎ម៉ាក់)
«ពួកយើងទាក់ទងគ្នាដោយមិនបង្ហាញទេណាជេយ៉ុន!លោកព្រមដែរទេ?»
«ខ្ញុំគិតមើលសិនថ្ងៃស្អែកខ្ញុំនិងប្រាប់»គេនៅតែស្ទាក់ស្ទើរ។
ទឺត!!!៩
«ណែ៎!ឯង»Evelynហៅ
«យើងគិតថារឿងនេះពួកឯងគួរណាតែដឹងពីរឿងនេះ»ផ្លរ៉ានិយាយទាំងមុខមិនអំណោយទានវាស៊ុបប្រាយ៍សម្រាប់នាងនិងគេខ្លាំងណាស់មើលទៅទាំងនាងនិងគេទទួលយកមិនបានអំពីរឿងនេះរៀងខ្លួន។
ចំណាយពេលអស់ជាងបីម៉ោងក្រោយមកក៏ដល់ម៉ោងចេញទៅផ្ទះ។ឡានស៊េរីទំនើបចុងក្រោយក៏ចតចាំអ្នកទាំងបីរួចជាស្រេចដើម្បីជូនទៅគេហដ្ឋានរបស់ត្រកូលលេនន័រផ្ទាល់។
«ឯងមកដល់ហើយមែនទេកូនផ្លរ៉ា»
«ចាស៎លោកប៉ា»
«ចុះលោកជេយ៉ុនមកទីនេះធ្វើអី»អ្នកទាំងពីរអត់ឆ្ងល់មិនបាននិងរឿងដែលបានកើតឡើងនៅផ្ទះរបស់ផ្លរ៉ាថែមទៀតផង។
«តិចទៀតឯងដឹងហើយយើងទើបដឹងម៉េញនេះទេ»ផ្លរ៉ាក៏ខ្សឹបប្រាប់អ្នកទាំងពីរហើយអោយអង្គុយចុះ។
«ថ្ងៃនេះគ្រួសារខ្ញុំចង់មកស្ដីដណ្ដឹងកូនអ្នកអោយកូនប្រុសពៅនាងខ្ញុំណា៎»លោកស្រីស៊ីមនិយាយ
«បាទ៎!ពួកខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានអ្នកទាំងអស់គ្នាអញ្ជើញមកស្ដីដណ្ដឹងកូនផ្លរ៉ាណា៎»លោកលេនន័រ
«នេះកុំប្រាប់ថាឯងនិងគេនិងត្រូវជាគូរដណ្ដឹងនិងគ្នាណា៎»evelynសួរបញ្ជាក់ខ្សឹបៗទៅមិត្តខ្លួន
«ហុឹម!ឯងគិតថាសមដែរទេ»ផ្លរ៉ាជីបអ៊ូចដាក់អ្នកទាំងពីរខ្សឹបៗ
«សមគ្នាច្បាស់ណាស់ស្គាល់គ្នាមិនទាន់បាន៣ថ្ងៃស្រួលបួលផងមកក្លាយទៅជាគូរដណ្ដឹងគ្នានោះ»យេរីមនិយាយស្ងាត់ៗខ្សឹបៗគ្នាពួកនាង។

YOU ARE READING
Because She Is my Queen
Romanceផ្លរ៉ា លេបន័រវែស * ជេយ៉ុន សុីម(jake) (រឿង Because She is my queen )