ម៉ោង៩:១៤នាទី
ថេហ្យុង កំពុងតែអង្គុយធ្វើនំជាមួយនឹង អ្នកស្រីមីលីសា ថែមទាំងយកទូរស័ព្ទទំនើប ដែលជុងហ្គុក ប្រគុលអោយមកដាក់លើភ្លៅ ព្រោះជុងហ្គុក បានសារមកនិយាយលេងជាមួយ។
" បងសារមកឬកូន? "អ្នកស្រីមីលីសា ឃើញកូនកំពុងតែចុចទូរស័ព្ទយ៉ាងញាប់ដៃ នោះក៏ឆ្លៀតសួរ។
" ចាស៎ម៉ាក់ បងគាត់ប្រាប់ថាកំពុងតែទៅសេអ៊ូល "
" ទៅទាំងយប់នេះឬ? "
" មែនហើយ ព្រោះគាត់ថាមានការរវល់ ប៉ុន្តែម៉ាក់នឹងប៉ារបស់គាត់ សម្រាកនៅសណ្ឋាគារនៅឡើយទេ "
" ម៉ាក់ធ្វើម្នាក់ឯងបានកូននិយាយជាមួយបងសិនទៅណា "
" មិនអី...រីងៗ "ថេហ្យុង រកនឹងថាជួយម្ដាយបន្ត មានឯណាសម្លេងទូរស័ព្ទរោទ៍ជាលេខរបស់ ជុងហ្គុក។
" បងតេមកហើយ ទទួលទៅ "អ្នកស្រីមីលីសា ញញឹមដាក់កូន អនាគតកូនប្រសារគាត់មិនទាន់នឹងដឹងអ្វីផង ក៏តេនេះនោះមកទៅហើយ អត់នឹងក្រវីក្បាលអស់សំណើចមិនបានពិតមែន។
" ចាស៎ "ថេហ្យុង ក្រោកឡើងដើរចូលក្នុងបន្ទប់ ស្រនុកនិយាយជាមួយនាយ បើនៅនិយាយជិតម្ដាយនាងអៀនណាស់ ហិហិ។
ថេហ្យុង ដើរចូលមកដល់ខាងក្នុង ដាក់ខ្លួនអង្គុយចុះលើកម្រាលដែលបានក្រាលសម្រាប់គេងនាយប់នេះ ទាញយកទូរស័ព្ទមកចុចទទួលទាំងញ័រៗ ភ័យយ៉ាងមិចមិនដឹងទេ។
" ហាឡូ "ថេហ្យុង ចុចទទួលទម្រាំដាច់ចិត្តនិយាយចង់កន្លះម៉ោង។
[ ក្រនិយាយម្លេះហឹម? "សម្លេងស្រាលស្រទន់ បន្លឺឡើងអោយថេហ្យង មុខក្រហមឡើងភ្លាមៗ ហេតុអីចេះតែអៀន?? មិនយល់ៗៗពិតមែន។
" គឺមិញនេះរវល់បន្តិច "ថេហ្យុង ឡេឡឺនិយាយរកលេះអោយទាល់តែបាន។
[ មិនទាន់ចូលសម្រាកទៀតឬ? ]
" នៅទេ ជួយម៉ាក់ធ្វើនំ "
[ ស្អែកត្រូវភ្ញាប់ពាក្យ មិនបានគេងប្រយ័ត្នមុខស្លក់ភ្នេកខ្មៅដូចជាផេនដា ហឹសៗ ]ជុងហ្គុក និយាយដល់ត្រឹមនេះក៏អស់សំណើចព្រោះកំពុងតែ នឹកស្រម៉ៃឃើញថេហ្យុង មានភ្នេកខ្មៅៗដូចជាផេនតា បើជាការពិតតើគួរអោយស្រលាញ់យ៉ាងណាទៅ??
BINABASA MO ANG
ថេហ្យុង បណ្ដូលចិត្ត ( Completed ✓ )
Actionគ្រាន់តែឃើញភ្លាម ស្រឡាញ់ភ្លាមៗ តើនេះជាស្នេហារន្ទះបាញ់មែនទេ? ចន ជុងហ្គុក /Boys គីម ថេហ្យុង/Girl និពន្ធដោយ:ចន ស្ទេរ៉ា🖋️📚 ១៩/១០/២០២៤💜