Part 7

279 35 4
                                    

Eyes Never Lie

ថ្ងៃរះចាំងចូលតាមបង្អួចបណ្តាលអោយឃើញរាងកាយមនុស្សពីរនាក់កំពុង គេងអោបគ្នាយ៉ាងស្អិតរមួត ។ ដោយសារតែពន្លឺថ្ងៃចាំងចូលមកប៉ះនិងផ្ទៃមុខសង្ហាធ្វើអោយនាយក្រាស់ភ្ញាក់ដឹងខ្លួននិងសម្លឹងមើលនាក់នៅក្នុងរង្វង់ដៃដែល កំពុងលង់លក់ ដៃក្រាស់មិនអោយទំនេរក៏យកទៅអង្អែលត្រង់ចិញ្ចើមបង្អូសមក ដល់ចុះខ្ទង់ច្រមុះនិងបន្តបង្ហូសរហូតមកឈប់ត្រឹមបបូរមាត់រួចពោលថា

" បបូរមាត់នេះជារបស់យើងតែម្នាក់ប៉ុណ្ណោះ" មិនត្រឹមតែនិយាយស៊ុងហ៊ុនបាន អោនទៅផ្ដិតស្នាមថើបនៅលើបបូរតូចនោះ។ ភ្លាមៗជេគស្រាប់ភ្ញាក់ដឹងខ្លួន ឡើងនិងរុញស៊ុងហ៊ុនចេញមួយទំហឹង

"ធ្វើស្អីនិង!!" អ្វីៗគ្រប់យ៉ាងហាក់គាំងនៅមួយកន្លែងក្រោយពីរុញស៊ុងហ៊ុនចេញរួចជេគប្រែជាគាំងមិនគម្រើក ព្រោះតែឃើញសភាពខ្លួនជាមួយនិងនាយក្រាស់គឺគ្មានសម្លៀកបំពាក់

"មានរឿងអីកើតឡើង? ហេតុអ្វីលោក...លោកនិងខ្ញុំ អត់ទេ!! អ្ហា៎!!" ក្រោយពីការចង់ចាំកាលពីយប់ត្រឡប់មកវិញភ្លេតជេគស្រាប់តែឆោរឡោរទាញភួយមករុំជុំវិញខ្លួនដូចខ្លាចស៊ុងហ៊ុនណាស់ចឹង

"ជេគអោយយើងសុំទោស" ស៊ុងហ៊ុន

"សុំទោសហើយអ្វីៗត្រឡប់ដូចដើមអត់ ហឹកៗម៉ាក់អើយអស់កម្លោះទុកអោយម៉ាក់ឯងមើលទៀតហើយ ហា៎ៗ"

"យំមែនទែនក៏សម្ដែង?" ដោយសារតែស៊ុងហ៊ុនឃើញថាជេគយំអត់ចេញទឹកភ្នែកមួយតំណក់ទើបនាយដាច់ចិត្តទាំងឆ្ងល់

"មិច?លោកឯងប្រុងថាខ្ញុំយំសម្ដែងដើម្បីអោយលោកចាប់អារម្មណ៍ខ្ញុំហើយទទួលខុសត្រូវលើខ្ញុំមែន?"

"រួចចុះចង់អោយខ្ញុំទទួលខុសត្រូវឬអត់?" មិនត្រឹមនិយាយតែមាត់ស៊ុងហ៊ុនបានលូកដៃចូលទៅក្នុងភួយនិងទាញចង្កេះមួយក្ដាប់នោះយកមកកៀកកើយជិតខ្លួនថែមទៀត

"មិនដឹងទេ អាណាបានខ្លួនប្រាណគេហើយអត់ទទួលខុសត្រូវចុះនរក18ជាន់អត់បានចាប់ជាតិ" ជេគ

"ណ៎ក! បើថាចង់អោយខ្ញុំទទួលខុសត្រូវលើឯងក៏ថាទៅចាំបាច់ក្បាច់ក្បូរវែងឆ្ងាយម្លេស"ស៊ុងហ៊ុន

𝐂𝐑𝐈𝐌𝐈𝐍𝐀𝐋 𝐋𝐎𝐕𝐄Where stories live. Discover now