ភាគ១៨:ឯងនៅតែក្បាលខូចដូចដើមចឹងយ៉ាង ជុងវ៉ុន

147 24 3
                                    

  មនុស្សដូចនីគីមិនចេះនិយាយច្រើនគ្រាន់តែនិយាយយល់ព្រមភ្លាមក៏អោយកូនចៅទៅរៀបចំភ្លាមមិនចាំយូរ លុយត្រឹម100លាន វាច្រើនមែនសម្រាប់មនុស្សគ្រប់គ្នាតែសម្រាប់នាយវាត្រឹម1/5នៃទ្រព្យសម្បត្តិនាយទាំងអស់ប៉ុណ្ណោះ។ ចំណែកក្រុមប៉ូលិសមិនហ៊ាននិយាយអីឬបញ្ចេញសកម្មភាពអ្វីនោះទេទម្លាក់កាំភ្លើងចុះតាំងពីដំបូង ដឹងស្រាប់ហើយគ្រួសារនីគីមានអំណាចប៉ុណ្ណាបើពួកគេហ៊ានធ្វើអ្វីលើសលួសប៉ះជុងវ៉ុនតែមួយសសៃរសក់ច្បាស់ជាមានរឿងរង្កើរផែនដីមិនខាន
    បន្ទាប់ពីអ្វីៗគ្រប់យ៉ាងបានរៀបចំរួចរាល់នាយម្នាក់នោះក៏ទទួលយកលុយហើយបណ្ដើរជុងវ៉ុនទៅជាមួយថយក្រោយតិចៗខ្លាចនីគីរៀបល្បិចដាក់នាយ
"លែងប្រពន្ធយើងបានហើយ"នីគីនិយាយទាំងមុខមាំម្ដងទៀត មើលទៅនាយដូចជាត្រជាក់ពេកហើយគេស្មានមិនដឹងទេថានាយកំពុងគិតអី
"ហឹស... ចាំតែភ្លើតើ"ឃើញថាជុងវ៉ុនមានប្រយោជន៍អោយនាយបានយូរទៀតនាយក៏ចចេសបណ្ដើរជុងវ៉ុនចូលឡានដែរ ទាំងមិនដឹងទេថានាយកំពុងធ្វើអោយការអត់ធ្មត់របស់នាយក្រាស់មានកំណត់ផ្ទុះឡើងនោះទេ
"ឯងកំពុងលេងសើចជាមួយយើង? បាន ពួកឯងចូល"នីគីស្រែកតែប៉ុណ្ណឹងកូនចៅនាយដែលលាក់បង្កប់ខ្លួនក្នុងឡានក៏ស្ទុះចេញមកចាប់ដៃគេម្ខាងចូលទៅ នីគីក៏ស្ទុះទៅទាត់កាំភ្លើងចេញពីដៃគេម្នាក់នោះភ្លាមៗនាំជុងវ៉ុនចេញពីឡានខណ:ល្បឿនឡានកំពុងបន្ថែមល្បឿនអូសនាយម្នាក់នោះចម្ងាយ100ម៉ែត្របន្ថែម50ម៉ែត្រទៀតធ្វើអោយរាងកាយមានរបួសសុះខ្លួនព្រោះកកិតនឹងថ្នលជាតិ
"ឯងមិនអីទេ?"
"ហឹកៗ បងនីគី"ជុងវ៉ុនអារម្មណ៍ភ័យញ័រអស់ទាំងខ្លួននិយាយអ្វីក៏មិនចេញបានត្រឹមយំអោបនាយប៉ុណ្ណោះនីគីក៏ចូលទៅអោបលួង
"មិនអីទេអស់អីហើយ"
"ខាងយើងសុំភ័យទោសលោកផងដែល-"នាយជាមេក្រុមចូលខ្លួនមកនិយាយសុំទោសនាយតែនាយនិយាយកាត់
"ស្អែកម៉ោង10ខ្ញុំទៅជួបមេពួកលោកត្រៀមទឹកតែទុកអោយហើយផង"នីគីនិយាយតែប៉ុណ្ណឹងក៏ងើបចេញទៅបីជុងវ៉ុនទៅដែរព្រោះជើងគេញ័រមិនទាន់បាត់ដើរមិនទាន់បាត់ ឆ្លងកាត់ក្រសែភ្នែកមនុស្សជាច្រើននាក់ពិសេសមនុស្សពីនាក់ដែលនាយស្គាល់ច្បាស់
"បងស្រលាញ់គេថ្នាក់ហ្នឹងចុះឯណាថាគ្រួសារបង្ខំ "គ្រាន់តែមើលក៏ដឹងច្បាស់"ចំណែកក្រសែភ្នែកមួយគូទៀតកំពុងញញឹមចុងមាត់
"យើងថាហើយឯងប្រាកដជាមានថ្ងៃចាញ់យើង"
  
   ត្រឡប់មកដល់ផ្ទះវិញម៉ោងប្រហែលជា8យប់នីគីបានទទួលការហៅទូសព្ទ័ពីម្ចាស់កម្មវិធី សុំទោសដែលថែរក្សាសុវត្ថិភាពនាយមិនល្អនីគីក៏មិនយកទោសពៃអីយល់ដល់មនុស្សរាប់អានគ្នាច្រើនឆ្នាំតាំងពីជំនាន់ប៉ាម៉ាក់
"យ៉ាងម៉េចហើយ?"
"មិនអីទេ"ជុងវ៉ុនឆ្លើយរួចព្យាយាមងើបចេញ
"ទៅណា?"
"ទៅបន្ទប់ខ្ញុំ"
"គេងទីនេះហើយ"
"អត់ទេ"ជុងវ៉ុនចចេសគេលែងចង់ផ្ដល់ក្ដីសង្ឃឹមអោយខ្លួនឯងទៀតហើយ ក៏អស់សង្ឃឹមលើនាយទៀតដែរ
"យ៉ាង ជុងវ៉ុន!"នីគីខឹងពេកស្រែកដាក់ នាយមិនចូលចិត្តមនុស្សរឹងរុសនិយាយមិនស្ដាប់គ្នានោះទេ ចំណែកជុងវ៉ុនបានត្រឹមសម្លឹងមុខនាយមានចំហាយទឹកភ្នែកចេញមកក្រៅ
"គេងទីនេះហើយ អោយយើងបានជួបមើលឯងផង"នីគីប្រញាប់និយាយស្រទន់មកវិញ ទោះបីនាយជួយជុងវ៉ុនបានហើយតែរាងកាយគេមានរបួសកើតឡើងពីការប្រតាយប្រតប់គ្នាក្នុងបន្ទប់ទឹកនោះ ជុងវ៉ុនបានត្រឹមតែប្រះខ្លួនគេងបែរជំហៀងទាញភួយមកគ្រប់ខ្លួនប៉ុណ្ណឹង
"នែ៎...ក្រោកឡើងទៅងូតទឹក"នីគីទាញភួយតិចៗអោយគេក្រោក ជុងវ៉ុនរឹងរុសតោងភួយឡើងស្អិត
"មិនទៅ មិនចង់ទៅ"
"ហេតុអី"
"គ្មានខោអាវស្លៀក"
"ចាំបងទៅយកអោយ"
"មិនបាច់ទេ មិនបានប្រើទេ"
"ចឹងពាក់អាវបងសិនទៅ"
"អត់អត់ អត់ចង់ប្រើរបស់រួម"
"ជុងវ៉ុន!ចង់បានអី? ហ៊ើយ..នេះមិនបាច់នោះមិនបានចឹងដេកស្រាតទៅ"នីគីនិយាយហើយជុងវ៉ុនក៏ដៀងភ្នែកសន្លក់ថាហើយដែលផ្អែមបានយូរហាក៎
"នែ៎..ក្រោកមកទៅងូតទឹកអោយលឿន"
"ហឹស! អូយ"នីគីវៃដៃគេមួយដៃស្រាលទាញអោយក្រោកទៅងូតទឹកតែក៏ត្រូវរបួសទើបជុងវ៉ុនស្រែកឈឺឡើងមក
"ឃើញទេ ប្រញាប់ទៅងូតទឹកទៅអាងបងលាបថ្នាំអោយ លឿនទៅ"
"ឆើស..មនុស្សអីចូលចិត្តតែបង្ខំគេ...ទៅយកខោអាវអោយផង"ជុងវ៉ុននិយាយពេលដើរចូលបន្ទប់ទឹក
"អត់ទេដេកស្រាតទៅ"នីគី
"នែ៎..."ជុងវ៉ុនអើតក្បាលចេញមកធ្វើមុខខឹងស្រែកអោយនាយ នីគីបានត្រឹមសើចញ៉ោះគេលេងប៉ុណ្ណឹង
      ជុងវ៉ុនចូលទៅដល់បន្ទប់ទឹកញញឹមខ្ជិបភ្លេចអស់រឿងឈឺចាប់មុននេះ ។ មនុស្សយើងស្រលាញ់គេពេកចឹងមែន គេធ្វើបាបឈឺចាប់ស្ទើរស្លាប់មិនត្អូញគ្រាន់តែគេធ្វើល្អដាក់បន្តិចភ្លេចអស់ស្រលាញ់គេលើសដើម ហើ៊យ...🙍។
    ចេញពីបន្ទប់ទឹកជុងវ៉ុនក៏ត្រូវនីគីចាប់លាបថ្នាំអោយមើលចុះកាយវិការថ្នាក់ថ្នមខ្លាំងណាស់បើមានអ្នកមកឃើញច្បាស់ជាថានាយស្រលាញ់ប្រពន្ធម្នាក់នេះខ្លាំងណាស់ ជុងវ៉ុនញញឹមតិចៗតាមសម្លឹងមើលទឹកមុខផ្ចិតផ្ចង់របស់នាយកាន់តែសង្ហាឡើងៗ ទ្រាំមិនបានក៏...
"សឺត..អរគុណ"ជុងវ៉ុនញញឹមថើបនាយមួយខ្សឺតពេលនាយលាបថ្នាំអោយគេរួច
"សុំទោសមើលឯងមិនបានល្អ"
"អត់ទេ អត់អីទេ ប៉ុន្តែព័ត៌មាននោះច្បាស់ជាឮចេញក្រៅ បងOkអត់"
"អឹម ចាំអោយគេលុបព្រឹកស្អែក ប៉ុន្តែម៉ាក់ឯងមិនថាអីទេមែនទេ"
"គាត់នៅអាមេរិកឯណោះប្រហែលមិនដឹងទេ"
"អឹម..ចឹងបងទៅងូតទឹកសិន ឯងគេងមុនទៅ"
"បាទ"ជុងវ៉ុនឆ្លើយបាទតែមាត់ទេ តែគេនៅចាំនាយសិន ចង់ចូលគេងជាមួយគ្នាតែម្ដងព្រោះឱកាសបែបនេះមិនច្រើនដងទេ
ទឺង!
សម្លេងសារលោតចូលទូរសព្ទ័នាយ ជុងវ៉ុនគ្រាន់តែអឺតមើលបន្តិចក្រែងមាននរណាមានការសំខាន់ តែពេលឃើញថាមិនមែនក៏ដាក់ខ្លួនគេងវិញ ខ្លាចនាយចេញមកថាគេគ្មានសុជីវធម៍
"Aww? គេងលក់ហើយ"នីគីចូលមកឃើញជុងវ៉ុនគេងនាយក៏មិនរំខានអ្វីទៀតដែរ ដាក់ខ្លួនគេងឃ្លាតពីជុងវ៉ុនបន្តិច ឈោងដៃយកទូរសព្ទ័មកមើលម៉ោងក៏ឃើញសាររួចសសេរឆ្លើយតបបន្តិចទើបបិទភ្នែកគេង ជុងវ៉ុនភ្លាមៗក៏រំកិលខ្លួនមករកនាយធ្វើដូចគេងមមើរនៅលើកជើងគង់នាយទៀត នីគីមិនប្រកាន់អីព្រោះកាលពីមុនពួកគេក៏ធ្លាប់គេងបន្ទប់ជាមួយគ្នាដែរ ជុងវ៉ុនគងនាយផុតក្បាលឯណោះ
"ឯងនៅក្បាលខូចដូចដើមចឹងយ៉ាង ជុងវ៉ុន"នីគីសើចតិចៗយកដៃអង្អែលក្បាលគេ
«ចិត្តខ្ញុំក៏នៅតែស្រលាញ់បងដូចដើមដែរ»ជុងវ៉ុនបិទភ្នែកគិតក្នុងចិត្តតាមពិតគេមិនទាន់គេងលក់នោះទេ
____________
  Vote and comm❤️💋

✧រឿងសុបិន្ដស្នេហ៍✿❥/wonkiWhere stories live. Discover now