My School

14 2 0
                                    

នៅពេលដែលមនុស្សឈប់ជឿរទៅលើអបិយជំនឿរហើយក៏ងាកមកខ្វល់តែពីបច្ចេកវិទ្យាទំនើបដែលជាហេតុធ្វើឲ្យពួកគេដែលត្រូវបានបំភ្លេចនោះមានការខឹងសម្បាលជាខ្លាំងដែលធ្វើឲ្យគំនុំទាំងនេះបង្កឲ្យពួកគេទាមទារនៅអ្វីម៉្យាងមកវិញនោះគឺការគោរព។
"អ្នកទាំងអស់គ្នា សាលាដែលមានវ័យចំណាស់មួយនេះត្រូវបានគេនិយាយថាមានខ្មោចហើយថែមទាំងកាចទៀតផង ពេលនេះខ្ញុំវីណាព្រមជាមួយនិងនុត camera man របស់ខ្ញុំនឹងបង្ហាញអ្នកគ្រប់គ្នាដែលពេលនេះគឺម៉ោង១:៣០នាទីហើយតោះយើងចូលទៅក្នុងសាលានេះ ឈប់សិននោះគឺជាអ្វីនឹង នុតឯងទៅណានឹងមិចក៏ចឹងនុត!នុត! អេស៎ នោះជាអ្នកណា អត់ទេជួយផង! ជួយផង! ខ្លាចហើយខ្ញុំខ្លាចហើយ ជួយផង"
#ពេលព្រឹក
"តើមានរឿងអីនឹង?" "នោះមិនមែនជា youtuber កាលពីយប់មិញនេះទេហេស៎ តើមានរឿងអ្វីកើតឡើងនឹង" សម្លេងមនុស្សអ៊ូអរនៅផ្លូវធំព្រមជាមួយនឹងឡានប៉ូលីសដែលបានមកធ្វើការអំពីការស្លាប់របស់វីណានិងនុតដែលគេស្គាល់ថាជា youtuber ល្បីឈ្មោះហើយក៏បាននិយាយឌឺដងពីរឿងដែលបានល្បីថាសាលាមានខ្មោច តែពេលនេះពួកគេបែរជាត្រូវស្លាប់នៅផ្លូវធំឆ្ងាយពីសាលាប្រហែលជា៣០ម៉ែត្រ។យីងក៏ជាសិស្សម្នាក់ដែលបានមកមើលពីការស្លាប់របស់ពួកគេទាំងពីរផងដែរនៅពេលដែលនាងជិះកង់ទៅសាលារៀន។នៅពេលទៅដល់សាលានាងបានឮមនុស្សនិយាយគ្នាពីថ្នាក់ដែលបានបិទទ្វារចោលនៅកៀនសាលានោះផងដែរ មនុស្សស្រីម្នាក់ដែលមើលទៅទំនងជាមនុស្សដែលដឹងរឿងច្រើនជាងគេក៏បានឈរនិយាយព្រមជាមួយនឹងការស្ដាប់របស់សិស្សគ្រប់គ្នានៅក្នុងថ្នាក់ទី១០ ផ្អើលដល់សិស្សថ្នាក់ផ្សេងមកស្ដាប់ផងដែរនោះ បានធ្វើឲ្យនាងកញ្ញាដែលចង់ចេះដឹងរឿងគេនោះបានឈានជើងចូលទៅអង្គុយស្ដាប់នឹងគេដែរ "គឺថាដំបូងឡើយសាលានេះគឺគុកដែលគេយកទៅទុកឃុំពួកឈ្លើយសឹកដែលចាប់ខ្លួនបានហើយក៏ត្រូវបានគេធ្វើទារុណកម្មយ៉ាងសាហាវទៀតផង ដែលក្នុងនោះមានដកធ្មេញ ដកក្រចក ចាក់ភ្នែក វាយនឹងខ្សែទ័យជាដើមហើយមនុស្សជាច្រើនដែលត្រូវបានគេធ្វើទារុណកម្មនោះស្រែកផ្អើលអស់ព្រៃព្រឹក្សាដែលធ្វើឲ្យអ្នកភូមិមិនហ៊ានទាំងដើរកាត់ផង ហើយនៅពេលដែលមានរញ្ជួយដីកើតឡើងប្រជាជនត្រូវបានជន្លៀសចេញហើយទាហ៊ានទាំងអស់ក៏នាំគ្នារើសចេញពីតំបន់នេះផងដែរ តែពួកគេមិនបានជន្លៀសពួកឈ្លើយទាំងនោះចេញទៅទេហើយទុកពួកគេឲ្យនៅក្នុងគុកនោះចោលទីនោះត្រូវបានគេបោះបង់សម្លេងស្រែករបស់ពួកគេពិតជាគួរឲ្យអាណិតពន់ពេកណាមួយអត់បាយដាច់ទឹកមួយទៀតរញ្ជួយដីធ្លាក់បាកថ្មសង្កត់ស្លាប់អស់ជាច្រើននាក់សម្រែករបស់មនុស្ស៣០០នាក់ពិតជាគួរឲ្យស្រណោះពេកណាស់ទៅហើយ នៅពេលដែលផុតរញ្ជួយដីប្រជាជននាំគ្នាមកនៅក្នុងភូមិវិញពេលនោះប្រទេសក៏បានបញ្ចប់សង្គ្រាមផងដែរ គេក៏បានវាយគុកនោះចោលហើយសាងសាលាមកដល់បច្ចុប្បន្ននេះទៅតែនៅពេលដែលទើបនឹងសាងសង់ដំបូងសិស្សត្រូវបានខ្មោចលងគ្រប់រូបភាពអ្នកខ្លះនិយាយថាបានឮសម្លេងស្រែកដូចជាមនុស្សដែលត្រូវបានគេធ្វើទណ្ឌកម្មយ៉ាងគួរឲ្យខ្លាចហើយសិស្សខ្លះនៅពេលដែលមកដល់សាលាពេលព្រឹកមុនគេនោះក៏ត្រូវបានខ្មោចនោះលងដោយធ្វើជាសម្លេងស្រែកហៅឈ្មោះដូចជាអ្នកស្គាល់ធ្លាប់ស្គាល់ តែក៏មិនសូវខ្លាំងដូចជាសិស្សច្បងស្រីម្នាក់ដែលបានរៀនកាលពីឆ្នាំទៅនោះទេគាត់ត្រូវបានពួកនេះលងឡើងលែងដឹងអីតែម្ដងគឺនៅពេលដែលគាត់យកសៀវភៅទៅទុកនៅក្នុងបណ្ណាល័យក៏ដល់ពេលដែលគេទៅផ្ទះអស់ទៅហើយនោះគាត់ក៏បានឃើញស្រមមោលមនុស្សប្រុសរៀងចំណាស់ម្នាក់អង្គុយនៅកលើកៅអីកន្លែងដែលគេទុកសម្រាប់ឲ្យសិស្សអង្គុយពេលអានសៀវភៅនោះនៅពេលដែលគាត់ចង់ដើរទៅមើលឲ្យជិតបុរសនោះក៏បែរមករកគាត់ហើយមុខគេសុទ្ធតែឈាមហើយស្រែកដាក់គាត់យ៉ាងខ្លាំងគាត់ប្រឹងរត់ចេញដែរតែក៏ត្រូវបានខ្មោចនោះចាប់ជើងគាត់ជាប់ហើយសម្លឹងមុខគាត់ទាំងកំហឹង ខ្ញុំគិតថាប្រហែលជាខ្មោចនោះវាខឹងដែលទាហានកាលពីមុនបានធ្វើបាបពួកគេហើយមើលទៅបានជាមកសងសឹកបែបនេះ" រៀបនឹងនិយាយបន្តតែក៏ត្រូវបានភ្ញាក់នឹងការស្រែករបស់លោកគ្រូដែលត្រូវដល់ម៉ោងចចូលបង្រៀនផងដែរសិស្សទាំងអស់ក៏បំបែកគ្នាទៅតុរៀងៗខ្លួនបាត់ទៅ យីងក៏បានទៅតុនឹងគេដែរតែក៏នៅតែដិតដាមនឹងរឿងដែលមនុស្សត្រូវបានគេធ្វើទារុណកម្មចិត្តមួយរៀងជឿរបន្តិចចិត្តមួយទៀតគិតថាគេប្រហែលជាបំភ័យលេងតែប៉ុណ្ណោះ។លុះដល់ម៉ោង៥សិស្សមួយចំនួនក៏បានចេញទៅផ្ទះអស់នៅសល់តែយីងម្នាក់ដែលមានចិត្តចង់ពិសោធន៍ការពិតថាតើយ៉ាងណាក៏ព្រោះតែតាមសភាពរបស់ youtuber ទាំង២នាក់់នោះទៅដូចជាត្រូវបានព្រលឹងខ្មោចលងពួកគេទាំងពីរនាក់ ដំបូងនាងបានទៅអុជធូបនៅខាងមុខថ្នាក់កៀនសាលានោះហើយក៏បាននិយាយបុណ្យថា "បើសិនជានៅទីនេះមានព្រលឹងខ្មោចពិតមែននោះសូមបង្ហាញឲ្យខ្ញុំបានឃើញផង" នាងបានរងចាំំមួយសន្ទុះតែក៏គ្មានកើតឡើងដែរនាងក៏សម្រេចចិត្តជិះទៅផ្ទះវិញតែនៅពេលដែលទៅជិតដល់តាមផ្លូវធំដែលវីណានិងនុតបានស្លាប់នោះនាងបានឃើញស្រមោលមនុស្ស២នាក់ឈរនៅក្រោមអំពូលភ្លើង នាងភ័យឡើងត្រជាក់មុខមាត់អស់តែក៏ប្រឹងធាក់កងឲ្យលឿនតាមដែលអាចធ្វើទៅបានព្រោះនាងដឹងច្បាស់ណាស់ថាគ្មានអ្នកណាហ៊ានឈរនៅកន្លែងដែលមានមនុស្សទើបនឹងស្លាប់បែបនេះទេមានតែ.........។នៅក្នុងចិត្តនាងបានបុណ្យអស់ទេវតាឲ្យជួយនាងផងតែការបុណ្យនេះប្រហែលជាបន្ទាន់ពេលនោះទេព្រោះមនុស្ស២នាក់នោះបានដើរសំដៅមកស្ទាក់មុខកងនាងបាត់ទៅហើយតែនាងក៏ប្រឹងជិះកងវៀងពួកគេនាងបានធូរចិត្តបន្តិចតែក៏នៅពេលដែលនាងងាកទៅក្រោយនាងក៏បានឃើញថាមនុស្ស២នាក់នោះរត់តាមក្រោយកង់របស់នាងហើយដោយសារតែភ្លើងអំពូលធ្វើឲ្យនាងបានឃើញមុខរបស់ពួកគេនោះគឺជាវីណានិងនុតពួកគេមានមុខមាត់សុទ្ធតែឈាមហើយប្រអប់ជើងរបស់ពួកគេបែរទៅខាងក្រោយទៅវិញនៅពេលដែលបានឃើញបែបនេះនាងក៏សន្លប់ហើយក៏ដួលកង់របស់នាងនៅពេលព្រឹកបន្តិចក៏មានមនុស្សម្នាមកមើលនាងគ្រប់គ្នាក៏បានឃើញថានាងមានឈាមដៃនឹងជើងរបស់នាងដោយសារតែនាងបានសន្លប់នៅពេលដែលនាងជិះនោះមិនបានទប់់ជំហរ។ហើយសាលានេះនៅតែបន្ដដំណើរធម្មតាដល់បច្ចុប្បន្នតែបានឮដំណឹងថ្នាក់ដែលនៅកៀនសាលានោះដូចជាត្រូវបានជួសជុលហើយបើកឲ្យរៀងវិញហើយក៏ព្រោះតែកំណើនកើនឡើងរបស់សិស្សព៏មួយឆ្នាំទៅមួយឆ្នាំ អ្នកដែលចូលរៀនសាលាហើយថ្នាក់មើលទៅចាស់ពេកប្រយ័ត្នណា៎។

My SchoolWhere stories live. Discover now